ដំណោះស្រាយនិងគំនិត ឆ្នាំថ្មី ២០១៩

តើអ្នកបានគិតគូរអំពីការអភិវឌ្ឍន៍ខ្លួននៅក្នុងឆ្នាំថ្មី២០១៩ហើយ ឫនៅ?  រឺក៏អ្នកបានគិតថានិងប្រើប្រាស់ឆ្នាំថ្មី ដើម្បីលុបបំបាត់ទំលាប់អាក្រក់ៗចោល ហើយជ្រើសរើសយកទំលាប់ថ្មី។

តាមទំលាប់ ថ្ងៃឆ្លងឆ្នាំថ្មីគឺ ជាពេលវេលាល្អបំផុត ដើម្បីចាប់ផ្តើមទំព័រថ្មីនៃជីវិតរបស់អ្នក ហើយជាពេលដែលអ្នកត្រូវតែធ្វើអោយបាននូវដំដោះស្រាយ និងគំនិតឆ្នាំថ្មីសំខាន់ៗរបស់អ្នក។ ប៉ុន្តែ ចូរកុំកំណត់ខ្លួនឯងសំរាប់ការផ្លាស់ប្តូរដ៏ច្រើនលើសលប់ ដែលនាំអោយអ្នកនិងទទួលការបរាជ័យ។ ជាការពិតណាស់ វាពិតជាពិបាក។ ផ្ទុយមកវិញ ចូរសាកល្បងនូវចំណុចខាងក្រោម ដើម្បីអនុវត្តដំណោះស្រាយ និងគំនិតឆ្នាំថ្មីរបស់អ្នកទទួលបានជោគជ័យ៖

ជ្រើសរើសយកតែមួយចំណុចប៉ុន្នោះ

ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នក ឫរបៀបរស់នៅរបស់អ្នក ចូរកុំព្យាយាមផ្លាស់ប្តូរទាំងស្រុងក្នុងពេលតែមួយ ព្រោះវានិងអាចដំណើរការឡើយ។ អ្នកគួរគប្បីសាកល្បងកែប្រែនូវចំណុចណាមួយនៃជីវិតរបស់អ្នក ដើម្បីជាការចាប់ផ្តើម។

អ្នកត្រូវតែកំណត់វាអោយបានច្បាស់លាស់ នូវអ្វីដែលនិងត្រូវគ្រោងធ្វើ។ ប្រសិនបើអ្នកទទួលបានជោគជ័យជាមួយការផ្លាស់ប្តូរលើកដំបូង អ្នកអាចបន្តទៅមុខទៀត ហើយចាប់ផ្តើមធ្វើការផ្លាស់ប្តូរបន្ទាប់ទៀត នៅខែបន្ទាប់ទៀត។ ការផ្លាស់ប្តូរពីចំណុចតូចៗ ពីមួយទៅមួយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនិងមានឱកាសដើម្បីក្លាយខ្លួនទៅជា មនុស្សថ្មីនៅអំឡុងពេលចុងឆ្នាំ២០១៩។ វាគឺ ជាវិធីសាស្ត្រដ៏ប្រាកដជាក់ស្តែងមួយ សំរាប់ការអនុវត្ត។

ចូរកុំចាប់ជ្រើសរើសយកនូវដំណោះស្រាយ និងគំនិតឆ្នាំថ្មីទាំងឡាយណាដែលវាមានកំរិតបរាជ័យខ្ពស់។ ឧទាហរណ៍ ការរត់ម៉ារ៉ាតុងចំងាយ១០គីឡូម៉ែត ប៉ុន្តែអ្នកមិនធ្លាប់រត់ពីមុនមកសោះ ហើយថែមទាំងលើសទំងន់ទៀត។ ប្រសិនបើអ្នកក្នុងករណីបែបនេះ អ្នកគួរតែដើររាល់ថ្ងៃជាប្រចាំ រឺរត់យឺតៗជាមុនសិន។ ពេលអ្នកមានទំលាប់ហើយ អ្នកអាចចាប់ផ្តើម សាកល្បងរត់ចំងាយ ៣គីឡូម៉ែ្រត ក្រោយមក ៥គីឡូម៉ែ្រត នៅខែក្រោយៗទៀត។ នៅចុងឆ្នាំ អ្នកនិងអាចរត់ចំងាយ១០គីឡូម៉ែត្របានដោយជោគជ័យ។

តើទំលាប់មួយណាអ្នកនិងជ្រើសរើសយកមកផ្លាស់ប្តូរ?

