សណ្ឋាគារដ៏ល្អប្រណីត៥កន្លែង សម្រាប់លំហែរកាយជាមួយគ្រួសារ នៅក្រៅក្រុងសៀមរាប

ជាទូទៅអ្នកទេសចរណ៍ទាំងឡាយតែងតែចង់ស្នាក់នៅសណ្ឋាគារដែលនៅជិត ផាប់ស្ទ្រីត ដែលជាកន្លែងអ៊ូរអ៊រ ជុំវិញទៅដោយភោជនីយដ្ឋាន មីនីម៉ាត ក្លឹបកំសាន្ត និងហាងទំនិញផ្សេងៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើដំណើរកំសាន្តជាគ្រួសារ ដែលមានកូនតូចៗ អ្នកគួរជ្រើសរើសការស្នាក់នៅ កន្លែងដែលមិនមានសំលេងខ្លាំង ដែលអាចរំខានដល់ដំនេករបស់អ្នក និងកូនជាទីស្រលាញ់របស់អ្នកផងដែរ។ ការស្នាក់នៅឆ្ងាយពីទីប្រជុំជន ផ្តល់អោយអ្នកនូវអារម្មណ៍ស្រស់ស្រាយ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត ដោយសារសណ្ឋាគារ រឺ រីស៊តទាំងនោះមានទីធ្លាធំទូលាយ សួនច្បារ ហាងហែលទឹកធំទូលាយ និងខ្យល់អាកាសបរិសុទ្ធ សំរាប់អ្នកលំហែរកាយ។

ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបែបនេះសំរាប់ដំណើរកំសាន្តជាគ្រួសាររបស់អ្នក យើងសូមណែនាំសណ្ឋាគារដ៏ល្អប្រណីតលក្ខណៈគ្រួសារ ៥កន្លែងដែលនៅឆ្ងាយពីទីក្រុង សៀមរាប៖

Memoire Palace Resort & Spa

Memoire Palace Resort & Spa
Memoire Palace Resort & Spa
Junior Garden Suite at Memoire Palace Resort & Spa
Junior Garden Suite at Memoire Palace Resort & Spa

ជាសណ្ឋាគាររីស៊តថ្មីស្រលាងលើទឹកដីសៀមរាប អង្គរ ដែលមានម៉ូតអគារឆ្នាំ១៩៦០ និងរចនាបែបទំនើប។ លក្ខណះពិសេសគឺ វាមានអាងហែលទឹកដ៏ធំទូលាយដែលជាទីគាប់ចិត្តសំរាប់ក្មេងៗ ហើយនិងទីធ្លាសួនច្បារដ៏ធំ។ គ្រួសារអ្នកអាចរីករាយនិងសកម្មភាពផ្សេងៗនៅក្នុងសណ្ឋាគារផងដែរ ដូចជា ការជិះសុីក្លូ យូហ្គា ក្លឹបកីឡា ម៉ាស្សានិងស្ប៉ា។ល។ រីឯបន្ទប់វិញ មានការតុបតែងយ៉ាងទំនើប ដោយបរិក្ខារ និងរូបគំនូរបបែបខ្មែរ។ ចំណែកអាហារវិញមានរស់ជាតិឆ្ងាញ់ពិសារ មានជាច្រើនមុខសំរាប់តំរូវការរបស់អ្នក។

Hillocks Hotel & Spa

Exterior of Hillocks Hotel & Spa
បរិវេណខាងក្រៅនៅ Hillocks Hotel & Spa
Jacuzzi Suite at Hillocks Hotel & Spa
បន្ទប់ Jacuzzi Suite នៅ Hillocks Hotel & Spa

ប្រសិនជាអ្នកចង់ស្វែងរកកន្លែងដែលគេចពីមនុស្សម្នា ហើយរីករាយនិងសម្រស់ធម្មជាតិស្រុកស្រែ Hillocks Hotel & Spa គឺជាជំរើសរបស់អ្នក។ ស្ថិតនៅចំងាយប្រហែលជា១គីឡូម៉ែតពីក្រុងសៀមរាប សណ្ឋាគារបែបរីស៊តមួយនេះ មានវីឡាជាបឹងហ្គាឡូដាច់ពីគ្នា លាតសន្ធឹងលើផ្ទៃដីជាច្រើនហិកតា រុំពទ្ធ័ដោយរុក្ខជាតិតូចធំ ជាពិសេសមានដើមត្នោតដ៏ធំស្គឹមស្គៃជាច្រើនដើម។ អាងហែលទឹកមានទំហំធំទូលាយ សំរាប់គ្រួសារអ្នកហែលលេងកំសាន្ត។ បើក្រលែកមើលទៅឆ្ងាយបន្តិចពីរីស៊ត អ្នកអាចគយគន់សំរស់វាលស្រែ និងដើមត្នោតជ្រោងជ្រាងនៅពាសពេញ ហើយនិងលឺសំលេងបក្សាបក្សីយំអ៊ងកង ដែលទាំងនេះគឺជាសុភមង្គលមួយសំរាប់គ្រួសារអ្នក ក្នុងពេលដំណើរកំសាន្ត។

Metta Residence & Spa

Pool at Metta Residence & Spa
ហាងហែលទឹកនៅ Metta Residence & Spa
Premier Deluxe at Metta Residence & Spa
បន្ទប់ Premier Deluxe នៅ Metta Residence & Spa

ជាលក្ខណះរីស៊តប៊ូទិច ហើយមានអាងហែលទឹកធំទូលាយ នៅចំកណ្តាល។ បន្ទប់ភាគច្រើនអាចមើលឃើញទេសភាពអាងហែលទឹក និងរុក្ខជាតិបៃតងស្រស់បំព្រងនៅក្នុងសួនច្បារ។ បន្ទប់ធំទូលាយ និងមានបរិក្ខារទំនើប ផ្តល់នូវផាសុកភាពសំរាប់គ្រួសារអ្នក។ បុគ្គលិករស់រាយរាក់ទាក់និង ផ្តល់នូវសេវាកម្មល្អ។ ភោជនីយដ្ឋានដែលនៅក្នុងរីស៊តនេះផងដែរ ផ្តល់នូវអាហារជាច្រើនប្រភេទ បែបអាសុី និង អុឺរ៉ុបផងដែរ។

La Residence Blanc D’Angkor

អាងហែលទឹកមើលពីលើនៃ La Residence Blanc D'Angkor
អាងហែលទឹកមើលពីលើនៃ La Residence Blanc D’Angkor
បន្ទប់គ្រួសារអាចគេងបានមនុស្សធំ៣នាក់ និង ក្មេង១នាក់ នៃ La Residence Blanc D'Angkor
បន្ទប់គ្រួសារអាចគេងបានមនុស្សធំ៣នាក់ និង ក្មេង១នាក់ នៃ La Residence Blanc D’Angkor

ថ្វីត្បិតតែជាប៊ូទិចមធ្យមដែលមានតែជាងម្ភៃបន្ទប់ បន្ទប់និមួយៗ មានផាសុកភាព ទំហំធំទូលាយ និងមានការតុបតែងដ៏គួអោយទាក់ទាញជាទីបំផុត។ បរិវេណសណ្ឋាគារពោរពេញទៅដោយ រុក្ខជាតិបៃតងស្រស់ និង មានអាងហែលទឹកដ៏ថ្លាយង់គួរអោយចង់ហែលលេង។ សណ្ឋាគារនេះផ្តល់នូវសេវាកម្មល្អ និងមានបុគ្គលិករស់រាយរាក់ទាក់។ ទាំងនេះគឺជាអ្វីដែលអ្នកចង់បាន សំរាប់ដំណើរកំសាន្តរបស់អ្នក។

Sarai Resort & Spa

អាងហែលទឹកនៃ សារ៉ាយរីស៊ត និង ស្ប៉ា
អាងហែលទឹកនៃ សារ៉ាយរីស៊ត និង ស្ប៉ា
បន្ទប់ប្រភេទ Emerald Chamber Deluxe អាចមើលអាងហែលទឹក នៃ សារ៉ារយរីស៊ត និង ស្ប៉ា
បន្ទប់ប្រភេទ Emerald Chamber Deluxe អាចមើលអាងហែលទឹក នៃ សារ៉ារយរីស៊ត និង ស្ប៉ា

ជាចុងក្រោយ គឺជាសណ្ឋាគាររីស៊តដ៏ទំនើបបែបអឺរ៉ុប ដែលស្ថិតនៅជាយក្រុងសៀមរាប អង្គរ។ សណ្ឋាគារនេះមានម៉ូតស្រដៀងនិង ទីក្រុងទឹកនៅ វីនីសនៃទីក្រុងអុីតាលី (Venice, Italy)។ ហាងទឹកនៅចំកណ្តាល និង អគារពទ្ធ័ជុំវិញ។ បន្ទប់បំពាក់ដោយបរិក្ខារទំនើប បែបសណ្ឋាគារផ្កាយ៥ និង មានផាសុកភាព។ បរិយាកាសរីស៊តមានលក្ខណះស្ងប់ស្ងាត់ ធ្វើអោយអ្នកមានអារម្មណ៏ស្រស់ថ្លា បាត់អស់នូវភាពតានតឹងទាំងពួង ហើយរីករាយជាមួយពេលវេលាដ៏ល្អសំរាប់ខ្លួនអ្នក និងកូនជាទីស្រលាញ់របស់អ្នក។

តើក្នុងចំនោមសណ្ឋាគាររីស៊តខាងលើ អ្នកចង់នាំគ្រួសារអ្នកទៅស្នាក់នៅមួយណា? ប្រសិនបើអ្នកធ្លាប់ស្នាក់នៅសណ្ឋាគាររីស៊តដែលនៅជាយក្រុងសៀមរាប ក្រៅពីទាំង៥ខាងលើ សូមជួយចែករំលែកមតិយោបល់ខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *