Category: Budget Travel

Recent Posts

ជាធម្មតារបស់ប្រជាជនខ្មែរយើង ពួកគាត់និយមស្វែងរកសណ្ឋាគារពេលមកដល់កន្លែងទស្សនា ដោយជិះរត់យន្តដើររកមើលតាមទីតាំងផ្សេងៗក្នុងតំបន់ ឬក៏សាកសួរអ្នករត់ម៉ូតូកង់បី ឬអ្នកនៅរស់នៅក្នុងតំបន់នោះ។ ប្រសិនបើគាត់ត្រូវការរកសណ្ឋាគារជាមុន គឺពួកគាត់និយមទៅគេងកន្លែងដដែលៗ ឬខលទូរសព្ទ័ និងផ្ញើរសារតាម Messenger ទៅកាន់ទំព័ររបស់សណ្ឋាគារ ដើម្បីធ្វើការកក់។ ប៉ុន្តែ មធ្យោបាយស្វែងរក និងកក់សណ្ឋាគារទាំងនោះ មិនមានភាពងាយស្រួល និងទនុកចិត្តឡើយ ពីព្រោះ ពួកកាត់មិនបានដឹងអំពី គុណភាព តំលៃ និងសេវាកម្ម ដែលមានតម្លាភាព។ បច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាមានការរីកចំរើន ការស្វែងរកអ្វីមួយ និងប្រតិបត្តិការណ៍អ្វីមួយ គឺត្រូវបានធ្វើលើអនឡាញស្ទើរតែទាំងស្រុង។ ចំនែកឯ ការកក់សណ្ឋាគារក៏អញ្ចឹងដែរ គឺត្រូវបានប្រតិបត្តិការណ៍លើប្រពន្ធ័អិនធឺណិតទាំងស្រុង។ នៅប្រទេសកម្ពុជាយើងក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ពិភពឌីហ្គីថលផងដែរ ហើយគេហទំព័រកក់សណ្ឋាគារតាមអនឡាញបាយ័នា ( www.bayonia.com ) ដែលបង្កើតឡើងដោយយុវជនខ្មែរយើង ក៏ជាចំនែកមួយចូលរួមលើកកំពស់ការរស់នៅរបស់ប្រជាជានខ្មែរយើង។ ដូច្នេះ ដើម្បីអោយប្រទេសខ្មែរយើងមានការជឿនលឿនដូចបណ្តាប្រទេសនៅក្បែរយើង ប្រជាជនខ្មែរគួរគប្បីចាប់ផ្តើមស្វែងយល់ និងប្រើប្រាស់សេវាកម្មផ្សេងតាមអនឡាញ។ ដោយលែក សំរាបក់ការកក់សណ្ឋាគារសំរាប់គ្រួសារដែលអាចគេងបានជុំគ្នា៥ ឬ ៦នាក់លើគេហទំព័របាយ័នា ខ្ញុំសូមបង្ហាញជូនគន្លឹះសំខាន់ៗនៅក្នុងវីឌីអូខាងក្រោម។ របៀបកក់មានភាពងាយស្រួល និងរហ័សទាន់ចិត្ត ចំណាយពេលត្រឹមតែ២នាទីជាការស្រេច។

ការធ្វើដំណើរកំសាន្ត និងស្វែងរកកន្លែងអស្ចារ្យមិនចាំបាច់ទាល់តែមានថវិកាច្រើនទើបអាចធ្វើបាននោះទេ ហើយអ្នកក៏មិនចាំបាច់ទាល់តែ មានការងារបានប្រាក់ខែច្រើនទើបអាចធ្វើដំណើរកំសាន្តនោះដែរ។ អ្វីដែលអ្នកគួរតែយល់ដឹងនោះ គឺអ្នកត្រូវតែយល់ដឹងអំពីសម្ថភាពខ្លួនឯង ថាតើគួររៀបចំគំរោងផែនការយ៉ាងណាដើម្បីអាចដើរលេងបាន និងចំណាយអស់តិច។ ខ្ញុំបានកងក្រងវិធីសាស្ត្រមួយចំនួន ដើម្បីជួយអ្នករៀបចំដំណើរកំសាន្តដែលអាចចំណាយថវិការអស់តិច៖ ១. រៀបចំគំរោងផែនការ ការធ្វើដំណើរកំសាន្តភ្លាមៗដោយមិនគ្រោងទុកវាជាការល្អ ប៉ុន្តែវាតំរូវអោយអ្នកមានពេលវេលាច្រើន និងថវិការច្រើនផងដែរ។ ដោយឡែក បើអ្នកធ្វើដំណើរមានថិវការតិចតួច អ្វីដែលអ្នកគួរធ្វើមុនគេគឺ រៀបចំគំរោងទុកជាមុន។ នេះមានន័យថា អ្នកមិនត្រូវការគំរោងដើរលែងអោយលំអិតពេកទេ គ្រាន់តែប៉ាន់ប្រមានមើលថានិងត្រូវចំណាយពេលអស់ប៉ុន្មាននៅទីតាំងមួយៗ និងផ្លូវដែលត្រូវទៅនោះជាការស្រច។ បើមិនរៀបចំមុនទេ អ្នកនិងត្រូវចំណាយខ្ពស់ទៅលើ តំលៃយន្តហោះ និងសណ្ឋាគារជាដើម។ ២. ធ្វើដំណើរកំសាន្តពេលមានកម្មវិធីបុណ្យតិច (Green season) ពិតណាស់ថា វិស្សមកាល ចូលឆ្នាំថ្មី និងបុណ្យប្រពៃណីជាតិម្តងៗ សេវាកម្មទេសចរណ៍ទាំងអស់បានឡើងថ្លៃខ្លាំង ដើម្បីទទួលបានប្រាក់ចំណេញច្រើន ដោយសារតែអំឡុងពេលនោះគឺ មានដំណើរគ្រួសារច្រើន។ ជាក់ស្តែងដូចជា ខេត្តសៀមរាប និងខេត្ត ព្រះសីហនុ សេវាកម្មទាំងឡាយគឺឡើងថ្លៃខ្លាំង។ ដូច្នេះហើយ អ្នកគួរតែមើលពេលវេលាដ៏ល្អបំផុត សំរាប់ដំណើរកំសាន្តទៅកាន់ទីតាំងដែលអ្នកប្រាថ្នាចង់ទៅ។ អ្នកអាចទៅមុន ឬក្រោយកម្មវិធីពិសេសទាំងអស់នេះ។ រដូវបៃតងគឺជាពេលវេលាដ៏ល្អបំផុតសំរាប់អ្នក រុក្ខជាតិមានពណ៌បៃតងស្រស់ និងអាកាសធាតុត្រជាក់ល្មម។ អ្នកនិងមានដំណើរកំសាន្តដ៏អស្ចារ្យ ទោះបីជាមេឃមិនសូវមានកំដៅថ្ងៃក្តី។ ទាំងសណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍បានចុះតំលៃដើម្បីទាក់ទាញអតិថិជនរបស់ពួកគេ។ ៣. ស្នាក់នៅសណ្ឋាគារមានតំលៃសមរម្យ (Budget hotels) ជាធម្មតាដើម្បីចំណាយតិច ផ្ទះសំណាក់គឺជាជំរើសល្អបំផុត ប៉ុន្តែអ្នកក៏អាចមានមានជំរើសច្រើនសំរាប់ការស្នាក់នៅ។ គេហទំព័រ Bayonia ជាមធ្យោបាយមួយសំរាប់អ្នកស្វែងរកសណ្ឋាគារដែលមានតំលៃសមរម្យ ទៅតាមថវិការរបស់អ្នក។

Read More