ទីតាំងសំខាន់ៗសំរាប់ដំណើរកំសាន្តនិងអបអរថ្ងៃបុណ្យឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ២០១៩

តើអ្នកមានគំរោងសំរាប់ថ្ងៃឆ្លងឆ្នាំហើយរឺនៅ? តើឆ្នាំនេះមានបំណងទៅឆ្លងឆ្នាំនៅទីកន្លែងណាដែរ?

ខាងក្រោមនេះគឺ ជាតំបន់មួយចំនួនដែលខ្ញុំសូមណែរនាំ បើសិនជាអ្នកមានបំណងចង់ទៅអបអររបុណ្យឆ្លងឆ្នាំខាងមុខនេះ៖

សៀមរាប អង្គរ

តាមបណ្តាសណ្ឋាគារធំៗ និងកន្លែងកំសាន្តគ្រប់ទីកន្លែងនៅក្រុងសៀមរាប មានការរៀបចំនិងតុបតែងយ៉ាងស្រស់ស្អាត ជាពិសេសនៅទីតាំង ផាប់ស្ទ្រីត តែម្តងសំរាប់ ព្រឹត្តិការណ៍អបអរថ្ងៃឆ្លងឆ្នាំថ្មី។ គេរំពឹងថានឹងមានទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននិងមកចូលរួមយ៉ាងកុះករ។

Pub Street Siem Reap
Pub Street Siem Reap – Credit: tripsavy

សណ្ឋាគារមួយចំនួនធំគឺ ត្រូវបានកក់ស្ទើរតែពេញអស់ទៅហើយ បើគិតមកដល់ថ្ងៃនេះ។ បើមានបំណងធ្វើដំណើរកំសាន្តជាគ្រួសារ រឺជាមួយមិត្តភក្តិក្តី គួរតែរួសរាន់កក់សណ្ឋាគារចាប់ពីឥលូវនេះទៅ។ ការកក់សណ្ឋាគារឥលូវគឺកាន់តែងាយស្រួលជាមួយ គេហទំព័របាយ័នា បើសិនជាចង់គេងជុំមិត្តភក្តិក្នុងបន្ទប់តែមួយដល់ទៅ៥នាក់ ក៏អាចកក់បានតាមបាយ័នាផងដែរ។

កំពត

ទីតាំងកំពតក៏មិនចាញ់សៀមរាបប៉ុន្មានដែរក្នុងបច្ចុប្បន្ន កំពតសំបូរទៅដោយរមណីយដ្ឋានជាច្រើន ដូចជាភ្នំបូកគោ ទឹកឈូរ ល្អាង​ភ្នំ​ឈ្ងោក ដូងទេរ រីវើផាក ជាដើម។ ដោយលែកក្នុងរាត្រីឆ្លងឆ្នាំផងដែរ ក្នុងទីក្រុងតាមដងព្រែក និងមានមនុស្សម្នាជាច្រើនមកអបអរបុណ្យឆ្នាំថ្មីនេះ។ កាំជ្រួញក៏និងត្រូវបានបាញ់ដើម្បីអបអរឆ្នាំថ្មីផងដែរ។

Durian Roundabout at Kampot
Durian Roundabout at Kampot – Credit: Skyscapercity

ចំពោះកន្លែងស្នាក់នៅវិញក៏ត្រូវបានកក់បណ្តើរៗហើយ ជាពិសេសភ្ញៀវបរទេស។ បើមិនចង់ពិបាករកកន្លែងគេងទេ គួរតែកក់ពីឥលូវនេះទៅ Hotel Five.S, Pippali Boutique Hotel, Kampot View Boutique Hotel

កែប

ស្ថិតនៅមិនឆ្ងាយពីកំពតប៉ុន្មានទេ គឺត្រឹមតែ២០គីឡូម៉ែតតែប៉ុន្នោះ។ សំរាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ គឺជាជំរើសល្អបំផុត។ អ្នកអាចអបអរឆ្នាំថ្មីនៅនិងសណ្ឋាគាររីស៊តផ្ទាល់តែម្តង រឺនៅលើកោះទន្សាយ។ វាអាចជាកន្លែងសាកសមបំផុតសំរាប់គូរស្នេហ៍ និងគ្រួសារ។ អ្នកអាចស្នាក់នៅសណ្ឋាគារ Samanea Beach Resort & Spa

