ហេតុអ្វីត្រូវស្នាក់នៅសណ្ឋាគារប្រណីត?

មានសណ្ឋាគារជាច្រើនដែលអ្នកអាចស្នាក់នៅអំឡុងពេលដំណើរកំសាន្តនៅតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបើអ្នកចង់បានការស្នាក់នៅដ៏ល្អបំផុតសំរាប់លំហែរកាយ និងបន្ធូរអារម្មណ៍ អ្នកគួរតែជ្រើសរើសយកសណ្ឋាគារប្រណីត។ សណ្ឋាគារប្រណីតមិនមែនសុទ្ធតែតំលៃខ្ពស់នោះទេ មានសណ្ឋាគារប្រណីតជាច្រើនផ្តល់ជូនពិសេសនៅលើគេហទំព័រ ឬ ជ្រើសរើសពេលវេលាស្នាក់នៅពេលមានការផ្តល់ជូនពិសេស។ ការស្នាក់នៅក្នុងសណ្ឋាគារប្រណីតផ្តល់អត្ថប្រយោជន៍ជាច្រើន៖ សណ្ឋាគារប្រណីតមានសំរស់ស្រស់ស្អាត ពេលអ្នកឈានជើងចូលក្នុងសណ្ឋាគារ ដល់កន្លែងទទួលភ្ញៀវ អ្នកមានអារម្មណ៍ពិសេសជាក់ជាមិនខាន ពីព្រោះ នៅត្រង់កន្លែងទទួលភ្ញៀវពិតជាស្រស់ស្អាត មានការរៀបចំខាងក្នុងគួរអោយទាក់ទាញ។ សណ្ឋាគារប្រណីតផ្តល់ជូនសេវាបន្ថែមជាច្រើន ពិតណាស់ការផ្តល់ជូនពីសណ្ឋាគារប្រណីត មានលក្ខណៈពិសេសជាងសណ្ឋាគារសាមញ្ញ ដែលធ្វើអោយអ្នកមានអារម្មណ៍ពិសេស។ ទាំងនោះរួមមានដូចជា៖ ទទួលស្វាគមន៍ដោយទឹកភេសជ្ជៈដ៏មានឱជារស់ ពេលអ្នកមកដល់សណ្ឋាគារ កន្លែងចតរថយន្តធំទូលាយ មានការរៀបចំតុបតែងបន្ទប់សំរាប់ឱកាសពិេសសដូចជា ខួបកំណើត ខួបអាពាហ៍ពិពាហ៍ជាដើម ទទួលការរាក់ទាក់ដ៏កក់ក្តៅ និងការបំរើជូន ពីសំណាក់បុគ្គលិកសណ្ឋាគារ ផ្សេងៗជាច្រើនទៀត អាងហែលទឹកដ៏ធំទូលាយ – ពិសេសសំរាប់គ្រួសារដែលមានកូនតូច ជាធម្មតា សណ្ឋាគារសាមញ្ញមិនមានផ្តល់ជូននូវអាងហែលទឹកធំទូលាយនោះទេ ប្រសិនបើមានក៏មានទំហំតូច ហើយមិនមានលក្ខៈពិសេសអ្វីដែរ។ ប៉ុន្តែ សណ្ឋាគារប្រណីតមានអាងហែលទឹកធំទូលាយ…

សណ្ឋាគារប្រណីតលើគេហទំព័រ បាយ័នា

វិធីសាស្ត្រដើម្បីស្នាក់នៅសណ្ឋាគារប្រណីត នៅសៀមរាប ហើយតម្លៃសមរម្យ

សៀមរាបត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ល្បីល្បាញសំរាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយសាររឿងរ៉ាវប្រវត្ថិសាស្ត្រយ៉ាងសំបូរបែប ប្រាង្គប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ រមណីយដ្ឋានកំសាន្តនានា និង តំបន់រមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង ចាប់ពី តំបន់ទន្លេសាប រហូតដល់ តំបន់ភ្នំគូលេន។ ដោយសារកំនើនចំនួនភ្ញៀវទេសចរណ៍ ការផ្តត់ផ្គង់កន្លែងស្នាក់នៅជាច្រើនប្រភេទដូចជា ផ្ទះសំណាក់ ផ្ទះស្នាក់ homestay សណ្ឋាគារ hostel វីឡា អាផាត្មិន សណ្ឋាគារធម្មតា សណ្ឋាគារប៊ូទិក សណ្ឋាគារប្រណិត (ផ្កាយ ៤ និង ផ្កាយ ៥) និង រីស៊ត ក្នុងខេត្តសៀមរាប ក៏មានចំនួនកើនឡើងផងដែរ ដើម្បីឆ្លើយតបទៅនឹងតំរូវការ។ ប៉ុន្តែជាទូទៅ យើងទាំងអស់គ្នាតែងគិតថា សណ្ឋាគារបែបប្រណីតគឺ មានតំលៃខ្ពស់ ទោះបីជាយល់ឃើញថា កន្លែងប្រណីត…

