Sinal Meas

Software Craft man, Chief Helper, and Writer at Bayonia.com

Recent Posts

ស្របពេលដែលកម្ពុជាកំពុងតែមានកំណើនភ្ញៀវទេសចរណ៍កាន់តែច្រើន​ វិស័យសណ្ឋាគារក៏កំពុងតែមានភាពរីកចម្រើន។ ក្នុងនោះផងដែរ​ គេសង្កេតឃើញថាសណ្ឋាគារ​ Treeline Urban Resort ដែលទើបតែបើកសម្ភោធថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការរចនាបែបសិល្ប:ទំនើបដំបូងបង្អស់នៅក្រុងសៀមរាប។​ សិល្បៈ និងការរចនាម៉ូតជាចំណុចស្នូលរបស់សណ្ឋាគារ Treeline Urban Resort តែម្តងដោយរាប់ចាប់តាំងពីការរចនាភ្លើង និងកម្រិតពន្លឺនៅកន្លែងទទួលភ្ញៀវដែល មានការតុបតែងដោយប្រើសុទ្ធតែវត្ថុធាតុដើមនិងគ្រៀងសង្ហារឹមពីធម្មជាតិទាំងអស់។ នៅសណ្ឋាគារនេះ ភ្ញៀវដែលមកស្នាក់នៅទីនេះអាចមកមើលស្នាដៃសិល្បៈ ដែលមានកម្ពស់ខ្ពស់ៗដែលច្នៃឡើងដោយសិល្បៈករដ៏ល្បីឈ្មោះមួយរូបគឺលោក ពេជ្រ សុភាពនិងតាមរយៈជញ្ជាំងតុបតែងដោយប្រើដើមឬស្សីបែបត្បាញ និងទីធា្លជាប់សណ្ឋាគារដែលមានសុទ្ធតែផ្កាក្រអូបនិងចម្រុះពណ៌ស្រស់បំព្រងគួរជាទីគយគន់។ យោងតាមប្រសាសន៍របស់សិល្បករលំដាប់អន្តរជាតិ លោក ពេជ្រ សុភាព បានឱ្យដឹងថា «Treeline ជាសណ្ឋាគារដែលខុសពីកន្លែងផ្សេងៗមែន។ ការតុបតែងមើលទៅស៊ីគ្នារវាងសម្រស់រចនាបថខ្មែរជំនាន់មុន និងការបន្ថែមនូវការរចនាម៉ូតបែបសហម័យកាលយ៉ាងខ្លាំងដែលកំពុងតែពេញនិយមច្រើនឡើងៗក្នុងប្រទេសរបស់យើង»។ លោក បន្តទៀតថា៖ «ការសហការ ជាមួយសណ្ឋាគារ Treeline ក្នុងការបង្កើតនូវការប្រមូលផ្តុំដោយស្នាដៃសិល្បៈនេះជាបទពិសោធន៍មួយ ដ៏វិសេសវិសាលយ៉ាងខ្លាំងហើយខ្ញុំនឹងនៅតែទន្ទឹងរង់ចាំនូវការសហការជាបន្តបន្ទាប់ទៀតជាមួយពួកគេ ដើម្បីចែករំលែកសមិទ្ធិផលសិល្បៈរបស់យើងជាមួយភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ»។ ក្រៅពីការរចនាសំបូរបែប សណ្ឋាគារ Treeline ក៏មានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានផងដែរ ដោយកំពុងខិតខំបន្តុះដាំដើមឈើឥតឈប់ឈរតាមបណ្តោយច្រាំងទន្លេព្រមទាំងហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកតែម្តង ដោយមិនមានការបោះចោលក្នុងបរិវេណសណ្ឋាគាររបស់ខ្លួននិងជ្រើសរើស សហការដោយសម្រិតសម្រាំងជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយណាដែលគិតគូរសម្រាប់បរិស្ថាន និងអេកូធម្មជាតិតែប៉ុណ្ណោះ។ លោក ហុក កាង ដែលជាស្ថាបនិកសណ្ឋាគារ Treeline Urban Resort បានបញ្ជាក់ផងដែរថា «ខ្ញុំចង់បង្កើតកន្លែងមួយបែបឧទ្យានដ៏ល្អ ដែលផ្សារភ្ជាប់ទៅនឹងធម្មជាតិស្របពេលដែលយើងរចនាបន្ថែមបញ្ចូលគ្នានូវ ចក្ខុវិស័យបែបសហសម័យកាលរបស់ខ្មែរយើងតែម្តង ដែលឆ្លុះបញ្ចាំងនូវការរចនាម៉ូតរបស់សណ្ឋាគារ Treeline ក្នុងផ្ទាំងរូបភាពសិល្បៈនានាដែលយើងបង្ហាញ និងសិល្បៈករដែលយើងចាប់ដៃ គូធ្វើការជាមួយផងដែរ» ៕ ទំនាក់ទំនងកក់៖ អ៊ីម៉ែល :

