គន្លឹះសំខាន់ៗសំរាប់អ្នកធ្វើដំណើរការងារមកកាន់ េខត្តសៀមរាប

ចប់ការងារពេលល្ងាច ហើយត្រូវរៀបចំអីវ៉ាន់សំរាប់ការធ្វើដំណើរការងារនៅថ្ងៃស្អែក អ្នកស្ថិតក្នុងសភាពប្រញាប់ប្រញាល់ និងនឿយហត់ ស្ទើរតែមិនបានត្រៀមអ្វីបានគ្រប់គ្រាន់ទាល់តែសោះ។ ពេលខ្លះអ្នកភ្លេចកក់សណ្ឋាគារសំរាប់ដំណើរដើម្បីការងារទុកជាមុនក៏មាន។

ជារឿយៗពេលចប់ភារកិច្ចការងារ កិច្ចពិភាក្សាការងារ កិច្ចប្រជុំ រឺ ជំនួបជាមួយអតិថិជន អ្នកតែងតែគិតថា គួរទៅទីកន្លែងណាបន្ត ហើយពេលល្ងាចគួរទៅញាុំនៅទីណា។ ទាំងអស់នេះគឺជាកង្វល់សំរាប់អ្នក។

ពេលអ្នកមានបេសកម្មការងារមកកាន់េខត្តសៀមរាប ខ្ញុំសូមណែរនាំពីគន្លឹះខ្លះៗ ដើម្បីជាជំនួយ ចំនេញពេលវេលា និងកាត់បន្ថយអារម្មណ៍តានតឹងដូចខាងក្រោម៖

ស្នាក់នៅសណ្ឋាគារ មាន WI-FI ល្បឿនលឿន និងមាន អាងហែលទឹក សំរាប់បន្ធូរអារម្មណ៍តានតឹង

ពិតណាស់ថាពេលអ្នកធ្វើដំណើរការងារ អ្នកគួរគប្បីជ្រើសរើសយកសណ្ឋាគារណាដែលមានផ្តល់ WIFI ល្បឿនលឿនសំរាប់ការងាររបស់អ្នក ជៀសវាងភាពរអាក់រអួលដែលបណ្តាលអោយប៉ះពាល់ដល់ការងាររបស់អ្នក។ មិនតែប៉ុន្នោះ សណ្ឋាគារមានអាងហែលទឹកសំរាប់សំរាកលំហែរអារម្មណ៍បន្ទាប់ពីការងាររឹតតែប្រសើរ។

អ្នកគួរតែកក់សណ្ឋាគារទុកជាមុន ពីព្រោះសណ្ឋាគារភាគច្រើនគឺទទួលបំរើភ្ញៀវទេសចរណ៍បរទេស ដូចច្នេះហើយមានតំរូវការខ្ពស់។ ដើម្បីអោយមានភាពងាយស្រួល អ្នកអាចធ្វើការកក់តាមរយះគេហទំព័រ Bayonia ដែលសណ្ឋាគារនៅលើគេហទំព័រគឺត្រូវបានជ្រើសរើសពិសេស។

ខាងក្រោមនេះគឺសណ្ឋាគារចំនួន១០ដែលខ្ញុំសូមណែរនាំ៖

១. La Residence Blanc D’Angkor

La Residence Blanc D'Angkor Siem Reap
La Residence Blanc D’Angkor Siem Reap

ជាសណ្ឋាគារប៊ូទិចដ៏ស្រស់ស្អាត ប្រកបដោយផាសុខភាព ទីធ្លាធំទូលាយ មានរុក្ខជាតិបៃតង និង មានហាងហែលទឹកសំរាប់លំហែរអារម្មណ៍។ ជាពិសេសបន្ទប់មានតុបតែងដោយគំនូរគួរគយគន់។

២. Apsara Residence Hotel

Apsara Residence Hotel Siem Reap
Apsara Residence Hotel Siem Reap

បន្ទប់ធំទូលាយ មានផាសុខភាព បន្ទប់ខ្លះមាន អាងហែលទឹកជាឯកជន ក្នុងបន្ទប់តែម្តង។ ហាងហែលទឹកធំទូលាយ សំរាប់លំហែរកាយ។

៣. Soria Moria Hotel & Spa

Top roof pool Soria Moria Hotel Siem Reap
Top roof pool Soria Moria Hotel Siem Reap

