• Home
  • /
  • យូហ្គា
  • /
  • ទិវាអន្តរជាតិស្តីពីយូហ្គាលើកទី៥ (Fifth International Day of Yoga ) នៅ សៀមរាប មុខ ប្រាសារទអង្គរវត្ត និង ទីក្រុងផ្សេងៗទៀត
ទិវាអន្តរជាតិយូហ្គា លើកទី៤ នៅបរិវេណ មុខប្រាសាទអង្គរវត្ត

ទិវាអន្តរជាតិស្តីពីយូហ្គាលើកទី៥ (Fifth International Day of Yoga ) នៅ សៀមរាប មុខ ប្រាសារទអង្គរវត្ត និង ទីក្រុងផ្សេងៗទៀត

យូហ្គាត្រូវបានគេស្គាល់ថាជា ប្រភេទកីឡាមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ផ្នែករាងកាយ និង ផ្លូវចិត្ត តាមរយះកាយវិការសំបូរបែបនៃចលនារាងកាយ និង សមាធិ។ មនុស្សម្នាជាច្រើនលើសកលលោកងាកមកអនុវត្តយូហ្គាជាប្រចាំថ្ងៃរបស់ពួក ដើម្បីកាត់បន្ថយស្ត្រេស ការព្រួយបារម្ភ និង ភាពតានតឹងផ្សេងៗ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

យូហ្គាមានដើមកំណើតចេញពី ភាគខាងជើងនៃប្រទេសឥណ្ឌា ប្រហែលជា ៥០០០ ឆ្នាំមុន ហើយត្រូវបានកែរសំរួល និង អភិវឌ្ឍន៍បន្តិចម្តងៗ ។ យូហ្គាគឺជាគោលការណ៍ខាងផ្លូវចិត្តដ៏ពិសេស ដែលផ្តោតទៅលើការនាំយកមកនូវ ភាពសុីចង្វាក់គ្នារវាងរូបកាយ និង ចិត្ត រួមមានបច្ចេកទេសជាច្រើន ដូចជា ការយវិការ អាសានា (asana) និង ការហ្វឹកហ្វាត់លំហាត់ចលនាដង្ហើម (pranayama) និង សមាធិ។  ការអនុវត្តយូហ្គាបានក្លាយទៅរឿងសាមញ្ញសំរាប់អ្នកគោរពសាសនាផ្សេងៗ នៃឥណ្ឌាបុរាណ ដែលរួមមាន សាសនាព្រាហ្មណ៍ ឬ​ ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា។

នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏មានការចាប់អារម្មណ៍បណ្តើរៗហើយចំពោះកីឡាប្រភេទនេះ។ នេះដោយសារតែការមើលឃើញពីអត្ថប្រយោជន៍ទើប មានការកើនឡើងនៃស្ទីឌ្យូយូហ្គា ការដាក់បញ្ចូលថ្នាក់រៀនយូហ្គានៅក្លឹបហាត់ប្រាណ សណ្ឋាគារ  ហាងម៉ាស្សា និងស្ប៉ា ការបង្ហាញតាមទីសាធារណៈ និង ជាពិសេសការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍យូហ្គាអន្តរជាតិ។

ទិវាអន្តរជាតិយូហ្គា នៅបរិវេណ មុខប្រាសាទអង្គរវត្ត លើកទី ៤
ទិវាអន្តរជាតិយូហ្គា នៅបរិវេណ មុខប្រាសាទអង្គរវត្ត លើកទី ៤។ រូបភាព៖ អាជ្ញាធរជាតិអប្សរា Apsara Authority ។

ឆ្នាំ២០១៩នេះគឺជាលើកទី៥ហើយ ដែលព្រឹត្តការណ៍ទិវាអន្តរជាតិស្តីពីយូហ្គា និងត្រូវប្រារព្ធនៅប្រទេសកម្ពុជា។ យោងតាម ការសែតខ្មែរថែមស៍ ដែលស្រង់សំដីពី ស្ថានទូតឥណ្ឌានៅទីក្រុងភ្នំពេញ បានអោយដឹងថា ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងចំនួន ៤ នៃប្រទេសកម្ពុជា ក្រោមកិច្ចសហការជាមួយ ក្រសួងទេសចរណ៍ និង ក្រសួងអប់រំ យុវជន និង កីឡា។

ទីក្រុងដែលនិងត្រូវរៀបចំព្រឹត្តិការណ៍យូហ្គាអន្តរជាតិនៅពេលខាងមុខនេះ រួមមាន៖

  1. រាជធានីភ្នំពេញ ធ្វើនៅ ពហុកីឡាអូឡាំពិច នៅថ្ងៃទី ២២ ខែមិថុនា ២០១៩ ចាប់ពីម៉ោង ៧ព្រឹក
  2. ក្រុងព្រះសីហនុ នៅ ឆ្នេរសុខា នៅថ្ងៃទី ២២ ខែមិថុនា ២០១៩ ចាប់ពីម៉ោង ៧ព្រឹក
  3. ក្រុងសៀមរាប នៅបរិវេណ មុខប្រាសាទអង្គរវត្ត នៅ ថ្ងៃទី ២៣ ខែមិថុនា ២០១៩ ចាប់ពីម៉ោង ៧ព្រឹក
  4. ក្រុងបាត់ដំបង នៅបរិវេណ មុខសាលាក្រុង នៅ ថ្ងៃទី ២៣ ខែមិថុនា ២០១៩ ចាប់ពីម៉ោង ៧ព្រឹក

ព្រឹត្តិការណ៍នេះ បើកជូនដល់សាធារណៈជន ដោយសេរី និង មិនគិតថ្លៃ ក្នុងគោលបំណងលើកកំពស់ការយល់ដឹងអំពីសុខមាលភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើង។

ដូច្នេះសូមបង្អូនចូលរួមអោយបានច្រើនកុះករ ដើម្បីស្វែងយល់អំពីគុណប្រយោជន៍របស់យូហ្គាសំរាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូន។

ដោយមានការចូលរួមឧបត្ថម្ភពី ក្រុមហ៊ុន ស្មាត (Smart Smart Axiata Co. Ltd.) លោកអ្នកអាចធ្វើការចុះឈ្មោះជាមុនដើម្បីទទួលបានអាវយឺតឥតគិតថ្លៃ តាមរយៈ https://register.smart.com.kh

ប្រសិនបើលោកអ្នកត្រូវការស្នាក់នៅសណ្ឋាគារប្រណិត សូមណែនាំ ម៉េម័រផាឡេស ឬ ប៊ូទិកទំនើប ហ៊ីលឡក់ ហូថែល និង ស្ប៉ា

 

Please follow and like us:
error20

Leave a Reply

Your email address will not be published. Required fields are marked *

Back to Top