• Home
  • /
  • Family Vacations
ក្មេងលេងហ្គេមក្នុងផ្ទះ មិនដែលសូវចេញទៅខាងក្រៅ

គន្លឹះសំខាន់ ដែលការបំបាត់ជាតិពុលឌីជីថល អាចធ្វើឱ្យអាកប្បកិរិយារបស់កូនអ្នកប្រសើរឡើង

ពិតណាស់ក្នុងពេលបច្ចុប្បន្ន មិនថាមនុស្សធំ ឬក្មេងនោះទេចំណាយពេលវេលាយ៉ាងច្រើនទៅលើអេក្រង់ ជាពិសេសអេក្រង់ទូរសព្ទ។ ខណៈដែលបច្ចេកវិទ្យាបាននិងកំពុងបន្តរីកចម្រើនឡើងឥតឈប់ឈរ អេក្រង់បានក្លាយទៅជាចំណែកមួយសម្រាប់ជីវិតអ្នកប្រចាំថ្ងៃ ហើយគ្រួសារខ្លះប្រឈមនឹងផលវិបាកក្នុងការសម្រេចចិត្ត ថាតើគួរកំណត់ពេលវេលាប៉ុន្មានសម្រាប់អោយកូនប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងអស់នោះ។ បើយោងតាមមតិយោបល់ក្នុងពេលកន្លងទៅ របស់វិទ្យាស្ថានឧត្តមសិក្សាគ្រូពេទ្យកុមារអាម៉េរិច American Academy of Pediatrics ក្មេងម្នាក់មិនគួរមើលអេក្រង់លើសពី ២ម៉ោងនោះទេ។ ប៉ុន្តែដោយមើលឃើញពីការរីកចម្រើន និងឥទ្ធិពលរបស់បច្ចេកវិទ្យា វាពិតជាពិបាកខ្លាំងណាស់ក្នុងការដាក់កំហិតទៅលើការកំណត់បែបនោះ។ ម្យ៉ាងវិញទៀតពួកគេក៏បានសម្រួលមតិយោបល់របស់ពួកគេផងដែរ។ សាមញ្ញបំផុត ចូរគិតទាំងអស់គ្នា ប្រសិនបើកូនរបស់អ្នកដែលមានអាយុ១២ឆ្នាំ មានទូរសព្ទក្នុងហោប៉ៅរបស់គាត់ តើអ្នកកំណត់ពេលវេលាសំរាប់គាត់មើលអេក្រង់យ៉ាងដូចម្តេច? ឬក៏កូនអាយុ៤ឆ្នាំរបស់អ្នក ដែលចាប់ផ្តើមចេះលេងហ្គេម ឬមើលយូថ្យូប (Youtube) តើអ្នកគួរតែដាក់ពេលកំណត់យ៉ាងដូចម្តេច? ភ្លេចៗខ្លួន គ្រួសារខ្លះចំណាយពេលវេលាយ៉ាងច្រើនទៅលើឧបករណ៍អេក្រង់។ រីឯ ក្មេងខំសម្លឹងមើលអេក្រង់ស្ទើរតែច្រមុះរបស់គេដល់អេក្រង់ក៏មាន ធ្វើអោយពួកគេខកខានមើលអ្វីជុំវិញខ្លួន និងការអភិវឌ្ឍខ្លួន។ លើសពីនេះទៅទៀត ពេលវេលាជួបជុំគ្រួសារ ម្នាក់ៗគិតតែអង្គុយឈ្ងោកមើលទូរសព្ទ សឹងតែមិនបាននិយាយរកគ្នាក៏មាន។…

ហេតុអ្វីត្រូវស្នាក់នៅសណ្ឋាគារប្រណីត?

