Category: Business trip

Recent Posts

ចប់ការងារពេលល្ងាច ហើយត្រូវរៀបចំអីវ៉ាន់សំរាប់ការធ្វើដំណើរការងារនៅថ្ងៃស្អែក អ្នកស្ថិតក្នុងសភាពប្រញាប់ប្រញាល់ និងនឿយហត់ ស្ទើរតែមិនបានត្រៀមអ្វីបានគ្រប់គ្រាន់ទាល់តែសោះ។ ពេលខ្លះអ្នកភ្លេចកក់សណ្ឋាគារសំរាប់ដំណើរដើម្បីការងារទុកជាមុនក៏មាន។ ជារឿយៗពេលចប់ភារកិច្ចការងារ កិច្ចពិភាក្សាការងារ កិច្ចប្រជុំ រឺ ជំនួបជាមួយអតិថិជន អ្នកតែងតែគិតថា គួរទៅទីកន្លែងណាបន្ត ហើយពេលល្ងាចគួរទៅញាុំនៅទីណា។ ទាំងអស់នេះគឺជាកង្វល់សំរាប់អ្នក។ ពេលអ្នកមានបេសកម្មការងារមកកាន់េខត្តសៀមរាប ខ្ញុំសូមណែរនាំពីគន្លឹះខ្លះៗ ដើម្បីជាជំនួយ ចំនេញពេលវេលា និងកាត់បន្ថយអារម្មណ៍តានតឹងដូចខាងក្រោម៖ ស្នាក់នៅសណ្ឋាគារ មាន WI-FI ល្បឿនលឿន និងមាន អាងហែលទឹក សំរាប់បន្ធូរអារម្មណ៍តានតឹង ពិតណាស់ថាពេលអ្នកធ្វើដំណើរការងារ អ្នកគួរគប្បីជ្រើសរើសយកសណ្ឋាគារណាដែលមានផ្តល់ WIFI ល្បឿនលឿនសំរាប់ការងាររបស់អ្នក ជៀសវាងភាពរអាក់រអួលដែលបណ្តាលអោយប៉ះពាល់ដល់ការងាររបស់អ្នក។ មិនតែប៉ុន្នោះ សណ្ឋាគារមានអាងហែលទឹកសំរាប់សំរាកលំហែរអារម្មណ៍បន្ទាប់ពីការងាររឹតតែប្រសើរ។ អ្នកគួរតែកក់សណ្ឋាគារទុកជាមុន ពីព្រោះសណ្ឋាគារភាគច្រើនគឺទទួលបំរើភ្ញៀវទេសចរណ៍បរទេស ដូចច្នេះហើយមានតំរូវការខ្ពស់។ ដើម្បីអោយមានភាពងាយស្រួល អ្នកអាចធ្វើការកក់តាមរយះគេហទំព័រ Bayonia ដែលសណ្ឋាគារនៅលើគេហទំព័រគឺត្រូវបានជ្រើសរើសពិសេស។ ខាងក្រោមនេះគឺសណ្ឋាគារចំនួន១០ដែលខ្ញុំសូមណែរនាំ៖ ១. La Residence Blanc D’Angkor ជាសណ្ឋាគារប៊ូទិចដ៏ស្រស់ស្អាត ប្រកបដោយផាសុខភាព ទីធ្លាធំទូលាយ មានរុក្ខជាតិបៃតង និង មានហាងហែលទឹកសំរាប់លំហែរអារម្មណ៍។ ជាពិសេសបន្ទប់មានតុបតែងដោយគំនូរគួរគយគន់។ ២. Apsara Residence Hotel បន្ទប់ធំទូលាយ មានផាសុខភាព បន្ទប់ខ្លះមាន អាងហែលទឹកជាឯកជន ក្នុងបន្ទប់តែម្តង។ ហាងហែលទឹកធំទូលាយ សំរាប់លំហែរកាយ។ ៣. Soria

Read More