បន្ទប់មានអនាម័យ ធំទូលាយ និង អាងហែលទឹកនៅខាងលើនៃសណ្ឋាគារ។ ខាងលើសណ្ឋាគារ អ្នកអាចមើលទិដ្ឋភាព ទីក្រុងសៀមរាប និង ស្រូមយកខ្យល់អាកាសបរិសុទ្ធ។

៤. eOCambo Village

E Ocambo Village Siem Reap
E Ocambo Village Siem Reap

បិរយាកាសស្ងប់ស្ងាត់ មានរុក្ខជាតិបៃតង និង អាងហែលទឹកធំទូលាយ។ ពិសេសសំរាប់អ្នកធ្វើរដំណើរការងារ ដែលចូលចិត្តស្ងាត់ស្ងៀម សំរាប់លំហែរអារម្មណ៍។

៥. The Amazing Residence

The Amazing Residence Siem Reap
The Amazing Residence Siem Reap

បន្ទប់ធំទូលាយ មានផាសុខភាព មានចំណតរថយន្តធំទូលាយ។ ស្ថិតនៅចំកណ្តាលក្រុងសៀមរាប ធ្វើរដំណើរតែ៣នាទីដល់ផាប់ស្ទ្រីត។

៦. Glory Angkor Hotel

Glory Angkor Hotel Siem Reap
Glory Angkor Hotel Siem Reap

សណ្ឋាគារប៊ូទិចមាន បន្ទប់ស្រស់ស្អាត មានអនាម័យ និង មានអាងហែលទឹក។

៧. The Cyclo D’Angkor Boutique Hotel

The Cyclo d'Angkor Boutique Hotel
The Cyclo d’Angkor Boutique Hotel

សណ្ឋាគារប៊ូទិចស្ថិតតាមបណ្តោយដងផ្លូវទៅកាន់អង្គរវត្ត បរិយាកាសស្ងប់ស្ងាត់ ល្អប្រសើរសំរាប់អ្នកធ្វើដំណើរការងារ។ បន្ទប់ធំទូលាយ មានផាសុខភាព និងអនាម័យ។ អាងហែលទឹកធំទូលាយសំរាប់សំរាកលំហែរកាយ។

៨. Memoire Siem Reap Hotel

Memoire Siem Reap
Memoire Siem Reap Hotel

បន្ទប់ស្រស់ស្អាត មានផាសុខភាព និង មានអាងហែលទឹកធំទូលាយ។ មានលក្ខណះល្អប្រសើរសំរាប់ការងារ។

៩. Hillocks Hotel & Spa

Hillocks Hotel & Spa Siem Reap
Hillocks Hotel & Spa Siem Reap

ស្ថិតនៅជាយក្រុងសៀមរាប ចំងាយប្រហែលជា ១.៥គីឡូម៉ែតទៅកាន់ផាប់ស្ត្រីត។ មានទីធ្លាធំទូលាយ មានសួនច្បារ មានអាងហែលទឹកដ៏ធំសំរាប់លំហែរកាយ។

១០. Metta Residence

Metta Residence Villas Siem Reap
Metta Residence Villas Siem Reap

ស្ថិតនៅជាយក្រុងសៀមរាប ប្រហែលជា ២គីឡូម៉ែតទៅកាន់ផាប់ស្ត្រីត។ ទីធ្លាធំទូលាយ បរិយាកាសស្ងប់ស្ងាត់ និង មានអាងហែលទឹកធំទូលាយ។

ហាងកាហ្វេពេញនិយម

សំរាប់អ្នកនិយមកាហ្វេសំរាប់លំហែរអារម្មណ៍ ឬត្រូវការកន្លែងធ្វើការអ្នកអាចជ្រើសរើសដូចជា៖

BioLAB Coffee & Office

BioLab Cafe & Office Siem Reap
BioLab Cafe & Office Siem Reap

 

Brown Coffee & Bakery

Brown Coffee & Bakery Siem Reap
Brown Coffee & Bakery Siem Reap. Photo credit: foodbuzz.site

Temple Coffee and Bakery

Temple Cafe and Bakery Siem Reap
Temple Cafe and Bakery Siem Reap. Photo credit: Her Brave Soul

Gloria Jean’s Coffee

Gloria Jean’s Coffe Siem Reap
Gloria Jean’s Coffee Siem Reap. Photo credit: Trip Angkor

