ហេតុផល៩យ៉ាង អង្រួនចិត្តភ្ងៀវទេសចរណ៍ឱ្យទៅ លំហែនៅកំពត

ហេតុផល៩យ៉ាង អង្រួនចិត្តភ្ងៀវទេសចរណ៍ឱ្យទៅ លំហែនៅកំពត

ជាខេត្តដែលសំបូរដោយតំបន់ធម្មជាតិដ៏ស្រស់ស្អាត និង ប្រវត្តិសាស្ត្រ ខេត្តកំពតបានកំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុត សំរាប់សំរាកលំហែកាយរបស់ប្រជាជនខ្មែរយើងនៅចុងសប្តាហ៍ ជាពិសេសអ្នកទីក្រុងភ្នំពេញ ដែលមានអារម្មណ៍តានតឹងពីការងារដ៏មមាញឹករបស់ពួកគេ។ ប្រសិនបើអ្នកចង់បន្ធូរអារម្មណ៍ និង ដកឃ្លាពីជីវិតមមាញឹក ទាំងនេះគឺ ហេតុផល៩យ៉ាងដែលអ្នកគួរតែមកលំហែនៅកំពត។ ១. ឡើងលើឋានសួគ៌ភ្នំបូកគោ ស្ថិតនៅចម្ងាយប្រមាណជា ៤៦ គីឡូម៉ែត្ររហូតដល់កំពូលភ្នំ ពីក្រុងកំពត ភ្នំបូកគោគឺជាឧទ្យានជាតិ ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយមិនអាចរំលងបាន ពេលបានមកទស្សនាទីក្រុងកំពត។ លាតសន្ធឹងលើផ្ទៃដ៏ធំល្វឹងល្វើយ និង មានកំពស់ជាង ១១០១ម៉ែត្រ ភ្នំបូកគោមានតំបន់ព្រៃក្រាស់ដែលផ្តល់នូវសំរស់ធម្មជាតិ និង ទេសភាពដ៏ស្រស់ត្រកាល និង ខ្យល់អាកាសបរិសុទ្ធ កាន់តែពិសេសពេលមានចុះអព្ទ័  ដែលអាចបន្ធូរអារម្មណ៍និងធ្វើអោយអ្នកស្រស់ស្រាយនៅពេលដែលបានមកដល់។ ពីលើកំពូលភ្នំ អ្នកអាចមើលឃើញតំបន់សមុទ្រខ្មែរ កោះត្រល់ និងតំបន់ព្រៃក្រាស់នៃឧទ្យាន ហើយនៅលើភ្នំផងដែរ អ្នកអាចទស្សនា ព្រះវិហារកាតូលិកនាសម័យអាណានិគមន៏បារំាង ព្រះវិហារព្រះពុទ្ធសាសនាកសាងដោយព្រះបាទមុនីវង្ស…

ក្មេងលេងហ្គេមក្នុងផ្ទះ មិនដែលសូវចេញទៅខាងក្រៅ

គន្លឹះសំខាន់ ដែលការបំបាត់ជាតិពុលឌីជីថល អាចធ្វើឱ្យអាកប្បកិរិយារបស់កូនអ្នកប្រសើរឡើង

ពិតណាស់ក្នុងពេលបច្ចុប្បន្ន មិនថាមនុស្សធំ ឬក្មេងនោះទេចំណាយពេលវេលាយ៉ាងច្រើនទៅលើអេក្រង់ ជាពិសេសអេក្រង់ទូរសព្ទ។ ខណៈដែលបច្ចេកវិទ្យាបាននិងកំពុងបន្តរីកចម្រើនឡើងឥតឈប់ឈរ អេក្រង់បានក្លាយទៅជាចំណែកមួយសម្រាប់ជីវិតអ្នកប្រចាំថ្ងៃ ហើយគ្រួសារខ្លះប្រឈមនឹងផលវិបាកក្នុងការសម្រេចចិត្ត ថាតើគួរកំណត់ពេលវេលាប៉ុន្មានសម្រាប់អោយកូនប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងអស់នោះ។ បើយោងតាមមតិយោបល់ក្នុងពេលកន្លងទៅ របស់វិទ្យាស្ថានឧត្តមសិក្សាគ្រូពេទ្យកុមារអាម៉េរិច American Academy of Pediatrics ក្មេងម្នាក់មិនគួរមើលអេក្រង់លើសពី ២ម៉ោងនោះទេ។ ប៉ុន្តែដោយមើលឃើញពីការរីកចម្រើន និងឥទ្ធិពលរបស់បច្ចេកវិទ្យា វាពិតជាពិបាកខ្លាំងណាស់ក្នុងការដាក់កំហិតទៅលើការកំណត់បែបនោះ។ ម្យ៉ាងវិញទៀតពួកគេក៏បានសម្រួលមតិយោបល់របស់ពួកគេផងដែរ។ សាមញ្ញបំផុត ចូរគិតទាំងអស់គ្នា ប្រសិនបើកូនរបស់អ្នកដែលមានអាយុ១២ឆ្នាំ មានទូរសព្ទក្នុងហោប៉ៅរបស់គាត់ តើអ្នកកំណត់ពេលវេលាសំរាប់គាត់មើលអេក្រង់យ៉ាងដូចម្តេច? ឬក៏កូនអាយុ៤ឆ្នាំរបស់អ្នក ដែលចាប់ផ្តើមចេះលេងហ្គេម ឬមើលយូថ្យូប (Youtube) តើអ្នកគួរតែដាក់ពេលកំណត់យ៉ាងដូចម្តេច? ភ្លេចៗខ្លួន គ្រួសារខ្លះចំណាយពេលវេលាយ៉ាងច្រើនទៅលើឧបករណ៍អេក្រង់។ រីឯ ក្មេងខំសម្លឹងមើលអេក្រង់ស្ទើរតែច្រមុះរបស់គេដល់អេក្រង់ក៏មាន ធ្វើអោយពួកគេខកខានមើលអ្វីជុំវិញខ្លួន និងការអភិវឌ្ឍខ្លួន។ លើសពីនេះទៅទៀត ពេលវេលាជួបជុំគ្រួសារ ម្នាក់ៗគិតតែអង្គុយឈ្ងោកមើលទូរសព្ទ សឹងតែមិនបាននិយាយរកគ្នាក៏មាន។…

Back to Top