Read More

សណ្ឋាគារបែបសិល្បៈនិងរចនាប្រណីតថ្មីបំផុតរបស់ប្រទេសកម្ពុជា មានកិត្តិយសនាំមកនូវ ស្នាដៃស្ថាបត្យករដ៏ល្បីល្បាញ សំរាប់ពិព័រណ៍ “ស្ថាបត្យកម្មខ្មែរជំនាន់ថ្មី“ សៀមរាប – សណ្ឋាគារ Treeline ស្ថិតនៅក្រុងសៀមរាប ដែលជាក្រុង ប្រវត្តិសាស្ត្រ កម្ពុជា បានប្រកាសពិធីតាំងពិព័រណ៍ជាសាធារណៈមួយ ដើម្បីរំលឹកដល់ស្ថាបត្យករ ដែលមានប្រជាប្រិយបំផុតរបស់ប្រទេសកម្ពុជា គឺលោកវណ្ណ ម៉ូលីវណ្ណ ដែលបានបង្ហាញពីស្នាដៃ​ និង ទំនើបកម្មរបស់គាត់ សម្រាប់ស្ថាបត្យកម្មដែលគិតគូរ ដល់បរិស្ថានជុំវិញ។ ពិព័រណ៍នេះមានចំណងជើងថា “រៀនពីអតីតកាល៖ គម្រោងវណ្ណ ម៉ូលីវណ្ណ” ដែលមានឈ្មោះជាភាសាអង់គ្លេសថា​​  “Learning From the Past: The Vann Molyvann Project” ។ ពិព័រណ៍នេះនឹងត្រូវរៀបចំឡើង នៅក្នុងវិចិត្រសាល Treeline ចាប់ពីថ្ងៃ​ទី ៧​ ខែ មេសា​ ដល់ ថ្ងៃទី ៣០​ ខែ មិថុនា​ ២០១៩ ដោយការតាំងបង្ហាញ នូវអាគារទាំង៨ ដែលតំណាង ឱ្យភូមិសាស្ត្រ ស្ថាបត្យករដ៏ល្បីល្បាញ ដែលពួគគាត់បានបង្កើត នៅក្នុងអាជីពរបស់គាត់កន្លងទៅ។ ប្រធានបទនៃការតាំងពិព័រណ៍នេះនឹងផ្តោតទៅលើ “សមាសធាតុពិសេសនៃស្ថាបត្យកម្មខ្មែរ ប្រកបដោយរចនាប័ទ្មបែបខ្មែរ“ ។ ទាំងនេះគឺជាពាក្យដែលលោកម៉ូលីវណ្ណ ធ្លាប់ប្រើ ដើម្បីពិពណ៌នា ពីតម្រូវការនៃអគារបែបទំនើប និងបច្ចេកទេសនៃការសាងសង់ ដូចជា

