អាងហែលទឹកល្អបំផុតនៅសណ្ឋាគារសំរាប់គ្រួសារអ្នក អំឡុងពេលគេចចេញពីទីក្រុង

មនុស្សធំប្រហែលជាបារម្មណ៍ច្រើនអំពីអនាម័យ និងគ្រឿងសំភារះតុបតែងផ្សេងៗនៅក្នុងបន្ទប់ ប៉ុន្តែ នៅពេលធ្វើដំណើរកំសាន្តមកស្នាក់នៅសណ្ឋាគារជាមួយកូនៗរបស់អ្នក សំនួរមួយដែលឪពុកម្តាយតែងសួរនាំ ថាតើ វាអាចផ្តល់នូវការស្នាក់ដ៏មានសេចក្តីសុខនៅសណ្ឋាគាររបស់ពួកគាត់ដែរឫអត់៖

តើមានអាងហែលទឹកដែរឫទេ?

អាងហែលទឹកប្រៃនៃសារ៉ាយរីស៊តនិងស្ប៉ា
អាងហែលទឹកប្រៃនៃសារ៉ាយរីស៊តនិងស្ប៉ា

ចំពោះក្មេងៗ កន្លែងលេងទឹកគឺជារបស់សំខាន់បំផុតនៅសណ្ឋាគារ។ សណ្ឋាគារដែលជាជំរើសល្អ មិនត្រឹមតែមានអាងហេលទឹកប៉ុន្នោះទេ វាថែមទាំងមាន ពោងសំរាប់ក្មេងៗ ក្ងានតុក្តតាលើទឹក និងកន្លែងរកិលខ្លួនដើម។ ក្មេងៗតែងតែចង់លេងទឹករយះពេលយូរ ហើយនិងចូលចិត្តសកម្មភាពផ្សេងៗដែលពាក់ពន្ធនឹងទឹក។

សូមស្វាគមន៍រដូវក្តៅនៅអាងហែលទឹកនៃសណ្ឋាគារដ៏ប្រណីត ធានាថាវានិងធ្វើអោយគ្រប់សមាជិកគ្រួសារអ្នករីករាយ ជាមួយពិភពទឹក!

សៀមរាប

មេម័រផាលេស Memoire Palace Resort & Spa

អាងហែលទឹកនៃសណ្ឋាគារប្រណីត មេម័រផាលេស សូមស្វាគមន៍គ្រួសាររបស់អ្នក អំឡុងពេលដំណើរកំសាន្តនារដូវក្តៅនេះ។ គេចពីកំដៅព្រះសុរិយា ដោយនៅក្នុងអាងហែលទឹកដ៏ត្រជាក់ចិត្ត តាមក្តីប្រាថ្នារបស់អ្នក ហើយនឹងរីករាយជាមួយភេសជ្ជះនៅក្នុងអាងហែលទឹកផ្ទាល់ផងដែរ។ ខណះក្មេងៗលេងទឹកយ៉ាងសប្បាយ ឪពុកម្តាយអាចរីករាយនឹងភេជ្ជះដូចជា ស្រាក្រឡុក ទឹកផ្លែឈើស្រស់ ដ៏ត្រជាក់ចិត្ត….ដើម្បីលំហែរអារម្មណ៍ អោយស្រស់ស្រាយ។

ប្រសិនបើអ្នកមានកូនតូចក្រោយអាយុ១ឆ្នាំ អ្នកអាចពិចារណាសាកល្បងអោយគាត់ លេងទឹកដោយប្រើពោងសំរាប់ក្មេង។

កូនងែតនៅក្នុងអាងងូតទឹកនៅសណ្ឋាគារមេម័រផាលេស
កូនងែតនៅក្នុងអាងងូតទឹកនៅសណ្ឋាគារមេម័រផាលេស

បន្ទប់ស្វ៊ីតគ្រួសារនៅទីនេះ មានបំរើជូនអ្នក គ្រួសារតូច (ឪពុកម្តាយនិងកូន២នាក់) និង គ្រួសារធំ (ឪពុកម្តាយ មនុស្សធំ២នាក់ និងកូន២នាក់)។ ស្ប៉ាបែបប្រណីតរៀបចំសំរាប់បន្ធូរអារម្មណ៍អារម្មណ៍តានតឹងរបស់ឪពុកម្តាយ។

អាងហែលទឹកដ៏ធំនៃមេម័រផាលេស
អាងហែលទឹកដ៏ធំនៃមេម័រផាលេស Swimming pool at Memoire Palace Resort & Spa

មើលនៅលើបាយ័នា!

គ្រួសារមានក្មេង៣នាក់កសាន្តនៅក្នុងអាងហែលទឹកនៅមេម័រផាលេស
គ្រួសារជាមួយក្មេង៣នាក់កសាន្តនៅក្នុងអាងហែលទឹកនៅមេម័រផាលេស

មើលនៅលើបាយ័នា!

សារ៉ាយរីស៊ត និង ស្ប៉ា Sarai Resort & Spa

នៅពេលអ្នកចេញដំណើរឆ្ងាយពីទីក្រុង រ៉ាប់គីឡូម៉ែត្រ អាងហែលទឹកបែបទីក្រុង វីនីស Venice នៃទីក្រុងអុីតាលី ជាជំរើសប្រសើរបំផុតសំរាប់គ្រួសារអ្នក។ អាងហែលទឹកនៅរីស៊តនេះជាប្រភេទទឹកប្រៃ ហើយរចនាតាមបែបបុរាណនៃប្រទេសម៉ូរ៉ូកូ និងមានខ្យល់អាកាសត្រជាក់នៅជុំវិញអាង។

អាងហែលទឹកនៅចំកណ្តាលនៃសណ្ឋាគារទាំងមូល ដូច្នេះហើយបន្ទប់ភាគច្រើន បែរមកកាន់ហែលទឹកមួយនេះ។  អ្នកអាចលំហែរកាយនៅនឹងអាងជាមួយកូនៗរបស់អ្នក ជាមួយបរិយាកាសស្ងប់ស្ងាត់។

សំរាប់គ្រួសារដែលចង់បានបទពិសោធន៍ពីសណ្ឋាគារបែបអុឺរ៉ុបនេះ ក៏និងទទួលបានសេវាកម្មដ៏ល្អលំដាប់ផ្កាយ៥ ថែមពីលើអាងហែលទឹកធំទូលាយក្នុងអំឡុងពេលស្នាក់នៅផងដែរ។

អាងហែលទឹកប្រៃនៃសារ៉ាយរីស៊តនិងស្ប៉ា
អាងហែលទឹកប្រៃនៃសារ៉ាយរីស៊តនិងស្ប៉ា Salt water pool at Sarai Resort & Spa

មើលនៅលើបាយ័នា!

សណ្ឋាគារព្រីនអង្គរ និង ស្ប៉ា Prince D’Angkor Hotel & Spa

ប្រសិនអ្នកចង់បានអាងហែលទឹកប្រៃដែលលើសពីអាងហែលទឹកធម្មតា អាងហែលទឹកនៅសណ្ឋាគារព្រីនអង្គរនិងស្ប៉ាមានផ្តលជូនអ្នក។ វាជាអាងហែលទឹកប្រៃដ៏ធំមួួយ ជាមួយបរិយាកាសខាងក្រៅ និងសួនច្បារ ហើយអ្នកអាចទទួលបាននូវសេវាកម្មពី បារនៅអាងហែលទឹកជាច្រើនដូចជា ភេជ្ជះ ផ្លែឈើស្រស់ៗពីធម្មជាតិ ទឹកផ្លែឈើ និងអារហារសំរន់ផ្សេងៗ។

អាងហែលទឹកបានរចនាឡើងដោយតំរូវជាពិសេសសំរាប់គ្រួសារតែម្តង គឺមានកន្លែងសំរាប់ក្មេងៗ និងមនុស្សធំ។ ដូច្នេះហើយ កូនៗរបស់អ្នកអាចលេងទឹកតាមក្តីប្រាថ្នារបស់ពួកគេ។

អាងហែលទឹកនៅសណ្ឋាគារព្រីនអង្គរនិងស្ប៉ា
អាងហែលទឹកនៅសណ្ឋាគារព្រីនអង្គរនិងស្ប៉ា Salt water swimming pool at Prince D’Angkor Hotel & Spa

មើលនៅលើបាយ័នា!

សណ្ឋាគារហុីលឡក់ Hillocks Hotel & Spa

ពេលធ្វើដំណើរគេចចេញពីទីក្រុង ពិតណាស់យើងចង់បានបរិយាកាសស្រស់ស្រាយ និង ខ្យល់អាកាសបរិសុទ្ធ។ ការសំរាកលំហែរកាយនៅនិងអាងហែលទឹក រីករាយនឹងភាពស្ងប់ស្ងាត់ អានសៀវភៅ ជាមួយកូនរបស់អ្នកពិតជាមានសេចក្តីសុខបំផុត។ អាងហែលទឹកនៅសណ្ឋាគារហុីលឡក់មានទំហំទូលាយ និងមានទិដ្ឋភាពបែបស្រុកស្រែនៅជុំវិញ។ ក្មេងៗអាចនិងចូលចិត្តលេងទឹក ក្រោមកំដៅព្រះសុរិយាអស្តង្គត់នៅទីនោះ។

អាងហែលទឹកនៃហុីលឡក់អូតែលនិងស្ប៉ា
អាងហែលទឹកនៃហុីលឡក់អូតែលនិងស្ប៉ា Pool at Hillocks Hotel & Spa

មើលនៅលើបាយ័នា!

មេត្តារេសុីដិន Metta Residence & Spa

សណ្ឋាគារប៊ូទិកមេត្តារេសុីដិន គឺជាសណ្ឋាគារប្រណីតមួយ ដែលស្ថិតនៅក្រវ៉ាត់ក្រុងសៀមរាប។ បរិវេណជុំវិញរីស៊តពោរពេញទៅដោយ រុក្ខជាតិ និងអាងហែលទឹកដ៏ធំល្វឹងល្វើយនៅចំកណ្តាល។ សំរាប់គ្រួសារនិយមភាពស្ងប់ស្ងាត់ ខ្យល់បរិសុទ្ធ ទេសភាពបែបស្រុកស្រែ និងចូលចិត្តលំហែរកាយនៅតាមអាងហែលទឹក។

រីស៊តក៏អាចបំរើនូវបន្ទប់វីឡាជាគ្រួសារដែលអាចស្នាក់នៅមនុស្សធំ៤នាក់ និងក្មេង១នាក់ ជាមួយនឹងបន្ទប់គេង២ និងទូរទស្សន៍បែបទំនើប។ល។

ពេលល្ងាច អ្នកនឹងកូនរបស់អ្នកអាចលេងកំសាន្តនៅក្នុងអាងហែលទឹក គយគន់ពន្លឺពណ៌មាសថ្ងៃរាបលិច និងរីករាយជាមួយភេជ្ជះដ៏ត្រជាក់ចិត្ត។

អាងហែលទឹកនៅមេតារេសុីដិន
អាងហែលទឹកនៅមេតារេសុីដិន Pool at Metta Residence & Spa

មើលនៅលើបាយ័នា!

នីតាបាយវូអង្គររីស៊ត Nita by Vo Angkor Resort

នៅនីតាបាយវូអង្គររីស៊ត អ្នកមិនអាចរំលងការហែលទឹកកំសាន្តនៅក្នុងអាងហែលទឹកដ៏ធំទូលាយ ជាមួយនឹងភេជ្ជះដែលផ្តល់ជូនដោយមិនគិតថ្លៃ (ចំនួនមានកំណត់) ។ ដោយស្ថិតនៅជាយក្រុងសៀមរាប រីស៊តគឺពិសេសសំរាប់គ្រួសារដែលចូលចិត្តភាពស្ងប់ស្ងាត់ និងខ្យល់បរិយាកាសបរិសុទ្ធ។ អាងហែលទឹកគឺរចនាឡើងសំរាប់គ្រប់ប្រភេទភ្ញៀវ ជាពិេសសក្មេងៗក៏អាចហែលលេងកំសាន្តផងដែរ។

ឪពុកម្តាយអាចលំហែរអារម្មណ៍ជាមួយស្ប៉ានិងម៉ាស្សាបែបបុរាណខ្មែរ មុនពេលទទួលទានស្រាក្រឡុក នៅបារអាងហែលទឹក។

នៅក្នុងរីស៊តក៏មានបន្ទប់ស្វ៊ីតបឹងហ្គាឡូធំទូលាយ សំរាប់គ្រួសារមានគ្នា៤នាក់ ជាមួយអាងងូតទឹកដ៏ធំនៅក្នុងបន្ទប់។

អាងហែលទឹកនៅនីតាបាយវូរីស៊ត
អាងហែលទឹកនៅនីតាបាយវូរីស៊ត Pool at Nita by Vo Angkor Resort

សិនត្រល់ស្វ៊ីតរេសុីដិន Central Suite Residence

នៅសិនត្រល់ស្វ៊ីតរេសុីដិន អាងហែលទឹកធំទូលាយកំពុងរង់ចាំគ្រួសារអ្នក។ ប៊ូទិកស្ថិតនៅចំកណ្តាលក្រុងសៀមរាប ក្បែរផាប់ស្ទ្រីត ដូច្នេះហើយ សណ្ឋាគារដែលនៅទីតាំងនេះ ហើយមានអាងហែលទឹកមានផាសុកភាព សិនត្រល់ស្វ៊ីតរេសុីដិនជាជំរើសពិេសសបំផុត ប្រសិនបើអ្នកមានបំណងស្នាក់នៅក្បែរ ផាប់ស្ទ្រីត។