១០០១ រាត្រី សម្រាប់ ១០០១ កង់

ស្នាក់នៅសណ្ឋាគារីស៊តនៅសៀមរាប ដោយឥតគិតថ្លៃ ជាមួយយុទ្ធនាការ «១០០១ រាត្រី សម្រាប់ ១០០១ កង់»

ដោយមើលឃើញពីផលលំបាកធ្វើដំណើររបស់សិស្សានុសិស្សនៃសាលានៅជនបទ នៅ ខេត្តសៀមរាប សណ្ឋាគាររីស៊ត នៅ សៀមរាប eOcambo Resort ដែលជាដៃគូលើគេហទំព័របាយ័នា បានផ្តួចផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «១០០១ រាត្រី សម្រាប់ ១០០១ កង់» ។ ចំពោះយុទ្ធនាការនេះ លោកអ្នកគ្រាន់តែចូលវិភាគទាន ៥០ដុល្លារ សំរាប់ការទិញកង់ នោះលោកអ្នកនិងទទួលបាន ការស្នាក់នៅដោយឥតគិតថ្លៃចំនួនមួយយប់គ្រប់ប្រភេទបន្ទប់នៃសណ្ឋាគារខាងលើ (អា្រស័យលើបន្ទប់ទំនេរជាក់ស្តែងនៃកាលបរិច្ចេទស្នាក់នៅ) ការចុះតំលៃ២០%លើការស្នាក់នៅយប់បន្តបន្ទាប់ទៀត អាហារ និងភេសជ្ជៈ ហើយនិង ៣០% លើម៉ាស្សា។ យុទ្ធនាការនេះចាប់ផ្តើមចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ ថ្ងៃទី ៣១ តុលា ២០១៩ អាស្រ័យដូចនេះ សូមលោកអ្នកចូលរួមដោយសោមនស្សរីករាយ ។ លោកអ្នកអាចកក់តាមអនឡាញ eOcambo…

សំរាមប្លាស្ទិកនៅ រមណីយដ្ឋាន សមុទ្រឈើ ខេត្ត មណ្ឌលគិរី ។

ប្លាស្ទិក និងផលប៉ះពាល់ដល់វិស័យទេសចរណ៏ នៅប្រទេសកម្ពុជា

ប្រទេសកម្ពុជា ជាប្រទេសមួយដែលស្ថិតនៅភូមិភាគអាសុីអាគ្នេយ៍ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ទីតាំងភូមិសាស្ត្រនេះបានផ្តល់នូវទំនាក់ទំនងយ៉ាងងាយស្រួលក្នុងវិស័យទេសចរណ៍ជាមួយប្រទេសជិតខាង និង ពិភពលោក។ ដោយយោងទៅលើកូអដោនេភូមិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅចន្លោះខ្សែស្របទី១០ និងទី១៥នៃរយះទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី១០២ និង១០៨នៃរយះបណ្តោយខាងកើត។ កូអដោនេ ភូមិសាស្ត្រនេះបញ្ចាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅតំបន់ត្រូពិចគឺ ក្តៅហើយសើម ស្ទើរពេញមួយឆ្នាំ រីឯសណ្ឋានដី មានផ្ទៃផតកណ្តាលជាទំនាបដែលពទ្ធ័ជុំវិញដោយ ភ្នំ ខ្ពង់រាប និងទិសនិរតីជាតំបន់ឈូងសមុទ្រ។ កត្តាទាំងអស់នេះហើយ បានធ្វើអោយប្រទេសកម្ពុជាយើង មានលក្ខណៈអំណោយផលដល់វិស័យទេសចរណ៍យ៉ាងខ្លាំង។ បច្ចុប្បន្ន សក្តានុពលទេសចរណ៍ដែលបាននិងកំពុងអភិវឌ្ឍន៍រួមមាននៅ រាជធានីភ្នំពេញ និងជុំវិញរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប តំបន់ឆ្នេរ តំបន់ភូមិភាគឦសាន ទំនាបកណ្តាល តំបន់ឆ្នេរនិរតី តំបន់ឆ្នេរពាយ័ព្យ តំបន់ភូមិភាគខាងជើង និងដីសណ្តទន្លេមេគង្គលើ។ ក្នុងនោះផងដែរ សក្តានុពលទេសចរណ៍រួមមានដូចជា ទេសចរណ៍វប្បធម៌…