Read More

Cambodia’s newest luxury art & design hotel honours nation’s pioneering architect by exhibiting “New Khmer Architecture” SIEM REAP – Treeline Urban Resort – based in the historical Cambodian city of Siem Reap – today announced that it will host a public exhibition honouring the nation’s most prolific architect, the late Vann Molyvann, showcasing his ground-breaking work, and its modern application for ecological architecture. To be held from

Read More

បុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវស្នាដៃសំណង់ប្រាសាទជាច្រើនសំរាប់កូនចៅជំនាន់ក្រោយ មានទាំងប្រាសាទលើផ្ទៃដីរាប និង លើកំពូលភ្នំ ដែលប្រាសាទទាំងនោះត្រូវបានកសាងឡើងដើម្បីឧទិសដល់អតិទេពនិង សាសនាតាមរជ្ជកាលនៃព្រះមហាក្សត្រនាសម័យនោះ។ ប្រាសាទទាំងអស់នោះបង្កប់នូវអាថ៍កំបាំង អត្ថន័យ និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនឥតគណនា រហូតដល់ ជនជាតិបរទេសមកពីគ្រប់ទិសទីនៃពិភពលោកទាំងក្មេង ទាំងចាស់ ធ្វើដំណើរចំងាយរាប់រយគីឡូម៉ែត្រមកទស្សនា ប្រាង្គប្រាសាទអច្ជរិយៈរបស់ដូនតាខ្មែរយើង។ នេះពិតជាមោទនជាតិសំរាប់ប្រទេសកម្ពុជា ដែលសំបូរដោយសម្បត្តិប្រវត្តិសាស្ត្រដ៏កំរទាំងនេះ។ កាលនៅពីក្មេង ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ គ្រាន់តែបានលឺពាក្យពេចន៍បែបនេះ គឺពិតជាមានអារម្មណ៍រំភើបញាប់ញ័រ រកអ្វីមកថ្លែងពុំបានឡើយ! ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ ពិតណាស់ថា ការរុករកស្វែងយល់ ចង់ដឹង ចង់ឃើញ អំពីស្នាដៃដូនតាខ្មែរយើង គប្បីធ្វើឡើងតាំងពីនៅវ័យកុមារ មិនចាំបាច់ទាល់តែដល់ពេលធំនោះទេ។  មាតាបិតាគ្រប់រូបគួរគប្បី នាំកូនតូចៗរបស់ខ្លួនមកទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យទាំងនេះ ទាន់ពួកគេនៅក្មេង។ វាគឺជាអត្ថប្រយោជន៍ដ៏វិសេសវិសាល សំរាប់ពួកគាត់ ដើម្បីពង្រីកការច្នៃប្រឌិត និង ការស្រមើលស្រម៉ៃនាពេលអនាគត់។ ដើម្បីជាគន្លឹះក្នុងការដើរទស្សនាប្រាង្គប្រាសាទជាមួយកូនរបស់អ្នក ខ្ញុំសូមណែរនាំប្រាសាទទាំង១០ដូចខាងក្រោម៖ ១. ប្រាសាទអង្គរវត្ត ប្រាសា​ទ​អង្គរវត្តត្រូវ​បាន​កសាង​ឡើង​នៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយទៅគ្រប់ទិសទីលើពិភពលោក។ យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទនេះត្រូវបានបង្កើតឡើងដើម្បីឧទ្ទិសដល់ ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា តែក្រោយមក ពុទ្ធនិយម។ ដូច្នេះហើយបានជាគេឃើញមានរូបចំលាក់ ជាច្រើន សំរាប់ព្រហ្មញ្ញសាសនា

Read More

ទំនៀមប្រពៃណីចូលឆ្នាំ ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។ ពីសម័យបុរាណ​ក្រុង​នគរធំ​មក ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជា​សំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូល​កាន់​មេសរាសី ហើយ​​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​ភ្លាត់ ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយ​គតិ​មានឈ្មោះ​ថា «​សាមញ្ញ​សង្ក្រាន្ត​» (​ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា​សង្ក្រាន្ត​) ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ហៅ​ថា «​អា​យន្ត​សង្ក្រាន្ត​​» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឆៀង​មិន​ត្រង់​ពីលើ​) ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​គ្នា នឹង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មានការ​ទាក់ទង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន ។ ចំណែកឯ​ថ្ងៃ​ចូល​ឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀងទាត់​ជា​ថ្ងៃ​ណាមួយ​ទេ ជួនកាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ ។ តាមទំនៀមនៅ​ពេល​មុន​ចូល​ឆ្នាំ​

Read More

ជាធម្មតារបស់ប្រជាជនខ្មែរយើង ពួកគាត់និយមស្វែងរកសណ្ឋាគារពេលមកដល់កន្លែងទស្សនា ដោយជិះរត់យន្តដើររកមើលតាមទីតាំងផ្សេងៗក្នុងតំបន់ ឬក៏សាកសួរអ្នករត់ម៉ូតូកង់បី ឬអ្នកនៅរស់នៅក្នុងតំបន់នោះ។ ប្រសិនបើគាត់ត្រូវការរកសណ្ឋាគារជាមុន គឺពួកគាត់និយមទៅគេងកន្លែងដដែលៗ ឬខលទូរសព្ទ័ និងផ្ញើរសារតាម Messenger ទៅកាន់ទំព័ររបស់សណ្ឋាគារ ដើម្បីធ្វើការកក់។ ប៉ុន្តែ មធ្យោបាយស្វែងរក និងកក់សណ្ឋាគារទាំងនោះ មិនមានភាពងាយស្រួល និងទនុកចិត្តឡើយ ពីព្រោះ ពួកកាត់មិនបានដឹងអំពី គុណភាព តំលៃ និងសេវាកម្ម ដែលមានតម្លាភាព។ បច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាមានការរីកចំរើន ការស្វែងរកអ្វីមួយ និងប្រតិបត្តិការណ៍អ្វីមួយ គឺត្រូវបានធ្វើលើអនឡាញស្ទើរតែទាំងស្រុង។ ចំនែកឯ ការកក់សណ្ឋាគារក៏អញ្ចឹងដែរ គឺត្រូវបានប្រតិបត្តិការណ៍លើប្រពន្ធ័អិនធឺណិតទាំងស្រុង។ នៅប្រទេសកម្ពុជាយើងក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ពិភពឌីហ្គីថលផងដែរ ហើយគេហទំព័រកក់សណ្ឋាគារតាមអនឡាញបាយ័នា ( www.bayonia.com ) ដែលបង្កើតឡើងដោយយុវជនខ្មែរយើង ក៏ជាចំនែកមួយចូលរួមលើកកំពស់ការរស់នៅរបស់ប្រជាជានខ្មែរយើង។ ដូច្នេះ ដើម្បីអោយប្រទេសខ្មែរយើងមានការជឿនលឿនដូចបណ្តាប្រទេសនៅក្បែរយើង ប្រជាជនខ្មែរគួរគប្បីចាប់ផ្តើមស្វែងយល់ និងប្រើប្រាស់សេវាកម្មផ្សេងតាមអនឡាញ។ ដោយលែក សំរាបក់ការកក់សណ្ឋាគារសំរាប់គ្រួសារដែលអាចគេងបានជុំគ្នា៥ ឬ ៦នាក់លើគេហទំព័របាយ័នា ខ្ញុំសូមបង្ហាញជូនគន្លឹះសំខាន់ៗនៅក្នុងវីឌីអូខាងក្រោម។ របៀបកក់មានភាពងាយស្រួល និងរហ័សទាន់ចិត្ត ចំណាយពេលត្រឹមតែ២នាទីជាការស្រេច។

កីឡា និង លំហាត់ប្រាណនាំមកនូវសុខភាពទាំងរាងកាយ និងចិត្តសំរាប់មនុស្សគ្រប់វ័យ។ វាអាចជា ការជិះកង់ ការរត់ ការដើរយឺតៗ ការហាត់សិល្បៈការពារខ្លួន កីឡាបាល់ទាត់ កីឡាបាល់បោះ ការហាត់ប្រាណជាមួយឧបករណ៍នៅក្លឹបកីឡា រឺនៅផ្ទះ យូហ្គា ការរាំហាត់ប្រាណនៅតាមសួនច្បារសារធារណៈ ការលេងរ៉ាកែត និង ការហែលទឹកជាដើម។ អ្នកអាចធ្វើសកម្មភាពកីឡា រឺ លំហាត់ប្រាណតាមចំណង់ចំណូលចិត្ត និងតាមស្ថានភាពរាងកាយរបស់អ្នក។ ដោយលែក ប្រសិនបើអ្នកចង់ចាប់ផ្តើមនាំកូនៗរបស់អ្នក លេងកីឡា រឺ ហាត់ប្រាណការហែលទឹកគឺជាសកម្មភាពមួយមានអត្ថប្រយោជន៏ជាច្រើនសំរាប់ពួកគេ ដែលអ្នកអាចនាំពួកគេធ្វើវាបាន។ អត្ថប្រយោជន៍ទាំងផ្នែករាងកាយនិងស្មារតីដែលទទួលបានពីការហែលទឹកគឺត្រូវបានចងក្រងយ៉ាងល្អ។ វាគឺជាជំនាញប្រចាំជីវិតមួយ ដែលមានផ្តល់ដល់សុខភាពយ៉ាងល្អសំរាប់ជីវិត។ ខាងក្រោមនេះជាសារះប្រយោជន៍ផ្សេងៗពីក្រោយការនាំកូនៗរបស់អ្នកមកហែលទឹក៖ វាផ្តល់នូវលំហាត់ប្រាណពេញលេញមួយ ធ្វើអោយបេះដូង សួត និង ប្រពន្ធ័ដង្ហើម របស់កូនអ្នកមានភាពរឹងមាំ។ រៀនឆ្លើយតបទៅនឹងពាក្យគន្លឹះ ដែលធ្វើអោយស្មារតីកូនរបស់អ្នកមានភាពវាងវៃ បង្កើនការកំរិតការយល់ដឹង និងពង្រីកការទំនាក់ទំនងរវាងអ្នក។ ការហែលទឹកសំរួលកាន់តែខ្ពស់ដល់ដំណើរកាខួរក្បាល សាច់ដុំសំខាន់នៃរាងកាយ ជាងក្មេងដែលមិនបានហែលទឹក។ ការហែលទឹកជាប្រចាំនាំមកនូវទំលាប់ល្អនៃការគេងនិងញាំ។ អ្នកហើយនិងកូនរបស់អ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានទំនុកចិត្តពេលនៅក្នុងទឹក។ វាជាចំណងគ្រួសារដ៏ល្អឥតខ្ចោះមួយរវាងអ្នក និងកូន។ ការហែលទឹកជាជំនាញការពារជីវិតពិសេសសំរាប់ពួកគេ។ ជំរុញរបៀបរស់នៅប្រកបដោយសុខភាពល្អ។ ជួបមិត្តភក្ត័ថ្មីៗ និង មានភាពសប្បាយរីករាយ។ ការហែលទឹក គឺជាសកម្មភាពមួយដែលគ្រួសារទាំងអស់អាចធ្វើបាន។ ប្រសិទ្ធភាពទាំងឡាយអាចត្រូវបានមើលឃើញគ្រប់ទិដ្ឋភាពជីវិតគ្រួសារ បង្កើតអនុស្សាវរីយ៍ពីពេលវេលាហែលទឹក ទៅដល់ ដំណើរកំសាន្តជាគ្រួសារ និងផ្សេងៗទៀត។ → ស្វែងរកសណ្ឋាគារដែលមានអាងហែលទឹកសំរាប់ដំណើរកំសាន្តគ្រួសារ របៀបនាំកូនតូចរបស់អ្នកចាប់ផ្តើម ប្រសិនបើអ្នកចង់នាំកូនរបស់អ្នកទៅរៀនហែលទឹក អ្នកអាចចាប់ផ្តើមដោយខ្លួនឯង

Read More

Traveling with children is becoming more and more easy, since hotels, travel agencies and airlines have discovered this market. Young couples take also advantage of lower rates for kids and massive discounts. Even countries like Cambodia are on the map now for family friendly traveling. One of the issues families have is to find the right hotels. When you have smaller kids, you want to stay together

Read More

មនុស្សធំប្រហែលជាបារម្មណ៍ច្រើនអំពីអនាម័យ និងគ្រឿងសំភារះតុបតែងផ្សេងៗនៅក្នុងបន្ទប់ ប៉ុន្តែ នៅពេលធ្វើដំណើរកំសាន្តមកស្នាក់នៅសណ្ឋាគារជាមួយកូនៗរបស់អ្នក សំនួរមួយដែលឪពុកម្តាយតែងសួរនាំ ថាតើ វាអាចផ្តល់នូវការស្នាក់ដ៏មានសេចក្តីសុខនៅសណ្ឋាគាររបស់ពួកគាត់ដែរឫអត់៖ តើមានអាងហែលទឹកដែរឫទេ? ចំពោះក្មេងៗ កន្លែងលេងទឹកគឺជារបស់សំខាន់បំផុតនៅសណ្ឋាគារ។ សណ្ឋាគារដែលជាជំរើសល្អ មិនត្រឹមតែមានអាងហេលទឹកប៉ុន្នោះទេ វាថែមទាំងមាន ពោងសំរាប់ក្មេងៗ ក្ងានតុក្តតាលើទឹក និងកន្លែងរកិលខ្លួនដើម។ ក្មេងៗតែងតែចង់លេងទឹករយះពេលយូរ ហើយនិងចូលចិត្តសកម្មភាពផ្សេងៗដែលពាក់ពន្ធនឹងទឹក។ សូមស្វាគមន៍រដូវក្តៅនៅអាងហែលទឹកនៃសណ្ឋាគារដ៏ប្រណីត ធានាថាវានិងធ្វើអោយគ្រប់សមាជិកគ្រួសារអ្នករីករាយ ជាមួយពិភពទឹក! សៀមរាប មេម័រផាលេស Memoire Palace Resort & Spa អាងហែលទឹកនៃសណ្ឋាគារប្រណីត មេម័រផាលេស សូមស្វាគមន៍គ្រួសាររបស់អ្នក អំឡុងពេលដំណើរកំសាន្តនារដូវក្តៅនេះ។ គេចពីកំដៅព្រះសុរិយា ដោយនៅក្នុងអាងហែលទឹកដ៏ត្រជាក់ចិត្ត តាមក្តីប្រាថ្នារបស់អ្នក ហើយនឹងរីករាយជាមួយភេសជ្ជះនៅក្នុងអាងហែលទឹកផ្ទាល់ផងដែរ។ ខណះក្មេងៗលេងទឹកយ៉ាងសប្បាយ ឪពុកម្តាយអាចរីករាយនឹងភេជ្ជះដូចជា ស្រាក្រឡុក ទឹកផ្លែឈើស្រស់ ដ៏ត្រជាក់ចិត្ត….ដើម្បីលំហែរអារម្មណ៍ អោយស្រស់ស្រាយ។ ប្រសិនបើអ្នកមានកូនតូចក្រោយអាយុ១ឆ្នាំ អ្នកអាចពិចារណាសាកល្បងអោយគាត់ លេងទឹកដោយប្រើពោងសំរាប់ក្មេង។ បន្ទប់ស្វ៊ីតគ្រួសារនៅទីនេះ មានបំរើជូនអ្នក គ្រួសារតូច (ឪពុកម្តាយនិងកូន២នាក់) និង គ្រួសារធំ (ឪពុកម្តាយ មនុស្សធំ២នាក់ និងកូន២នាក់)។ ស្ប៉ាបែបប្រណីតរៀបចំសំរាប់បន្ធូរអារម្មណ៍អារម្មណ៍តានតឹងរបស់ឪពុកម្តាយ។ → មើលនៅលើបាយ័នា! → មើលនៅលើបាយ័នា! សារ៉ាយរីស៊ត និង ស្ប៉ា Sarai Resort & Spa នៅពេលអ្នកចេញដំណើរឆ្ងាយពីទីក្រុង

