សណ្ឋាគារ Treeline Urban Resort នៅសៀមរាបទទួលបានការចាប់អារម្មណ៍ខ្លាំងលើការរចនាខុសពីគេនិងការយកទុកចិត្តដាក់ខ្ពស់លើបរិស្ថាន

ស្របពេលដែលកម្ពុជាកំពុងតែមានកំណើនភ្ញៀវទេសចរណ៍កាន់តែច្រើន​ វិស័យសណ្ឋាគារក៏កំពុងតែមានភាពរីកចម្រើន។ ក្នុងនោះផងដែរ​ គេសង្កេតឃើញថាសណ្ឋាគារ​ Treeline Urban Resort ដែលទើបតែបើកសម្ភោធថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការរចនាបែបសិល្ប:ទំនើបដំបូងបង្អស់នៅក្រុងសៀមរាប។​

សិល្បៈ និងការរចនាម៉ូតជាចំណុចស្នូលរបស់សណ្ឋាគារ Treeline Urban Resort តែម្តងដោយរាប់ចាប់តាំងពីការរចនាភ្លើង និងកម្រិតពន្លឺនៅកន្លែងទទួលភ្ញៀវដែល មានការតុបតែងដោយប្រើសុទ្ធតែវត្ថុធាតុដើមនិងគ្រៀងសង្ហារឹមពីធម្មជាតិទាំងអស់។ នៅសណ្ឋាគារនេះ ភ្ញៀវដែលមកស្នាក់នៅទីនេះអាចមកមើលស្នាដៃសិល្បៈ ដែលមានកម្ពស់ខ្ពស់ៗដែលច្នៃឡើងដោយសិល្បៈករដ៏ល្បីឈ្មោះមួយរូបគឺលោក ពេជ្រ សុភាពនិងតាមរយៈជញ្ជាំងតុបតែងដោយប្រើដើមឬស្សីបែបត្បាញ និងទីធា្លជាប់សណ្ឋាគារដែលមានសុទ្ធតែផ្កាក្រអូបនិងចម្រុះពណ៌ស្រស់បំព្រងគួរជាទីគយគន់។

Treeline Urban Resort Siem Reap, Cambodia. Photo credit: Michael Lee

យោងតាមប្រសាសន៍របស់សិល្បករលំដាប់អន្តរជាតិ លោក ពេជ្រ សុភាព បានឱ្យដឹងថា «Treeline ជាសណ្ឋាគារដែលខុសពីកន្លែងផ្សេងៗមែន។ ការតុបតែងមើលទៅស៊ីគ្នារវាងសម្រស់រចនាបថខ្មែរជំនាន់មុន និងការបន្ថែមនូវការរចនាម៉ូតបែបសហម័យកាលយ៉ាងខ្លាំងដែលកំពុងតែពេញនិយមច្រើនឡើងៗក្នុងប្រទេសរបស់យើង»។ លោក បន្តទៀតថា៖ «ការសហការ ជាមួយសណ្ឋាគារ Treeline ក្នុងការបង្កើតនូវការប្រមូលផ្តុំដោយស្នាដៃសិល្បៈនេះជាបទពិសោធន៍មួយ ដ៏វិសេសវិសាលយ៉ាងខ្លាំងហើយខ្ញុំនឹងនៅតែទន្ទឹងរង់ចាំនូវការសហការជាបន្តបន្ទាប់ទៀតជាមួយពួកគេ ដើម្បីចែករំលែកសមិទ្ធិផលសិល្បៈរបស់យើងជាមួយភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ»។

ក្រៅពីការរចនាសំបូរបែប សណ្ឋាគារ Treeline ក៏មានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានផងដែរ ដោយកំពុងខិតខំបន្តុះដាំដើមឈើឥតឈប់ឈរតាមបណ្តោយច្រាំងទន្លេព្រមទាំងហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកតែម្តង ដោយមិនមានការបោះចោលក្នុងបរិវេណសណ្ឋាគាររបស់ខ្លួននិងជ្រើសរើស សហការដោយសម្រិតសម្រាំងជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយណាដែលគិតគូរសម្រាប់បរិស្ថាន និងអេកូធម្មជាតិតែប៉ុណ្ណោះ។

លោក ហុក កាង ដែលជាស្ថាបនិកសណ្ឋាគារ Treeline Urban Resort បានបញ្ជាក់ផងដែរថា «ខ្ញុំចង់បង្កើតកន្លែងមួយបែបឧទ្យានដ៏ល្អ ដែលផ្សារភ្ជាប់ទៅនឹងធម្មជាតិស្របពេលដែលយើងរចនាបន្ថែមបញ្ចូលគ្នានូវ ចក្ខុវិស័យបែបសហសម័យកាលរបស់ខ្មែរយើងតែម្តង ដែលឆ្លុះបញ្ចាំងនូវការរចនាម៉ូតរបស់សណ្ឋាគារ Treeline ក្នុងផ្ទាំងរូបភាពសិល្បៈនានាដែលយើងបង្ហាញ និងសិល្បៈករដែលយើងចាប់ដៃ គូធ្វើការជាមួយផងដែរ» ៕

Luxury Room at Treeline Urban Resort Siem Reap, Cambodia. Photo credit: Michael Lee
Restaurant at Treeline Urban Resort Siem Reap, Cambodia. Photo credit: Michael Lee
Pool at Treeline Urban Resort Siem Reap, Cambodia. Photo credit: Michael Lee

ទំនាក់ទំនងកក់៖

អ៊ីម៉ែល : support​@bayonia.com

ទូរស័ព្ទ: +855 96 989 2979

Leave a Reply

Your email address will not be published. Required fields are marked *