ឆ្នេររមណីយដ្ឋាន Samanea Beach Resort & Spa
ឆ្នេររមណីយដ្ឋាន Samanea Beach Resort & Spa – Credit: Samanea Resort

បាត់ដំបង

​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ដូច្នេះហើយខេត្តនេះមាន​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាក៏មិនអត់ដែរ។ បរិយាកាសទីក្រុងបាត់ដំបងគឺមានភាពស្ងប់ស្ងាត់ សំរាប់សំរាកលំហែរកាយ។ ក្នុងរាត្រីឆ្លងឆ្នាំថ្មីនេះ មនុស្សមិនតិចទេនិងមកកាន់ខេត្តនេះ។

Bamboo Train in Battambang
Bamboo Train in Battambang – Credit: Phnom Penh Post

រតនះគិរី និង មណ្ឌលគិរី

ខេត្តទាំងពីរនេះពោរពេញទៅដោយតំបន់ធម្មជាតិ និងទេសភាពស្រស់បំព្រងជាច្រើន។ ពេលរាត្រីគឺមានអាកាសធាតុត្រជាក់ បើមកលេងឆ្លងឆ្នាំនៅតំបន់នេះ គួរមានអាវរងារមកជាមួយ។ សំរាប់អ្នកចូលចិត្តបោះជុំរំ គឺពិតជាពិសេសណាស់។

ក្រុមក្មេងៗលេងទឹកនៅបឹងយក្សលោម
ក្រុមក្មេងៗលេងទឹកនៅបឹងយក្សលោម រតនៈគិរី – Credit: South East Asia Globe
ការបោះជុំរុំនៅមណ្ឌលគិរី
ការបោះជុំរុំនៅមណ្ឌលគិរី – Credit: Mondulkiri Adventure Tour Guide

កោះរុង

បើយើងងាកទៅលេងនៅតំបន់សមុទ្រវិញ នាថ្ងៃឆ្លងឆ្នាំ កោះរុងគឺជាតំបន់ពេញនិយមជាងគេបំផុត។ អ្នកអាចសំរាកលំហែរកាយលើឆ្នេរខ្សាច់យ៉ាងស្រស់ស្អាត និងស្រូបខ្សល់បរិសុទ្ធ។ ពេលរាត្រី កម្មវិធីផ្សេងៗនិងត្រូវបានរៀបចំ ដូចជា ការរាំកំសាន្ត កម្មវិធីជប់លៀង ជាដើម។

ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅកោះរុង
ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅកោះរុង – Credit: Amy Rollo

ការអបអរសាទរបុណ្យឆ្លងឆ្នាំថ្មីគឺ ជាការបិទទំព័រចាស់នៃជីវិតពេញមួយឆ្នាំ។ ទោះបីយើងជួបភាពជោគជ័យ និងការបរាជ័យ ជាច្រើនយ៉ាងណាក្តី នៅថ្ងៃឆ្លងឆ្នាំថ្មីនេះ សូមធ្វើចិត្តអោយជ្រះថ្លា បំភ្លេចនូវរឿងមិនសប្បាយចិត្តទាំងពួង ហើយចាប់ផ្តើមអ្វីៗដែលថ្មី។ ដូច្នេះតោះនាំគ្នាទៅអបអរបុណ្យឆ្លងឆ្នាំថ្មីទាំងអស់គ្នា។

តើថ្ងៃឆ្លងឆ្នាំថ្មី២០១៨ខាងមុខនេះ អ្នកនិងទៅតំបន់ណាមួយក្នុងចំណោមទីតាំងខាងលើ? សូមសរសេរមតិយោបល់នៅខាងក្រោម ប្រសិនជាអ្នកមានទីតាំងថ្មីផ្សេងពីតំបន់ខាងលើ!

Leave a Reply

Your email address will not be published. Required fields are marked *