រៀបចំផែនការណ៍ទុកជាមុន

ដើម្បីធានាអោយបាននូវភាពជោគជ័យ អ្នកត្រូវតែស្រា​វជ្រាវការផ្លាស់ប្តូរដែលអ្នកនិងត្រូវធ្វើវា ហើយនឹងរៀបចំផែនការណ៍ទុកជាមុន ដូច្នេះហើយអ្នកមានធនធានគ្រប់គ្រាន់នៅពេលដែលអ្នកត្រូវការ។ នេះជាវិធានការ អ្នកគួរតែរៀបចំអោយមានជាប្រព័ន្ធរួចជាស្រេចសំរាប់ការផ្លាស់ប្តូររបស់អ្នក។

ស្វែងរកដោយការអាន៖ អ្នកអាចស្វែរកសៀវភៅនៅបណ្ណាល័យ បណ្ណាគារ អត្ថបទលើអនឡាញ ទៅប្រធានបទដែលអ្នកចង់ស្វែងយល់ ដូចជា របៀបសំរកទំងន់ ឈប់ជក់បារី ការហាត់ធ្វើសមាធិ ជាដើម។ ធនធានទាំងអស់នេះ អាចជួយអ្នកដើម្បីត្រៀមសំរាប់ការផ្លាស់ប្តូររបស់អ្នក។

គ្រោងសំរាប់ភាពជោគជ័យ៖ ពេលអ្នកមានអ្វីៗគ្រប់គ្រាន់រួចរាល់ហើយ អ្វីៗនិងដំណើរការយ៉ាលរលូន។ ប្រសិនបើអ្នកចាប់ផ្តើមរត់ ច្បាស់ថាអ្នកមាន ស្បែកជើងសំរាប់រត់ ខោអាវកីឡា មួក ឧបករណ៍តន្ត្រីពេលរត់ ជាដើម។ អញ្ចឹង អ្នកនិងមិនលេសទៀតឡើយ។

ចូលរួមដោះស្រាយរាល់បញ្ហា

បញ្ហានិងកើតមានឡើងគ្រប់កាលៈទេសៈពេលដែលយើងចាប់ផ្តើមធ្វើអ្វីមួយ ដូច្នេះហើយចូរបង្កើតបញ្ជីរនៃបញ្ហាដែលអ្នកគិតថាវានឹងកើតមាន។ ប្រសិនបើអ្នកបានគិតអំពីវាទុកជាមុន នោះអ្នកនិងអាចមានលទ្ធភាពអាចដោះស្រាយវាបាន ទៅតាមពេលវេលា ស្ថានភាព ប្រភេទមនុស្ស និងពេលវេលាជាក់ជាមិនខាន។

កំណត់កាលបរិច្ឆេទ

អ្នកមិនចាំបាច់ត្រូវចាប់ផ្តើមគំរោងការណ៍ រឺការផ្លាស់ប្តូររបស់អ្នកនៅថ្ងៃឆ្លងឆ្នាំតែម្តងនោះទេ។ វាគឺជាគំនិតសាមញ្ញទូទៅ ប៉ុន្តែ បើសិនជាអ្នកពិតជាចង់ធ្វើការផ្លាស់ប្តូរមែននោះ អ្នកត្រូវតែកំណត់កាលបរិច្ឆេទចាប់ផ្តើម ដែលអ្នកគិតថាអ្នកបានត្រៀមលក្ខណះរួចរាល់ ដោយការប្តេជ្ញាចិត្តខ្ពស់ និងមានមនុស្សគិតវិជ្ជមាននៅជុំវិញអ្នក។ បើគ្រាន់តែកំណត់កាលបរិច្ឆេទ វាមិនគ្រប់គ្រាន់ទេ។

ធ្វើវា

ពេលថ្ងៃចាប់ផ្តើមចូលមកដល់ ចូរធ្វើវាអោយបាន ១០០%។ អ្នកត្រូវប្តេជ្ញាចិត្ត និង សរសេរវានៅក្នុងសៀវភៅកត្រារបស់អ្នកអោយបានទៀងទាត់។ អ្នកត្រូវតែឆ្លូះបញ្ចាំងរាល់សកម្មភាព ដែលអ្នកបានធ្វើ ដើម្បីរំលឹកអ្នកមានគំនិតវិជ្ជមានជាប្រចាំ។

កំណត់ត្រានៃការតាំងចិត្តរបស់អ្នកអាចជា៖

  • ខ្ញូំរីករាយនិងការមិនសេពគ្រឿងស្រវឹង
  • ខ្ញូំរក្សាភាពស្ងៀមស្ងាត់ និងទប់កំហឹងនឹងរាល់បញ្ហាទាំងឡាយ ទោះជាពេលស្ថិតក្នុងស្ថានភាពស្ត្រេសយ៉ាងណាក៏ដោយ
  • ខ្ញុំប្តេជ្ញាថានិងរៀនសូត្រពីរបៀបធ្វើជំនួញ
  • ខ្ញូំចូលគេងពីព្រលប់ ភ្ញាក់ពីព្រលឹម
  • ខ្ញុំធ្វើសមាធិរាល់ថ្ងៃ

ទទួលយកបរាជ័យ

ក្នុងជីវិតយើងម្នាក់ៗ យើងមិនអាចគេចផុតពីភាពបរាជ័យនោះទេ សំខាន់យើងចេះទទួលស្គាល់និង ទុកជាមេរៀននិង បទពិសោធន៍។ ព្រមប្រឈមមុខនឹងទុក្ខលំបាកនានាដែលកើតឡើងអឡុងពេលដំណើរការគោលដៅរបស់យើង ហើយប្រឹងប្រែងឲ្យអស់សមត្ថភាព ជំនះទុក្ខលំបាកទាំងនោះ មុននឹងវាមកតវ៉ានឹងយើងវិញ។ វាគឺជាគ្រូដ៏ល្អដែលបង្រៀនយើងពេញមួយជីវិត។

សុភាសិតមួយបានពោលថា “បរាជ័យគឺជាគន្លឹះនាំទៅរកភាពជោគជ័យ, កំហុសបង្រៀនយើងអោយចេះមេរៀនមួយ”

ការតស៊ូគឺជាគន្លឹះនាំទៅរកភាពជោគជ័យ។ ដូច្នេះហើយ អ្នកត្រូវតែព្យាយាមម្តងហើយ ម្តងទៀត នោះអ្នកនិងទទួលជោគជ័យជាក់ជាមិនខាន។

អោយរង្វាន់លើកទឹកចិត្តខ្លួនឯង

ការអោយរង្វាន់ដល់ខ្លួនឯងគឺ ជាការផ្តល់នូវកំលាំងចិត្ត ដើម្បីអោយអ្នកបន្តធ្វើការផ្លាស់ប្តូរឆ្នាំថ្មីរបស់អ្នក អំឡុងពេលផលពិបាកទាំងឡាយ នៅថ្ងៃដំបូង បើទោះបីជាវាជាគឺជារង្វាន់បន្តិចបន្តួចក៏ដោយ។ អ្នកអាចផ្តល់រង្វាន់ខ្លូនឯង ជាមួយបទពិសោធន៏ដំណើរកំសាន្តក្នុងស្រុក ទៅកាន់តំបន់ទេសចរណ៍ល្បីៗ ដូចជា សៀមរាប បាត់ដំបង កំពត រឺកែបជាដើម ជាមួយក្រុមគ្រួសារ រឺក្រុមមិត្តភក្តិ ហើយជ្រើសរើសការស្នាក់នៅសណ្ឋាគារប្រណិត ដើម្បីទទួលបានបទពិសោធន៍ថ្មីសំរាប់ជីវិត។

អ្នកអាចផ្តល់រង្វាន់តាមខែ រឺរាល់ពេលអ្នកសំរេចនូវការផ្លាស់ប្តូរថ្មីក្នុងរយះពេលខ្លី ឬក៏ពេលបំណាច់ឆ្នាំ។ វាជាអ្វីដែលអ្នកទង្ទឹងរង់ចាំ អ្នកគួរតែទទួលបានវា។

មិនថាគំរោងការណ៍ និងគោលបំណងជាអ្វីនោះទេនៅក្នុងឆ្នាំថ្មី២០១៩នេះ ខ្ញូំជូនពរអ្នកសំណាងល្អ ប៉ុន្តែចូរចាំថា វាជាជិវិតរបស់អ្នក អ្នកបង្កើតសំណាងសំរាប់វាដោយខ្លួនអ្នក។

ចូរសំរេចចិត្តធ្វើអ្វីដែលអ្នកចង់ធ្វើក្នុងឆ្នាំ២០១៩នេះ រៀបចំគំរោងការណ៍ផ្សេងៗ តើត្រូវធ្វើវា និងសំរេចវាតាមវិធីណា។ ខ្ញូំនិងចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់អ្នក។

តើអ្នកកំពុងរៀបចំគំរោងការណ៍អំពិីដំណោះស្រាយនិងគំនិតឆ្នាំថ្មី២០១៩? តើវាជាអ្វីដែលអ្នកបានសាកល្បងព្យាយាមពីឆ្នាំមុន ឫជាអ្វីដែលថ្មី?

Leave a Reply

Your email address will not be published. Required fields are marked *