Noir Coffee 1928

Noir Coffee 1928 Siem Reap
Noir Coffee 1928 Siem Reap. Photo credit: TripAdvisor

ភោជនីយដ្ឋានសំរាប់ពេលល្ងាច

បន្ទាប់ពីការងារពេញមួយថ្ងៃមក អ្នកចង់ទៅញុាំអារហារដែលមានរស់ជាតិឆ្ងាញ់ និងមានបរិយាកាសរីករាយ។ អ្នកអាចទៅភ្លក់អារហារនៅភោជនីយដ្ឋានដូចខាងក្រោមនេះ៖

ស្រីខួចកុងតឺន័រ – សូមមើលផែនទី

Srey Kouch Container Siem Reap
Srey Kouch Container Siem Reap

មានក្រុមតន្ត្រីសម័យ មានអារហារជាច្រើនប្រភេទ និង បរិយាកាសអ៊ូរអរ។

Triangle Restaurant Lounge Bar – សូមមើលផែនទី

មានក្រុមតន្ត្រីភីលីពីន និង មានអារហារច្រើនប្រភេទ

Temple Coffee and Bakery – សូមមើលផែនទី

Temple Coffee and Bakery Top Roof Bar Siem Reap
Temple Coffee and Bakery Top Roof Bar Siem Reap. Photo credit: TripAdvisor

មានក្រុមតន្ត្រីក្មេងៗជនជាតិខ្មែរ មានអារហារជាច្រើនប្រភេទ និង បរិយាកាសរីករាយ។

ម្ហូបជប៉ុន ហាសិ: The Hashi – សូមមើលផែនទី

The Hashi Siem Reap
The Hashi Siem Reap. Photo credit: babyelephant.asia

សំរាប់អ្នកចូលចិត្តអាហារជប៉ុន។

ម៉ាយខាហ្គូ: My Cargo – សូមមើលផែនទី

My Cargo Restaurant Siem Reap
My Cargo Restaurant Siem Reap. Photo credit: My Cargo Facebook

មានម្ហូបជាច្រើនមុខ បរិយាកាសរីករាយ និង ស្ងប់ស្ងាត់។

សកម្មភាពផ្សេងៗ

ក្រោយពីចប់ការងារ ពេលខ្លះអ្នកអាចទៅហាងកាហ្វេដើម្បីសំរាក។ អ្នកចំណាយពេលនៅទីនោះជាច្រើនម៉ោង ពីព្រោះមិនដឹងជាត្រូវទីកន្លែងណា។

ប្រសិនបើអ្នកចង់ដើរយកខ្យល់អាកាស អ្នកអាចដើរលំហែរតាមដងស្ទឹងសៀមរាប ដែលមានដើមឈើធំស្គឹមស្គៃ ធ្វើអោយអារម្មណ៍របស់អ្នកស្រស់ស្រាយ។ បន្ទាប់ពីដងស្ទឹង អ្នកនិងឃើញសួនច្បារមុខរាជវាំងសៀមរាប អ្នកក៏អាចដើរកំសាន្តនៅទីនោះផងដែរ។ ពេលល្ងាចបន្តិច អ្នកនិងឃើញមានហ្វូងសត្វជ្រឹងជាច្រើនហើរចេញពីដើមឈើធំៗនៅទីនោះ ដើម្បីទៅរកចំនីផងដែរ។

ជំរើសល្អមួយទៀតគឺជិះម៉ូតូកង់បីជុំវិញបរិវេណប្រាសាទអង្គរវត្ត។ បរិយាកាសពេលល្ងាចនៅទីនោះពិតជា ស្រស់ស្រាយខ្លាំងណាស់ ជាពិេសសនៅខ្លោងធ្វារប្រាសាទបាយ័ន។

សេចក្តីបញ្ចប់

មិនថាអ្នកមានដំណើរការងារម្នាក់ឯង ឬជាមួយក្រុមការងារក្តី អ្នកតែងតែជួបប្រទះនូវបញ្ហាដូចជា កន្លែងស្នាក់នៅដែលសំស្របសំរាប់ការងារ កន្លែងលំហែរអារម្មណ៍ និង កន្លែងញុាំជាដើម។

សង្ឈឹមថាគន្លឹះសំខាន់ៗខាងលើទាំងឡាយអាចជាជំនួយសំរាប់អ្នក ចំណេញពេលវេលា និងកាត់បន្ថយអារម្មណ៍តប់ប្រមល់។

តើអ្នកធ្លាប់មកដំណើរការងារនៅ ខេត្តសៀមរាប ដែរឬទេ? បើអ្នកមានចំនុចសំខាន់ចង់បន្ថែម សូមផ្តល់មតិយោបល់ខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *