ហេតុអ្វីការហែលទឹកសំខាន់សំរាប់កូនតូចរបស់អ្នក?

កីឡា និង លំហាត់ប្រាណនាំមកនូវសុខភាពទាំងរាងកាយ និងចិត្តសំរាប់មនុស្សគ្រប់វ័យ។ វាអាចជា ការជិះកង់ ការរត់ ការដើរយឺតៗ ការហាត់សិល្បៈការពារខ្លួន កីឡាបាល់ទាត់ កីឡាបាល់បោះ ការហាត់ប្រាណជាមួយឧបករណ៍នៅក្លឹបកីឡា រឺនៅផ្ទះ យូហ្គា ការរាំហាត់ប្រាណនៅតាមសួនច្បារសារធារណៈ ការលេងរ៉ាកែត និង ការហែលទឹកជាដើម។ អ្នកអាចធ្វើសកម្មភាពកីឡា រឺ លំហាត់ប្រាណតាមចំណង់ចំណូលចិត្ត និងតាមស្ថានភាពរាងកាយរបស់អ្នក។

ដោយលែក ប្រសិនបើអ្នកចង់ចាប់ផ្តើមនាំកូនៗរបស់អ្នក លេងកីឡា រឺ ហាត់ប្រាណការហែលទឹកគឺជាសកម្មភាពមួយមានអត្ថប្រយោជន៏ជាច្រើនសំរាប់ពួកគេ ដែលអ្នកអាចនាំពួកគេធ្វើវាបាន។

ម្តាយនាំកូនតូចហែលទឹកនៅអាងហែលទឹករបស់សណ្ឋាគារ
ម្តាយនាំកូនតូចហែលទឹកនៅអាងហែលទឹករបស់សណ្ឋាគារ

អត្ថប្រយោជន៍ទាំងផ្នែករាងកាយនិងស្មារតីដែលទទួលបានពីការហែលទឹកគឺត្រូវបានចងក្រងយ៉ាងល្អ។ វាគឺជាជំនាញប្រចាំជីវិតមួយ ដែលមានផ្តល់ដល់សុខភាពយ៉ាងល្អសំរាប់ជីវិត។

ខាងក្រោមនេះជាសារះប្រយោជន៍ផ្សេងៗពីក្រោយការនាំកូនៗរបស់អ្នកមកហែលទឹក៖

  • វាផ្តល់នូវលំហាត់ប្រាណពេញលេញមួយ ធ្វើអោយបេះដូង សួត និង ប្រពន្ធ័ដង្ហើម របស់កូនអ្នកមានភាពរឹងមាំ។
  • រៀនឆ្លើយតបទៅនឹងពាក្យគន្លឹះ ដែលធ្វើអោយស្មារតីកូនរបស់អ្នកមានភាពវាងវៃ បង្កើនការកំរិតការយល់ដឹង និងពង្រីកការទំនាក់ទំនងរវាងអ្នក។
  • ការហែលទឹកសំរួលកាន់តែខ្ពស់ដល់ដំណើរកាខួរក្បាល សាច់ដុំសំខាន់នៃរាងកាយ ជាងក្មេងដែលមិនបានហែលទឹក។
  • ការហែលទឹកជាប្រចាំនាំមកនូវទំលាប់ល្អនៃការគេងនិងញាំ។
  • អ្នកហើយនិងកូនរបស់អ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានទំនុកចិត្តពេលនៅក្នុងទឹក។ វាជាចំណងគ្រួសារដ៏ល្អឥតខ្ចោះមួយរវាងអ្នក និងកូន។
  • ការហែលទឹកជាជំនាញការពារជីវិតពិសេសសំរាប់ពួកគេ។
  • ជំរុញរបៀបរស់នៅប្រកបដោយសុខភាពល្អ។
  • ជួបមិត្តភក្ត័ថ្មីៗ និង មានភាពសប្បាយរីករាយ។

ការហែលទឹក គឺជាសកម្មភាពមួយដែលគ្រួសារទាំងអស់អាចធ្វើបាន។ ប្រសិទ្ធភាពទាំងឡាយអាចត្រូវបានមើលឃើញគ្រប់ទិដ្ឋភាពជីវិតគ្រួសារ បង្កើតអនុស្សាវរីយ៍ពីពេលវេលាហែលទឹក ទៅដល់ ដំណើរកំសាន្តជាគ្រួសារ និងផ្សេងៗទៀត។

ស្វែងរកសណ្ឋាគារដែលមានអាងហែលទឹកសំរាប់ដំណើរកំសាន្តគ្រួសារ

របៀបនាំកូនតូចរបស់អ្នកចាប់ផ្តើម

ប្រសិនបើអ្នកចង់នាំកូនរបស់អ្នកទៅរៀនហែលទឹក អ្នកអាចចាប់ផ្តើមដោយខ្លួនឯង ដោយង្រៀនពួកគេបណ្តើរៗមុនពេល អ្នកស្វែងរកការបង្រៀនហែលទឹក នៅតាមក្លឹបផ្សេងៗ។

កូនងែតនៅក្នុងអាងងូតទឹកនៅសណ្ឋាគារមេម័រផាលេស
កូនងែតនៅក្នុងអាងងូតទឹកនៅសណ្ឋាគារមេម័រផាលេស
  1. ស្វែងរកម៉ោងរៀនសំរាប់គ្រួសារ រឺ ពេលវេលាណាដែលអាងហែលទឹកទំនេរសំរាប់មនុស្សធំនិងក្មេង។
  2. ចាប់ផ្តើមជាមួយម៉ោងរៀនប្រហែល៣០នាទី (វាជារយះពេលមួយដែលពួកគេអាចចាប់ផ្តើម រងារ រឺ ហត់ រឺទាំងពីរតែម្តង)។ នៅពេលដែលគាត់មានទំនុកចិត្ត អ្នកប្រហែលជាពិបានបន្តិចក្នុងការនាំគាត់ចេញពីអាងទឹក។
  3. ប្រសិនបើជាលើកដំបូងដែលអ្នកនាំកូនរបស់អ្នកទៅហែលទឹក ចូរធ្វើជាមួយគ្រួសារ រឺ មិត្តភក្ត័ ដើម្បីអ្នកមានជំនួយខ្លះ នៅពេលដែលកូនរបស់អ្នកចាប់ផ្តើមលេងកាន់តែខ្លាំង។

ពេលដែលអ្នកមិនគួរនាំកូនរបស់អ្នកទៅហែលទឹក

ជាការណែនាំទូទៅ ប្រសិនបើកូនរបស់អ្នកមានអាការៈ រឺ រោគសញ្ញាដូចតទៅ វាជាប្រការល្អបំផុត ដែលអ្នកមិននាំកូនរបស់អ្នកទៅហែលទឹក។

  • ប្រសិនបើកូនតូចរបស់អ្នកក្អួត និង រាគរុសក្នុងអំឡុងពេល៤៨ម៉ោង អ្នកគួរអោយពួកគេនៅអោយឆ្ងាយពីអាងហែលទឹក។
  • ប្រសិនបើកូនតូចរបស់អ្នកមានបញ្ហាលើស្បែក អ្នកអាចនាំពួកគេទៅហែលទឹកបាន ប៉ុន្តែអ្នកគួរពិគ្រោះជាមួួយ គ្រូពេទ្យ ឬ អ្នកជំនាញ។
  • គួរជាសវាងនៅពេលកូនតូចរបស់អ្នកមានជំងឺឆ្លងដូចជា ជំងឺអ៊ុតស្វាយ ឬ ពងបែក និង គ្រុនក្តៅ។
  • កូនតូចរបស់អ្នកមានផលពិបាកខាងផ្លូវដង្ហើម ឬ មានជំងឺឆ្លងខាងក្នុងត្រចៀក។
  • មានស្នាមរបួសដោយមានស្នាមដាច់លើរាងកាយ ជាដើម។

អ្នកពិតជាដឹងអំពីកូនតូចរបស់អ្នក ហើយនឹង អ្នកដឹងនូវអ្វីដែលដំណើរល្អបំផុតសំរាប់ពួកគេ។ ប្រសិនបើពួកគេមាន ជំងឺក្អក និងផ្តាសាយ ដំណើរកំសាន្តនាំពួកគេទៅកាន់អាងហែលទឹក គួរតែផ្អាក។ អ្នកត្រូវច្បាស់ថាអ្នកជូតខ្លួនពួកគេបានគ្រប់កន្លែង ហើយយកចិត្តទុកដាក់នៅត្រង់ សក់និងត្រចៀក។

ការហែលទឹកគឺជាលំហាត់ប្រាណ ឬ កីឡាដ៏ល្អបំផុតសំរាប់កូនតូចរបស់អ្នក។ វាផ្តល់អត្ថប្រយោជន៍ជាច្រើន ទាំងរាងកាយនិងស្មារតី។ មិនតែប៉ុន្នោះ វារឹតចំណងគ្រួសារស្និទ្ធស្នាល រវាងអ្នក និង កូនតូចរបស់អ្នក។

អ្នកអាចនាំពួកគេទៅកាន់អាងហែលទឹកនៅក្លឹបកីឡា ឬ សណ្ឋាគារ នៅពេលចុងសប្តាហ៍ ឬ ពេលឈប់សំរាបកពីការងារ។ ម្យ៉ាងវិញទៀត អ្នកក៏អាចនាំពួកគេហែលទឹកនៅពេលដំណើរកំសាន្តគ្រួសារផងដែរ ដោយការជ្រើសរើសស្នាក់នៅសណ្ឋាគារប្រណិតដែលមានអាងហែលទឹកធំទូលាយ និង ផាសុកភាព

តាមរយះសារៈប្រយោជន៍នៃការហែលទឹកខាងលើ សង្ឈឹមថា អ្នកនិងផ្តល់នូវបទពិសោធន៍មួយនេះសំរាប់ជីវិតរបស់ពួកគេ៕

តោះ! ទៅហែលទឹកទាំងអស់គ្នា!!!

Leave a Reply

Your email address will not be published. Required fields are marked *