Category: វប្បធម៌ Culture

Recent Posts

បុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវស្នាដៃសំណង់ប្រាសាទជាច្រើនសំរាប់កូនចៅជំនាន់ក្រោយ មានទាំងប្រាសាទលើផ្ទៃដីរាប និង លើកំពូលភ្នំ ដែលប្រាសាទទាំងនោះត្រូវបានកសាងឡើងដើម្បីឧទិសដល់អតិទេពនិង សាសនាតាមរជ្ជកាលនៃព្រះមហាក្សត្រនាសម័យនោះ។ ប្រាសាទទាំងអស់នោះបង្កប់នូវអាថ៍កំបាំង អត្ថន័យ និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនឥតគណនា រហូតដល់ ជនជាតិបរទេសមកពីគ្រប់ទិសទីនៃពិភពលោកទាំងក្មេង ទាំងចាស់ ធ្វើដំណើរចំងាយរាប់រយគីឡូម៉ែត្រមកទស្សនា ប្រាង្គប្រាសាទអច្ជរិយៈរបស់ដូនតាខ្មែរយើង។ នេះពិតជាមោទនជាតិសំរាប់ប្រទេសកម្ពុជា ដែលសំបូរដោយសម្បត្តិប្រវត្តិសាស្ត្រដ៏កំរទាំងនេះ។ កាលនៅពីក្មេង ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ គ្រាន់តែបានលឺពាក្យពេចន៍បែបនេះ គឺពិតជាមានអារម្មណ៍រំភើបញាប់ញ័រ រកអ្វីមកថ្លែងពុំបានឡើយ! ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ ពិតណាស់ថា ការរុករកស្វែងយល់ ចង់ដឹង ចង់ឃើញ អំពីស្នាដៃដូនតាខ្មែរយើង គប្បីធ្វើឡើងតាំងពីនៅវ័យកុមារ មិនចាំបាច់ទាល់តែដល់ពេលធំនោះទេ។  មាតាបិតាគ្រប់រូបគួរគប្បី នាំកូនតូចៗរបស់ខ្លួនមកទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យទាំងនេះ ទាន់ពួកគេនៅក្មេង។ វាគឺជាអត្ថប្រយោជន៍ដ៏វិសេសវិសាល សំរាប់ពួកគាត់ ដើម្បីពង្រីកការច្នៃប្រឌិត និង ការស្រមើលស្រម៉ៃនាពេលអនាគត់។ ដើម្បីជាគន្លឹះក្នុងការដើរទស្សនាប្រាង្គប្រាសាទជាមួយកូនរបស់អ្នក ខ្ញុំសូមណែរនាំប្រាសាទទាំង១០ដូចខាងក្រោម៖ ១. ប្រាសាទអង្គរវត្ត ប្រាសា​ទ​អង្គរវត្តត្រូវ​បាន​កសាង​ឡើង​នៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយទៅគ្រប់ទិសទីលើពិភពលោក។ យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទនេះត្រូវបានបង្កើតឡើងដើម្បីឧទ្ទិសដល់ ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា តែក្រោយមក ពុទ្ធនិយម។ ដូច្នេះហើយបានជាគេឃើញមានរូបចំលាក់ ជាច្រើន សំរាប់ព្រហ្មញ្ញសាសនា

Read More

ទំនៀមប្រពៃណីចូលឆ្នាំ ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។ ពីសម័យបុរាណ​ក្រុង​នគរធំ​មក ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជា​សំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូល​កាន់​មេសរាសី ហើយ​​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​ភ្លាត់ ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយ​គតិ​មានឈ្មោះ​ថា «​សាមញ្ញ​សង្ក្រាន្ត​» (​ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា​សង្ក្រាន្ត​) ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ហៅ​ថា «​អា​យន្ត​សង្ក្រាន្ត​​» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឆៀង​មិន​ត្រង់​ពីលើ​) ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​គ្នា នឹង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មានការ​ទាក់ទង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន ។ ចំណែកឯ​ថ្ងៃ​ចូល​ឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀងទាត់​ជា​ថ្ងៃ​ណាមួយ​ទេ ជួនកាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ ។ តាមទំនៀមនៅ​ពេល​មុន​ចូល​ឆ្នាំ​

Read More