ទិវាអន្តរជាតិយូហ្គា លើកទី៤ នៅបរិវេណ មុខប្រាសាទអង្គរវត្ត

ទិវាអន្តរជាតិស្តីពីយូហ្គាលើកទី៥ (Fifth International Day of Yoga ) នៅ សៀមរាប មុខ ប្រាសារទអង្គរវត្ត និង ទីក្រុងផ្សេងៗទៀត

យូហ្គាត្រូវបានគេស្គាល់ថាជា ប្រភេទកីឡាមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ផ្នែករាងកាយ និង ផ្លូវចិត្ត តាមរយះកាយវិការសំបូរបែបនៃចលនារាងកាយ និង សមាធិ។ មនុស្សម្នាជាច្រើនលើសកលលោកងាកមកអនុវត្តយូហ្គាជាប្រចាំថ្ងៃរបស់ពួក ដើម្បីកាត់បន្ថយស្ត្រេស ការព្រួយបារម្ភ និង ភាពតានតឹងផ្សេងៗ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ យូហ្គាមានដើមកំណើតចេញពី ភាគខាងជើងនៃប្រទេសឥណ្ឌា ប្រហែលជា ៥០០០ ឆ្នាំមុន ហើយត្រូវបានកែរសំរួល និង អភិវឌ្ឍន៍បន្តិចម្តងៗ ។ យូហ្គាគឺជាគោលការណ៍ខាងផ្លូវចិត្តដ៏ពិសេស ដែលផ្តោតទៅលើការនាំយកមកនូវ ភាពសុីចង្វាក់គ្នារវាងរូបកាយ និង ចិត្ត រួមមានបច្ចេកទេសជាច្រើន ដូចជា ការយវិការ អាសានា (asana) និង ការហ្វឹកហ្វាត់លំហាត់ចលនាដង្ហើម (pranayama) និង សមាធិ។  ការអនុវត្តយូហ្គាបានក្លាយទៅរឿងសាមញ្ញសំរាប់អ្នកគោរពសាសនាផ្សេងៗ នៃឥណ្ឌាបុរាណ ដែលរួមមាន…

សណ្ឋាគារ Treeline Urban Resort នៅសៀមរាបទទួលបានការចាប់អារម្មណ៍ខ្លាំងលើការរចនាខុសពីគេនិងការយកទុកចិត្តដាក់ខ្ពស់លើបរិស្ថាន

សណ្ឋាគារ Treeline Urban Resort នៅសៀមរាបទទួលបានការចាប់អារម្មណ៍ខ្លាំងលើការរចនាខុសពីគេនិងការយកទុកចិត្តដាក់ខ្ពស់លើបរិស្ថាន

