Plan budget travel

របៀបធ្វើដំណើរកំសាន្តអស់ថវិកាតិចតួច៖ គន្លឹះសំខាន់ៗទាំង៧សំរាប់អ្នក

ការធ្វើដំណើរកំសាន្ត និងស្វែងរកកន្លែងអស្ចារ្យមិនចាំបាច់ទាល់តែមានថវិកាច្រើនទើបអាចធ្វើបាននោះទេ ហើយអ្នកក៏មិនចាំបាច់ទាល់តែ មានការងារបានប្រាក់ខែច្រើនទើបអាចធ្វើដំណើរកំសាន្តនោះដែរ។ អ្វីដែលអ្នកគួរតែយល់ដឹងនោះ គឺអ្នកត្រូវតែយល់ដឹងអំពីសម្ថភាពខ្លួនឯង ថាតើគួររៀបចំគំរោងផែនការយ៉ាងណាដើម្បីអាចដើរលេងបាន និងចំណាយអស់តិច។ ខ្ញុំបានកងក្រងវិធីសាស្ត្រមួយចំនួន ដើម្បីជួយអ្នករៀបចំដំណើរកំសាន្តដែលអាចចំណាយថវិការអស់តិច៖ ១. រៀបចំគំរោងផែនការ ការធ្វើដំណើរកំសាន្តភ្លាមៗដោយមិនគ្រោងទុកវាជាការល្អ ប៉ុន្តែវាតំរូវអោយអ្នកមានពេលវេលាច្រើន និងថវិការច្រើនផងដែរ។ ដោយឡែក បើអ្នកធ្វើដំណើរមានថិវការតិចតួច អ្វីដែលអ្នកគួរធ្វើមុនគេគឺ រៀបចំគំរោងទុកជាមុន។ នេះមានន័យថា អ្នកមិនត្រូវការគំរោងដើរលែងអោយលំអិតពេកទេ គ្រាន់តែប៉ាន់ប្រមានមើលថានិងត្រូវចំណាយពេលអស់ប៉ុន្មាននៅទីតាំងមួយៗ និងផ្លូវដែលត្រូវទៅនោះជាការស្រច។ បើមិនរៀបចំមុនទេ អ្នកនិងត្រូវចំណាយខ្ពស់ទៅលើ តំលៃយន្តហោះ និងសណ្ឋាគារជាដើម។ ២. ធ្វើដំណើរកំសាន្តពេលមានកម្មវិធីបុណ្យតិច (Green season) ពិតណាស់ថា វិស្សមកាល ចូលឆ្នាំថ្មី និងបុណ្យប្រពៃណីជាតិម្តងៗ សេវាកម្មទេសចរណ៍ទាំងអស់បានឡើងថ្លៃខ្លាំង ដើម្បីទទួលបានប្រាក់ចំណេញច្រើន ដោយសារតែអំឡុងពេលនោះគឺ មានដំណើរគ្រួសារច្រើន។ ជាក់ស្តែងដូចជា…

Back to Top