• Home
  • /
  • Relaxation
  • /
  • គន្លឹះសំខាន់ ដែលការបំបាត់ជាតិពុលឌីជីថល អាចធ្វើឱ្យអាកប្បកិរិយារបស់កូនអ្នកប្រសើរឡើង
ក្មេងលេងហ្គេមក្នុងផ្ទះ មិនដែលសូវចេញទៅខាងក្រៅ

គន្លឹះសំខាន់ ដែលការបំបាត់ជាតិពុលឌីជីថល អាចធ្វើឱ្យអាកប្បកិរិយារបស់កូនអ្នកប្រសើរឡើង

ពិតណាស់ក្នុងពេលបច្ចុប្បន្ន មិនថាមនុស្សធំ ឬក្មេងនោះទេចំណាយពេលវេលាយ៉ាងច្រើនទៅលើអេក្រង់ ជាពិសេសអេក្រង់ទូរសព្ទ។ ខណៈដែលបច្ចេកវិទ្យាបាននិងកំពុងបន្តរីកចម្រើនឡើងឥតឈប់ឈរ អេក្រង់បានក្លាយទៅជាចំណែកមួយសម្រាប់ជីវិតអ្នកប្រចាំថ្ងៃ ហើយគ្រួសារខ្លះប្រឈមនឹងផលវិបាកក្នុងការសម្រេចចិត្ត ថាតើគួរកំណត់ពេលវេលាប៉ុន្មានសម្រាប់អោយកូនប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងអស់នោះ។

បើយោងតាមមតិយោបល់ក្នុងពេលកន្លងទៅ របស់វិទ្យាស្ថានឧត្តមសិក្សាគ្រូពេទ្យកុមារអាម៉េរិច American Academy of Pediatrics ក្មេងម្នាក់មិនគួរមើលអេក្រង់លើសពី ២ម៉ោងនោះទេ។ ប៉ុន្តែដោយមើលឃើញពីការរីកចម្រើន និងឥទ្ធិពលរបស់បច្ចេកវិទ្យា វាពិតជាពិបាកខ្លាំងណាស់ក្នុងការដាក់កំហិតទៅលើការកំណត់បែបនោះ។ ម្យ៉ាងវិញទៀតពួកគេក៏បានសម្រួលមតិយោបល់របស់ពួកគេផងដែរ។

សាមញ្ញបំផុត ចូរគិតទាំងអស់គ្នា ប្រសិនបើកូនរបស់អ្នកដែលមានអាយុ១២ឆ្នាំ មានទូរសព្ទក្នុងហោប៉ៅរបស់គាត់ តើអ្នកកំណត់ពេលវេលាសំរាប់គាត់មើលអេក្រង់យ៉ាងដូចម្តេច? ឬក៏កូនអាយុ៤ឆ្នាំរបស់អ្នក ដែលចាប់ផ្តើមចេះលេងហ្គេម ឬមើលយូថ្យូប (Youtube) តើអ្នកគួរតែដាក់ពេលកំណត់យ៉ាងដូចម្តេច?

ភ្លេចៗខ្លួន គ្រួសារខ្លះចំណាយពេលវេលាយ៉ាងច្រើនទៅលើឧបករណ៍អេក្រង់។ រីឯ ក្មេងខំសម្លឹងមើលអេក្រង់ស្ទើរតែច្រមុះរបស់គេដល់អេក្រង់ក៏មាន ធ្វើអោយពួកគេខកខានមើលអ្វីជុំវិញខ្លួន និងការអភិវឌ្ឍខ្លួន។ លើសពីនេះទៅទៀត ពេលវេលាជួបជុំគ្រួសារ ម្នាក់ៗគិតតែអង្គុយឈ្ងោកមើលទូរសព្ទ សឹងតែមិនបាននិយាយរកគ្នាក៏មាន។