មានសណ្ឋាគារជាច្រើនដែលអ្នកអាចស្នាក់នៅអំឡុងពេលដំណើរកំសាន្តនៅតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបើអ្នកចង់បានការស្នាក់នៅដ៏ល្អបំផុតសំរាប់លំហែរកាយ និងបន្ធូរអារម្មណ៍ អ្នកគួរតែជ្រើសរើសយកសណ្ឋាគារប្រណីត។ សណ្ឋាគារប្រណីតមិនមែនសុទ្ធតែតំលៃខ្ពស់នោះទេ មានសណ្ឋាគារប្រណីតជាច្រើនផ្តល់ជូនពិសេសនៅលើគេហទំព័រ ឬ ជ្រើសរើសពេលវេលាស្នាក់នៅពេលមានការផ្តល់ជូនពិសេស។ ការស្នាក់នៅក្នុងសណ្ឋាគារប្រណីតផ្តល់អត្ថប្រយោជន៍ជាច្រើន៖ សណ្ឋាគារប្រណីតមានសំរស់ស្រស់ស្អាត ពេលអ្នកឈានជើងចូលក្នុងសណ្ឋាគារ ដល់កន្លែងទទួលភ្ញៀវ អ្នកមានអារម្មណ៍ពិសេសជាក់ជាមិនខាន ពីព្រោះ នៅត្រង់កន្លែងទទួលភ្ញៀវពិតជាស្រស់ស្អាត មានការរៀបចំខាងក្នុងគួរអោយទាក់ទាញ។ សណ្ឋាគារប្រណីតផ្តល់ជូនសេវាបន្ថែមជាច្រើន ពិតណាស់ការផ្តល់ជូនពីសណ្ឋាគារប្រណីត មានលក្ខណៈពិសេសជាងសណ្ឋាគារសាមញ្ញ ដែលធ្វើអោយអ្នកមានអារម្មណ៍ពិសេស។ ទាំងនោះរួមមានដូចជា៖ ទទួលស្វាគមន៍ដោយទឹកភេសជ្ជៈដ៏មានឱជារស់ ពេលអ្នកមកដល់សណ្ឋាគារ កន្លែងចតរថយន្តធំទូលាយ មានការរៀបចំតុបតែងបន្ទប់សំរាប់ឱកាសពិេសសដូចជា ខួបកំណើត ខួបអាពាហ៍ពិពាហ៍ជាដើម ទទួលការរាក់ទាក់ដ៏កក់ក្តៅ និងការបំរើជូន ពីសំណាក់បុគ្គលិកសណ្ឋាគារ ផ្សេងៗជាច្រើនទៀត អាងហែលទឹកដ៏ធំទូលាយ – ពិសេសសំរាប់គ្រួសារដែលមានកូនតូច ជាធម្មតា សណ្ឋាគារសាមញ្ញមិនមានផ្តល់ជូននូវអាងហែលទឹកធំទូលាយនោះទេ ប្រសិនបើមានក៏មានទំហំតូច ហើយមិនមានលក្ខៈពិសេសអ្វីដែរ។ ប៉ុន្តែ សណ្ឋាគារប្រណីតមានអាងហែលទឹកធំទូលាយ…

សណ្ឋាគារប្រណីតលើគេហទំព័រ បាយ័នា

វិធីសាស្ត្រដើម្បីស្នាក់នៅសណ្ឋាគារប្រណីត នៅសៀមរាប ហើយតម្លៃសមរម្យ

សៀមរាបត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ល្បីល្បាញសំរាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយសាររឿងរ៉ាវប្រវត្ថិសាស្ត្រយ៉ាងសំបូរបែប ប្រាង្គប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ រមណីយដ្ឋានកំសាន្តនានា និង តំបន់រមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង ចាប់ពី តំបន់ទន្លេសាប រហូតដល់ តំបន់ភ្នំគូលេន។ ដោយសារកំនើនចំនួនភ្ញៀវទេសចរណ៍ ការផ្តត់ផ្គង់កន្លែងស្នាក់នៅជាច្រើនប្រភេទដូចជា ផ្ទះសំណាក់ ផ្ទះស្នាក់ homestay សណ្ឋាគារ hostel វីឡា អាផាត្មិន សណ្ឋាគារធម្មតា សណ្ឋាគារប៊ូទិក សណ្ឋាគារប្រណិត (ផ្កាយ ៤ និង ផ្កាយ ៥) និង រីស៊ត ក្នុងខេត្តសៀមរាប ក៏មានចំនួនកើនឡើងផងដែរ ដើម្បីឆ្លើយតបទៅនឹងតំរូវការ។ ប៉ុន្តែជាទូទៅ យើងទាំងអស់គ្នាតែងគិតថា សណ្ឋាគារបែបប្រណីតគឺ មានតំលៃខ្ពស់ ទោះបីជាយល់ឃើញថា កន្លែងប្រណីត…

១០០១ រាត្រី សម្រាប់ ១០០១ កង់

ស្នាក់នៅសណ្ឋាគារីស៊តនៅសៀមរាប ដោយឥតគិតថ្លៃ ជាមួយយុទ្ធនាការ «១០០១ រាត្រី សម្រាប់ ១០០១ កង់»

ដោយមើលឃើញពីផលលំបាកធ្វើដំណើររបស់សិស្សានុសិស្សនៃសាលានៅជនបទ នៅ ខេត្តសៀមរាប សណ្ឋាគាររីស៊ត នៅ សៀមរាប eOcambo Resort ដែលជាដៃគូលើគេហទំព័របាយ័នា បានផ្តួចផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «១០០១ រាត្រី សម្រាប់ ១០០១ កង់» ។ ចំពោះយុទ្ធនាការនេះ លោកអ្នកគ្រាន់តែចូលវិភាគទាន ៥០ដុល្លារ សំរាប់ការទិញកង់ នោះលោកអ្នកនិងទទួលបាន ការស្នាក់នៅដោយឥតគិតថ្លៃចំនួនមួយយប់គ្រប់ប្រភេទបន្ទប់នៃសណ្ឋាគារខាងលើ (អា្រស័យលើបន្ទប់ទំនេរជាក់ស្តែងនៃកាលបរិច្ចេទស្នាក់នៅ) ការចុះតំលៃ២០%លើការស្នាក់នៅយប់បន្តបន្ទាប់ទៀត អាហារ និងភេសជ្ជៈ ហើយនិង ៣០% លើម៉ាស្សា។ យុទ្ធនាការនេះចាប់ផ្តើមចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ ថ្ងៃទី ៣១ តុលា ២០១៩ អាស្រ័យដូចនេះ សូមលោកអ្នកចូលរួមដោយសោមនស្សរីករាយ ។ លោកអ្នកអាចកក់តាមអនឡាញ eOcambo…

សណ្ឋាគារ Treeline Urban Resort នៅសៀមរាបទទួលបានការចាប់អារម្មណ៍ខ្លាំងលើការរចនាខុសពីគេនិងការយកទុកចិត្តដាក់ខ្ពស់លើបរិស្ថាន

សណ្ឋាគារ Treeline Urban Resort នៅសៀមរាបទទួលបានការចាប់អារម្មណ៍ខ្លាំងលើការរចនាខុសពីគេនិងការយកទុកចិត្តដាក់ខ្ពស់លើបរិស្ថាន

ស្របពេលដែលកម្ពុជាកំពុងតែមានកំណើនភ្ញៀវទេសចរណ៍កាន់តែច្រើន​ វិស័យសណ្ឋាគារក៏កំពុងតែមានភាពរីកចម្រើន។ ក្នុងនោះផងដែរ​ គេសង្កេតឃើញថាសណ្ឋាគារ​ Treeline Urban Resort ដែលទើបតែបើកសម្ភោធថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការរចនាបែបសិល្ប:ទំនើបដំបូងបង្អស់នៅក្រុងសៀមរាប។​ សិល្បៈ និងការរចនាម៉ូតជាចំណុចស្នូលរបស់សណ្ឋាគារ Treeline Urban Resort តែម្តងដោយរាប់ចាប់តាំងពីការរចនាភ្លើង និងកម្រិតពន្លឺនៅកន្លែងទទួលភ្ញៀវដែល មានការតុបតែងដោយប្រើសុទ្ធតែវត្ថុធាតុដើមនិងគ្រៀងសង្ហារឹមពីធម្មជាតិទាំងអស់។ នៅសណ្ឋាគារនេះ ភ្ញៀវដែលមកស្នាក់នៅទីនេះអាចមកមើលស្នាដៃសិល្បៈ ដែលមានកម្ពស់ខ្ពស់ៗដែលច្នៃឡើងដោយសិល្បៈករដ៏ល្បីឈ្មោះមួយរូបគឺលោក ពេជ្រ សុភាពនិងតាមរយៈជញ្ជាំងតុបតែងដោយប្រើដើមឬស្សីបែបត្បាញ និងទីធា្លជាប់សណ្ឋាគារដែលមានសុទ្ធតែផ្កាក្រអូបនិងចម្រុះពណ៌ស្រស់បំព្រងគួរជាទីគយគន់។ យោងតាមប្រសាសន៍របស់សិល្បករលំដាប់អន្តរជាតិ លោក ពេជ្រ សុភាព បានឱ្យដឹងថា «Treeline ជាសណ្ឋាគារដែលខុសពីកន្លែងផ្សេងៗមែន។ ការតុបតែងមើលទៅស៊ីគ្នារវាងសម្រស់រចនាបថខ្មែរជំនាន់មុន និងការបន្ថែមនូវការរចនាម៉ូតបែបសហម័យកាលយ៉ាងខ្លាំងដែលកំពុងតែពេញនិយមច្រើនឡើងៗក្នុងប្រទេសរបស់យើង»។ លោក បន្តទៀតថា៖ «ការសហការ ជាមួយសណ្ឋាគារ Treeline ក្នុងការបង្កើតនូវការប្រមូលផ្តុំដោយស្នាដៃសិល្បៈនេះជាបទពិសោធន៍មួយ ដ៏វិសេសវិសាលយ៉ាងខ្លាំងហើយខ្ញុំនឹងនៅតែទន្ទឹងរង់ចាំនូវការសហការជាបន្តបន្ទាប់ទៀតជាមួយពួកគេ ដើម្បីចែករំលែកសមិទ្ធិផលសិល្បៈរបស់យើងជាមួយភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ»។ ក្រៅពីការរចនាសំបូរបែប…

TREELINE URBAN RESORT CELEBRATES VANN MOLYVANN WITH ECO ARCHITECTURE EXHIBITION

សណ្ឋាគារ Treeline រៀបចំតាំងពិព័រណ៍​ គម្រោង វណ្ណ ម៉ូលីវណ្ណ

សណ្ឋាគារបែបសិល្បៈនិងរចនាប្រណីតថ្មីបំផុតរបស់ប្រទេសកម្ពុជា មានកិត្តិយសនាំមកនូវ ស្នាដៃស្ថាបត្យករដ៏ល្បីល្បាញ សំរាប់ពិព័រណ៍ “ស្ថាបត្យកម្មខ្មែរជំនាន់ថ្មី“ សៀមរាប – សណ្ឋាគារ Treeline ស្ថិតនៅក្រុងសៀមរាប ដែលជាក្រុង ប្រវត្តិសាស្ត្រ កម្ពុជា បានប្រកាសពិធីតាំងពិព័រណ៍ជាសាធារណៈមួយ ដើម្បីរំលឹកដល់ស្ថាបត្យករ ដែលមានប្រជាប្រិយបំផុតរបស់ប្រទេសកម្ពុជា គឺលោកវណ្ណ ម៉ូលីវណ្ណ ដែលបានបង្ហាញពីស្នាដៃ​ និង ទំនើបកម្មរបស់គាត់ សម្រាប់ស្ថាបត្យកម្មដែលគិតគូរ ដល់បរិស្ថានជុំវិញ។ ពិព័រណ៍នេះមានចំណងជើងថា “រៀនពីអតីតកាល៖ គម្រោងវណ្ណ ម៉ូលីវណ្ណ” ដែលមានឈ្មោះជាភាសាអង់គ្លេសថា​​  “Learning From the Past: The Vann Molyvann Project” ។ ពិព័រណ៍នេះនឹងត្រូវរៀបចំឡើង នៅក្នុងវិចិត្រសាល Treeline…