បន្ទប់គ្រួសារដ៏ធំទូលាយអាចស្នាក់នៅរហូតដល់៥នាក់ រួមទាំងក្មេង ជាមួយសាឡុង នៅក្នុងបន្ទប់ផងដែរ។ អ្នកអាចលំហែរកាយនៅអាងហែលទឹកជាមួយកូនរបស់អ្នក ហើយកូនរបស់អ្នកអាចប្រាស្រ័យទាក់ទងជាមួយក្មេងៗបរទេស ដែលស្នាក់នៅទីនោះផងដែរ។

អាងហែលទឹកនៅសិនត្រលរេសុីដេន Pool at Central Suite Residence
អាងហែលទឹកនៅសិនត្រលរេសុីដេន Pool at Central Suite Residence

មើលនៅលើបាយ័នា!

អុីអូខេមបូរីស៊ត eOcambo Resort

សំរាប់គ្រួសារចូលចិត្តប៊ូទិករីស៊ត និងលំហែរកាយនៅក្បែរអាងហែលទឹក អ្នកអាចទទួលយកបទពិសោធន៍ពី អុីអូខេមបូរីស៊ត ដែលស្ថិតនៅចំកណ្តាលក្រុង សៀមរាប។ អាងហែលទឹកមានទំហំធំទូលាយ មានផាសុកភាពខ្ពស់ ដែលអ្នកអាចរីករាយជាមួយកូនៗរបស់អ្នក។ បន្ទប់គ្រួសារអាចទទួលគ្រួសារដែលមានសមាជិករហូតដល់៥នាក់ សំរាប់ការស្នាក់នៅជុំគ្នា។ សេវាកម្មផ្សេងៗ ដូចជា ភោជនីយដ្ឋាន ម៉ាស្សានិងស្ប៉ា មានបំរើជូនគ្រួសារលោកអ្នក ជាមួយបុគ្គលិករួសរាយរាក់ទាក់។

អាងហែលទឹកនៅអុីអូខេមបូរីស៊ត
អាងហែលទឹកនៅអុីអូខេមបូរីស៊ត Pool at eOCambo Resort

មើលនៅលើបាយ័នា!

កែប

Samanea Beach Resort

ពេលធ្វើដំណើរគេចចេញពីទីក្រុង ក្រុងកែប គឺជាកន្លែងសំរាប់លំហែរកាយដ៏ល្អបំផុត ប្រសិនបើអ្នកមិនចង់ធ្វើដំណើរឆ្ងាយពីទីក្រុងភ្នំពេញ។ រីឯអាងហែលទឹកនៅ Samanea Beach Resort ធំទូលាយ និង មានបរិយាកាសស្រស់ស្រាយជាមួយនឹងខ្យល់បរិសុទ្ធ។ អាងហែលទឹកបែរទៅកាន់មាត់សមុទ្រ ដូច្នេះហើយ អ្នកនិងកូនរបស់អ្នកអាចលេងទឹក ឬ គេងលំហែរកាយ បណ្តើរ គយគន់ទេសភាពដ៏ស្រស់ត្រកាលបណ្តើរ ជាពិេសស អ្នកអាចគយគន់ថ្ងៃរះ និងថ្ងៃលិចឯនាយសមុទ្រ។ នេះជាពេលវេលាមានសេចក្តីសុខបំផុតសំរាប់កូនជាទីស្រលាញ់របស់អ្នក។

អាងហែលទឹកនៅ Samanea Beach Resort
អាងហែលទឹកនៅ Samanea Beach Resort – Kep

មើលនៅលើបាយ័នា!

ពិតណាស់ពេលធ្វើដំណើរកំសាន្តជាគ្រួសារ ការជ្រើសរើសកន្លែងស្នាក់នៅដែលអាចអោយក្មេងៗ សប្បាយរីករាយបំផុត គឺសណ្ឋាគារ រឺ រីស៊ត ដែលមានអាងហែលទឹកដ៏ល្អ និង មានលក្ខណះពិសេស។

តើអាងហែលទឹកបែបណាអ្នកកំពុងតែស្វែងរកដើម្បីស្វាគមន៍រដូវក្តៅនេះ?

Leave a Reply

Your email address will not be published. Required fields are marked *