ដូច្នេះ ប្រសិនបើគ្រួសាររបស់អ្នកបានបង្កើតទំលាប់គ្មានផាសុខភាពបែបនេះ ការបំបាត់ជាតិពុលឌីជីថលអាចជួយអ្នកបាន។  វាមិនមែនមានន័យថា អ្នកត្រូវតែឈប់ប្រើប្រាស់សម្ភារៈទាំងនោះទាំងស្រុងនោះទេ វាគ្រាន់តែការដកឃ្លាមួយរយៈណាមួយ ដើម្បីអ្នកមានពេលផ្តោតទៅលើអ្វីផ្សេងដែលនាំឱ្យអ្នករៀបចំនូវទំលាប់ល្អ ដែលមានផាសុខភាព។

សញ្ញាបង្ហាញថា កូនរបស់អ្នកគួរតែប្រើប្រាស់វិធីបំបាត់ជាតិពុលឌីជីថល

ការប្រើប្រាស់សម្ភារៈអេឡិចត្រូនិចលើសកំរិត អាចបណ្តាលអោយជួបបញ្ហា អាកប្បកិរិយា អារម្មណ៍ និងការសិក្សា។ ទាំងនេះគឺជាសញ្ញាមួយចំនួនដែលកូនរបស់អ្នកគួរតែដកឃ្លាពីសម្ភារៈទាំងនោះ។

កូនរបស់អ្នកពឹងផ្អែកទៅលើគ្រឿងបច្ចេកវិទ្យាសំរាប់ការកំសាន្ត។ ការសិក្សាជាច្រើនប៉ាន់ស្មានថា ជាមធ្យមក្មេងចំណាយប្រហែល៧ម៉ោងក្នុងមួយថ្ងៃទៅលើគ្រឿងបរិក្ខារអេឡិចត្រូនិច។ ប្រសិនបើកូនរបស់អ្នកមានទំលាប់លេងហ្គេមជាច្រើនម៉ោងជារៀងរាល់ ឬពួកគាត់មើលទូរទស្សន៍រាប់ម៉ោងរៀងរាល់ថ្ងៃ ការបំបាត់ជាតិពុកឌីជីថលអាចផ្តល់ឱកាសដល់ពួកគេស្វែងយល់អំពីចំណាប់អារម្មណ៍របស់ខ្លួនឯង។

អ្នកមានផលវិបាកខ្លាំងចំពោះការតតាំងជាមួយកូនលើគ្រឿងអេឡិចត្រូនិច។ ប្រសិនបើកូនរបស់អ្នកប្រកែកនឹងអ្នករាល់ពេលដែលអ្នកអោយគេឈប់មើលទូរសព្ទ័ រឺ អាយផេត (iPad)  នោះការដកឃ្លាពីសម្ភារៈអេឡិចត្រូនិចទាំងនេះអាចនាំអោយពួកគាត់ចេះស្តាប់បង្គាប់របស់អ្នក។ 


គ្រួសារបានបង្កើតទំលាប់មិនល្អជាមួយគ្រឿងអេឡិចត្រូនិចទាំងនេះ។  ការលេងហ្គេម មើលវីឌីអូលើយូធ្យូប និងលេងកំសាន្តលើហ្វេសប៊ុក បណ្តើរញុំាបណ្តើរ គឺជាទំលាប់មិនល្អ ដែលគ្រួសារមួយចំនួនកំពុងតែស្ថិតក្នុងស្ថានភាពបែបនេះ។

ថេរវេលាលើអេក្រង់ និង បញ្ហាអាកប្បកិរិយា

អ្នកស្រាវជ្រាវបន្តសិក្សាលើរយៈពេលសំលឹងមើលលើអេក្រង់ជះឥទ្ធិពលយ៉ាងណាខ្លះទៅលើការអភិវឌ្ឍន៍ និងអាកប្បកិរិយារបស់ក្មេង។ ខណៈបច្ចេកវិទ្យាថ្មីៗលាតត្រដាងឡើង វាផ្លាស់ប្តូរទំលាប់ក្មេងអោយផ្តោតទៅនឹងអេក្រង់។ មានន័យថា ពួកគេអាចលេងហ្គេម និង មើលវីឌីអូលើស្មាតហ្វ៊ូន ស្ទើរតែគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង មិនថាកំពុងធ្វើដំណើរក្នុងឡាន ឬបរិភោគអាហារជាដើម។