Read More

ជាទូទៅអ្នកទេសចរណ៍ទាំងឡាយតែងតែចង់ស្នាក់នៅសណ្ឋាគារដែលនៅជិត ផាប់ស្ទ្រីត ដែលជាកន្លែងអ៊ូរអ៊រ ជុំវិញទៅដោយភោជនីយដ្ឋាន មីនីម៉ាត ក្លឹបកំសាន្ត និងហាងទំនិញផ្សេងៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើដំណើរកំសាន្តជាគ្រួសារ ដែលមានកូនតូចៗ អ្នកគួរជ្រើសរើសការស្នាក់នៅ កន្លែងដែលមិនមានសំលេងខ្លាំង ដែលអាចរំខានដល់ដំនេករបស់អ្នក និងកូនជាទីស្រលាញ់របស់អ្នកផងដែរ។ ការស្នាក់នៅឆ្ងាយពីទីប្រជុំជន ផ្តល់អោយអ្នកនូវអារម្មណ៍ស្រស់ស្រាយ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត ដោយសារសណ្ឋាគារ រឺ រីស៊តទាំងនោះមានទីធ្លាធំទូលាយ សួនច្បារ ហាងហែលទឹកធំទូលាយ និងខ្យល់អាកាសបរិសុទ្ធ សំរាប់អ្នកលំហែរកាយ។ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបែបនេះសំរាប់ដំណើរកំសាន្តជាគ្រួសាររបស់អ្នក យើងសូមណែនាំសណ្ឋាគារដ៏ល្អប្រណីតលក្ខណៈគ្រួសារ ៥កន្លែងដែលនៅឆ្ងាយពីទីក្រុង សៀមរាប៖ Memoire Palace Resort & Spa ជាសណ្ឋាគាររីស៊តថ្មីស្រលាងលើទឹកដីសៀមរាប អង្គរ ដែលមានម៉ូតអគារឆ្នាំ១៩៦០ និងរចនាបែបទំនើប។ លក្ខណះពិសេសគឺ វាមានអាងហែលទឹកដ៏ធំទូលាយដែលជាទីគាប់ចិត្តសំរាប់ក្មេងៗ ហើយនិងទីធ្លាសួនច្បារដ៏ធំ។ គ្រួសារអ្នកអាចរីករាយនិងសកម្មភាពផ្សេងៗនៅក្នុងសណ្ឋាគារផងដែរ ដូចជា ការជិះសុីក្លូ យូហ្គា ក្លឹបកីឡា ម៉ាស្សានិងស្ប៉ា។ល។ រីឯបន្ទប់វិញ មានការតុបតែងយ៉ាងទំនើប ដោយបរិក្ខារ និងរូបគំនូរបបែបខ្មែរ។ ចំណែកអាហារវិញមានរស់ជាតិឆ្ងាញ់ពិសារ មានជាច្រើនមុខសំរាប់តំរូវការរបស់អ្នក។ Hillocks Hotel & Spa ប្រសិនជាអ្នកចង់ស្វែងរកកន្លែងដែលគេចពីមនុស្សម្នា ហើយរីករាយនិងសម្រស់ធម្មជាតិស្រុកស្រែ Hillocks Hotel & Spa គឺជាជំរើសរបស់អ្នក។ ស្ថិតនៅចំងាយប្រហែលជា១គីឡូម៉ែតពីក្រុងសៀមរាប សណ្ឋាគារបែបរីស៊តមួយនេះ មានវីឡាជាបឹងហ្គាឡូដាច់ពីគ្នា លាតសន្ធឹងលើផ្ទៃដីជាច្រើនហិកតា

Read More