ស្របពេលដែលកម្ពុជាកំពុងតែមានកំណើនភ្ញៀវទេសចរណ៍កាន់តែច្រើន​ វិស័យសណ្ឋាគារក៏កំពុងតែមានភាពរីកចម្រើន។ ក្នុងនោះផងដែរ​ គេសង្កេតឃើញថាសណ្ឋាគារ​ Treeline Urban Resort ដែលទើបតែបើកសម្ភោធថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការរចនាបែបសិល្ប:ទំនើបដំបូងបង្អស់នៅក្រុងសៀមរាប។​ សិល្បៈ និងការរចនាម៉ូតជាចំណុចស្នូលរបស់សណ្ឋាគារ Treeline Urban Resort តែម្តងដោយរាប់ចាប់តាំងពីការរចនាភ្លើង និងកម្រិតពន្លឺនៅកន្លែងទទួលភ្ញៀវដែល មានការតុបតែងដោយប្រើសុទ្ធតែវត្ថុធាតុដើមនិងគ្រៀងសង្ហារឹមពីធម្មជាតិទាំងអស់។ នៅសណ្ឋាគារនេះ ភ្ញៀវដែលមកស្នាក់នៅទីនេះអាចមកមើលស្នាដៃសិល្បៈ ដែលមានកម្ពស់ខ្ពស់ៗដែលច្នៃឡើងដោយសិល្បៈករដ៏ល្បីឈ្មោះមួយរូបគឺលោក ពេជ្រ សុភាពនិងតាមរយៈជញ្ជាំងតុបតែងដោយប្រើដើមឬស្សីបែបត្បាញ និងទីធា្លជាប់សណ្ឋាគារដែលមានសុទ្ធតែផ្កាក្រអូបនិងចម្រុះពណ៌ស្រស់បំព្រងគួរជាទីគយគន់។ យោងតាមប្រសាសន៍របស់សិល្បករលំដាប់អន្តរជាតិ លោក ពេជ្រ សុភាព បានឱ្យដឹងថា «Treeline ជាសណ្ឋាគារដែលខុសពីកន្លែងផ្សេងៗមែន។ ការតុបតែងមើលទៅស៊ីគ្នារវាងសម្រស់រចនាបថខ្មែរជំនាន់មុន និងការបន្ថែមនូវការរចនាម៉ូតបែបសហម័យកាលយ៉ាងខ្លាំងដែលកំពុងតែពេញនិយមច្រើនឡើងៗក្នុងប្រទេសរបស់យើង»។ លោក បន្តទៀតថា៖ «ការសហការ ជាមួយសណ្ឋាគារ Treeline ក្នុងការបង្កើតនូវការប្រមូលផ្តុំដោយស្នាដៃសិល្បៈនេះជាបទពិសោធន៍មួយ ដ៏វិសេសវិសាលយ៉ាងខ្លាំងហើយខ្ញុំនឹងនៅតែទន្ទឹងរង់ចាំនូវការសហការជាបន្តបន្ទាប់ទៀតជាមួយពួកគេ ដើម្បីចែករំលែកសមិទ្ធិផលសិល្បៈរបស់យើងជាមួយភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ»។ ក្រៅពីការរចនាសំបូរបែប…

TREELINE URBAN RESORT CELEBRATES VANN MOLYVANN WITH ECO ARCHITECTURE EXHIBITION

សណ្ឋាគារ Treeline រៀបចំតាំងពិព័រណ៍​ គម្រោង វណ្ណ ម៉ូលីវណ្ណ

សណ្ឋាគារបែបសិល្បៈនិងរចនាប្រណីតថ្មីបំផុតរបស់ប្រទេសកម្ពុជា មានកិត្តិយសនាំមកនូវ ស្នាដៃស្ថាបត្យករដ៏ល្បីល្បាញ សំរាប់ពិព័រណ៍ “ស្ថាបត្យកម្មខ្មែរជំនាន់ថ្មី“ សៀមរាប – សណ្ឋាគារ Treeline ស្ថិតនៅក្រុងសៀមរាប ដែលជាក្រុង ប្រវត្តិសាស្ត្រ កម្ពុជា បានប្រកាសពិធីតាំងពិព័រណ៍ជាសាធារណៈមួយ ដើម្បីរំលឹកដល់ស្ថាបត្យករ ដែលមានប្រជាប្រិយបំផុតរបស់ប្រទេសកម្ពុជា គឺលោកវណ្ណ ម៉ូលីវណ្ណ ដែលបានបង្ហាញពីស្នាដៃ​ និង ទំនើបកម្មរបស់គាត់ សម្រាប់ស្ថាបត្យកម្មដែលគិតគូរ ដល់បរិស្ថានជុំវិញ។ ពិព័រណ៍នេះមានចំណងជើងថា “រៀនពីអតីតកាល៖ គម្រោងវណ្ណ ម៉ូលីវណ្ណ” ដែលមានឈ្មោះជាភាសាអង់គ្លេសថា​​  “Learning From the Past: The Vann Molyvann Project” ។ ពិព័រណ៍នេះនឹងត្រូវរៀបចំឡើង នៅក្នុងវិចិត្រសាល Treeline…

Chapung Hotel មិនមែននៅខេត្ត កំពតទេ គឺនៅកោះបាលី

Chapung Hotel មិនមែននៅខេត្ត កំពតទេ គឺនៅកោះបាលី

Chapung Hotel មិនមែននៅខេត្ត កំពតទេ គឺនៅកោះបាលី មានការផុតរូប និងចែករំលែកតគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសបុកពីររូបថត មួយសន្លឹក ដោយធ្វើការដាក់ចំណងជើងថា Kampot Province ដែលនាំឱ្យមានការយល់ច្រលំយ៉ាងច្រើនថា

Back to Top