ថ្វីត្បិតតែការសិក្សាបានរកឃើញពីទំនាក់ទំនងនៃរយៈពេលមើលអេក្រង់ និងបញ្ហាឥរិយាបថជាច្រើនរបស់ក្មេង ប៉ុន្តែការសិក្សាទាំងនោះមិនបានបញ្ចាក់អំពីមូលហេតុអោយបានជាក់ច្បាស់នោះទេ។

យ៉ាងណាមិញ ការសិក្សាទាំងនោះគ្រាន់តែបានផ្តល់នូវការវាយតម្លៃរួមមួយចំនួនពាក់ពន្ធ័នឹងករណីនេះ៖

  • បញ្ហាដំណេក៖ ការគេងមិនលក់ ឬមិនចង់គេង អាចនាំអោយក្មេងប្រឈមមុខនឹងឥរិយាបថរឹងរូសតាមតែចិត្ត និងកាត់បន្ថយការគ្រប់គ្រងអារម្មណ៍របស់ពួកគេ។ 
  •  បញ្ហាសង្គម៖ កង្វះការកំណត់សំគាល់អំពីអារម្មណ៍របស់អ្នកដ៏ទៃ និងការនិយាយគ្នាអាចនាំអោយមានជំលោះកាន់តែច្រើនឡើង។
  • បង្កើនភាពក្រេវគ្រោធ៖ ការសិក្សាខ្លះបានភ្ជាប់ទំនាក់ទំនងបណ្តាញសង្គមបែបកាចសាហាវព្រៃផ្សៃ ទៅនឹង ឥរិយាបថកាចសាហាវរបស់ក្មេង។  

មាតាបិតាជាច្រើនផ្តល់ភស្តុតាងថា បច្ចេកវិទ្យាពិតជាបណ្តាលអោយមានការកើនឡើងនៃបញ្ហាឥរិយាបថរបស់ក្មេង។ សម្ភារៈអេឡិចត្រូនិចក្លាយជាបន្ទុក ប្រៀបបីដូចជាកិច្ចការផ្ទះ ឬ កិច្ចការសាលាទៅហើយ។ មាតាបិតាអាចសង្កេតឃើញថា កូនៗរបស់ខ្លួនមានជំលោះលើការដណ្តើមសម្ភាៈអេឡិចត្រូនិចគ្នា ថាតើអ្នកណាប្រើទូរសព្ទ័មុន ឬ អ្នកណាជាអ្នកលេងហ្គេមមុន?

ការបំបាត់ជាតិពុលឌីជីថលអាចជួយពង្រីកជំនាញខាងសង្គម និងអារម្មណ៍

អ្នកស្រាវជ្រាវបានរកឃើញថា បំបាត់ជាតិពុលឌីជីថល ពង្រីកសមត្ថភាពរបស់ក្មេងអោយចេះសង្កេតអំពីអារម្មណ៍របស់អ្នកដ៍ទៃ។

ការសិក្សានេះបានចាប់ផ្តើមដោយសួរក្មេងអាយុ ១១ ទៅ ១៣ ឆ្នាំ អោយកំណត់សំគាល់ពីការបង្ហាញអារម្មណ៍របស់អ្នកដ៏ទៃ នៅក្នុងរូបថត និង វីឌីអូ។

ក្មេងពាក់កណ្តាលក្រុមត្រូវគេបញ្ជូនអោយទៅបោះជំរុំនៅខាងក្រៅ ហើយមិនអនុញ្ញាតអោយប្រើប្រាស់សម្ភារៈអេឡិចត្រូនិចរបស់ពួកគេឡើយ រីឯក្មេងពាក់កណ្តាលក្រុមទៀតត្រូវបានគេអនុញ្ញាតអោយប្រើប្រាស់សម្ភារៈអេឡិចត្រូនិចដូចធម្មតា។

៥ថ្ងៃក្រោយមក ក្រុមទាំងពីរនេះត្រូវបានគេធ្វើការសាកល្បងសមត្ថភាព សង្កេតអារម្មណ៍របស់អ្នកដ៏ទៃម្តងទៀត។ ក្រុមដែលបានបន្តលេងសម្ភារៈអេឡិចត្រូនិចគ្មានការរីកចំរើនអ្វីឡើយ ចំណែកមួយក្រុមមួយទៀតដែលបានចូលរួមការបោះជុំរុំនៅខាងក្រៅ មានការរីកចំរើនយ៉ាងខ្លាំងទៅការសង្កេតមើលពីអារម្មណ៍របស់មនុស្សដ៏ទៃទៀត។

ចំនាញខាងផ្នែកអារម្មណ៍ និងសង្គមមានតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងឥរិយាបថ។ នៅពេលដែលក្មេងអាចយល់អំពីអារម្មណ៍របស់អ្នកដ៏ទៃ ពួគគេអាចសំរបសំរួលឥរិយាបថពួកគេទៅតាមស្ថានភាព។

ប្រសិនបើគេឃើញមិត្តរបស់គេមានអារម្មណ៍ទើសទាល់ខ្លាំង គេអាចដកខ្លួន មិនទាមទារអោយធ្វើតាមគំនិតរបស់គេនោះទេ ឬក៏ នៅពេលគេសង្កេតឃើញមិត្តរបស់គេមិនសប្បាយចិត្ត គេអាចចែករំលែកនូវការស្រលាញ់ដល់មិត្តរបស់គេ។

ការជំនួសពេលវេលាលើអេក្រង់ដោយការចេញទៅធ្វើសកម្មភាពនៅខាងក្រៅគឺមានអត្ថប្រយោជន៍យ៉ាងខ្លាំង

មុនសម័យបច្ចេកវិទ្យា ជាពិសេសមុន អុីនធឺណិត និង វីឌីអូហ្គេម ក្មេងៗចេញទៅលេងនៅខាងក្រៅជាប្រចាំ។ ប៉ុន្តែបច្ចុប្បន្ននេះ បច្ចេកវិទ្យាធ្វើអោយក្មេងជាច្រើនផ្តោតទៅលើអេក្រង់ក្នុងពេលទំនេររបស់ពួកគេ។

ដូច្នេះ ដើម្បីកុំអោយពួកគេវក់ខ្លាំងលើសម្ភារៈទាំងនោះ អ្នកអាចយកសម្ភារៈអេឡិចត្រូនិចទៅអោយឆ្ងាយ បែបនេះ កូនរបស់អ្នកប្រហែលជាពិបាករកអ្វីផ្សេងមកលេងជាមួយ។ ភាពអផ្សុកនេះអាចនាំអោយពួកគេចេញទៅលេងនៅខាងក្រៅ។

ការចេញទៅលេងនៅខាងក្រៅអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ក្មេង ហើយថែមទាំងកាត់បន្ថយបញ្ហាឥរិយាបថថែមទៀតផង។ ការរត់លេងធ្វើអោយរាងកាយរបស់ក្មេងមាំមួត និងមានថាមពល។ កាធ្វើលំហាត់អាចជួយអោយក្មេងគេងលក់បានស្កប់ស្កាល់។

លើសពីនេះ ការលេងកំសាន្តនៅក្នុងតំបន់ធម្មជាតិពង្រីកនូវការការយកចិត្តទុកដាក់ និង កាន់តបន្ថយស្ត្រេស។ ចំនែកការសិក្សាខ្លះ បង្ហាញថា ការលេងនៅខាងក្រៅ ធ្វើអោយក្មេងរីកចំរើនខាង ជំនាញដោះស្រាយបញ្ហា គំនិតច្នៃប្រឌិត និងជំនាញសុវត្ថិភាព។

បំបាត់ជាតិពុលឌីជីថលអាចលុបបំបាត់ទំលាប់អាក្រក់បាន

សម្រាប់ឳពុកម្តាយជាច្រើន មានទំលាប់មើលទូរសព្ទ ហើយឆែកមើលបណ្តាញសង្គម និងមើលយូធ្យូប ក្រោយពីភ្ងាក់ពីដំណេក និងមុនចេញទៅបំពេញការងារ។ កូនរបស់អ្នកក៏ចាប់ផ្តើមធ្វើតាមទំលាប់នេះផងដែរ មុនពេលពួកគេទៅសាលារៀន។

ការបង្កើតជម្រើសមួយដ៏ឈ្លាសវៃដើម្បីដកឃ្លាក្នុងរយៈពេលគួរសមណាមួយ អាចលុបបំបាត់ទំលាប់អាក្រក់ទាំងនេះបាន។ នៅពេលដែលក្មេងចាកចេញពីបរិស្ថាន និងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ពួកគេអាចមានឱកាសអភិវឌ្ឍន៍ទម្លាប់ថ្មី។

យុទ្ធសាស្ត្រសំរាប់ការបំបាត់ជាតិពុលឌីជីថល

ការដកឃ្លាពីសម្ភារៈអេឡិចត្រូនិចអំឡុងពេលចុងសប្តាហ៍៖ នាំកូនរបស់អ្នកទៅហែលទឹក ដើរលេងក្នុងសួនសាធារណៈ រៀបចំការបោះជុំរុំ ដំណើរកំសាន្តនៅតាមតំបន់ធម្មជាតិ ព្រៃភ្នំ  កំសាន្តលើកោះ ឬ ការស្នាក់នៅរីសតសំរាប់គ្រួសារ ដែលមានសកម្មភាពច្រើនសំរាប់ក្មេងលេង ដូចជាអាងហែលទឹក និងទីធ្លាសួនច្បារធំទូលាយ អាចនាំអោយរាល់គ្នានៅឆ្ងាយពីសម្ភារៈអេឡិចត្រូនិច។ ឧទាហរណ៍ ដូចជារីស៊តធម្មជាតិនៅខេត្តសៀមរាប មេម៉រផាឡេស បុរីអង្គររីសត និងស្ប៉ា ឡូទុសប្លង្គរីសត ហុីលឡក់រីសត មេត្តារេសុីដិន និងស្ប៉ា និង រ៉ូយ៉ាល់អង្គររីសត

បំបាត់ជាតិពុលឌីជីថល និងលំហែរកាយជាមួយគ្រួសារនៅ រីសតបែបធម្មជាតិ
បំបាត់ជាតិពុលឌីជីថល និងលំហែរកាយនៅ រីសតបែបធម្មជាតិ

ថ្ងៃគ្មានសម្ភារៈអេឡិចត្រូនិចប្រចាំខែ៖ អ្នកអាចជ្រើសរើសយករាល់ ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ណាមួយរៀងរាល់ខែ ជាថ្ងៃសំរាប់គ្រួសារ ប្តេជ្ញាថាចំណាយពេលវេលាដ៏មានតំលៃជួបជុំគ្នា ដោយគ្មានការប្រើប្រាស់សម្ភារៈអេឡិចត្រូនិច។

ការចាកចេញពីគ្រឿងអេឡិចត្រូនិចត្រឹមតែពីរ ឬ បីថ្ងៃ អាចជាការពិសោធន៍ដ៏ល្អបំផុត ដើម្បីមើលថាតើ វាផ្លាស់ប្តូរឥរិយាបថរបស់កូនអ្នកដែររឺទេ។ ការសំរាកខ្លីក៏អាចបង្កើនអារម្មណ៍ល្អដល់ពួកគេ ហើយលើកទឹកចិត្តគេដើម្បីសំរេចកិច្ចការផ្សេងៗផងដែរ។

សេចក្តីបញ្ចប់

វាពិតជាសំខាន់ខ្លាំងណាស់ ដើម្បីដើរតួជាគំរូល្អ ចំពោះរៀបប្រើប្រាស់សម្ភារៈអេឡិចត្រូនិច។ ប្រសិនបើអ្នកប្រាប់ឱ្យកូនរបស់អ្នក ឈប់មើលទូរសព្ទ ឬ អាយផេត ខណៈដែលអ្នកកំពុងតែជាប់មើលហ្វេសប៊ុក នោះពាក្យសំដីរបស់អ្នកគឺគ្មានប្រសិទ្ធភាពនោះទេ។ ដូច្នេះហើយ ចូរព្យាយាម អនុវត្តការបំបាត់ជាតិពុលឌីជីថលជាមួយកូនរបស់អ្នក។ វាអាចផ្តល់សារៈប្រយោជន៍យ៉ាងច្រើនសម្រាប់គ្រួសារទាំងមូលផងដែរ។

ប្រែ​សម្រួល៖ Verywellfamily

Please follow and like us:
error20

Leave a Reply

Your email address will not be published. Required fields are marked *

Back to Top