Cambodian family at a temple in Siem Reap

នាំកូនរបស់អ្នកមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត និង ប្រាសាទល្បីនាៗផ្សេងទៀតក្នុងតំបន់អង្គរ មុនពេលពួកគេធំដឹងក្តី!

បុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវស្នាដៃសំណង់ប្រាសាទជាច្រើនសំរាប់កូនចៅជំនាន់ក្រោយ មានទាំងប្រាសាទលើផ្ទៃដីរាប និង លើកំពូលភ្នំ ដែលប្រាសាទទាំងនោះត្រូវបានកសាងឡើងដើម្បីឧទិសដល់អតិទេពនិង សាសនាតាមរជ្ជកាលនៃព្រះមហាក្សត្រនាសម័យនោះ។ ប្រាសាទទាំងអស់នោះបង្កប់នូវអាថ៍កំបាំង អត្ថន័យ និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនឥតគណនា រហូតដល់ ជនជាតិបរទេសមកពីគ្រប់ទិសទីនៃពិភពលោកទាំងក្មេង ទាំងចាស់ ធ្វើដំណើរចំងាយរាប់រយគីឡូម៉ែត្រមកទស្សនា ប្រាង្គប្រាសាទអច្ជរិយៈរបស់ដូនតាខ្មែរយើង។ នេះពិតជាមោទនជាតិសំរាប់ប្រទេសកម្ពុជា ដែលសំបូរដោយសម្បត្តិប្រវត្តិសាស្ត្រដ៏កំរទាំងនេះ។ កាលនៅពីក្មេង ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ គ្រាន់តែបានលឺពាក្យពេចន៍បែបនេះ គឺពិតជាមានអារម្មណ៍រំភើបញាប់ញ័រ រកអ្វីមកថ្លែងពុំបានឡើយ! ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ ពិតណាស់ថា ការរុករកស្វែងយល់ ចង់ដឹង ចង់ឃើញ…

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ស្វែងយល់ពីទំនៀម​ប្រពៃណី និង​អត្ថន័យ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ទំនៀមប្រពៃណីចូលឆ្នាំ ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។ ពីសម័យបុរាណ​ក្រុង​នគរធំ​មក ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជា​សំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូល​កាន់​មេសរាសី ហើយ​​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​ភ្លាត់ ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤…

អាងហែលទឹកប្រៃនៃសារ៉ាយរីស៊តនិងស្ប៉ា

របៀបកក់សណ្ឋាគារជាលក្ខណះគ្រួសារលើដែលអាចគេងបានរហូតដល់ ៥នាក់ក្នុងមួយបន្ទប់

ជាធម្មតារបស់ប្រជាជនខ្មែរយើង ពួកគាត់និយមស្វែងរកសណ្ឋាគារពេលមកដល់កន្លែងទស្សនា ដោយជិះរត់យន្តដើររកមើលតាមទីតាំងផ្សេងៗក្នុងតំបន់ ឬក៏សាកសួរអ្នករត់ម៉ូតូកង់បី ឬអ្នកនៅរស់នៅក្នុងតំបន់នោះ។ ប្រសិនបើគាត់ត្រូវការរកសណ្ឋាគារជាមុន គឺពួកគាត់និយមទៅគេងកន្លែងដដែលៗ ឬខលទូរសព្ទ័ និងផ្ញើរសារតាម Messenger ទៅកាន់ទំព័ររបស់សណ្ឋាគារ ដើម្បីធ្វើការកក់។ ប៉ុន្តែ មធ្យោបាយស្វែងរក និងកក់សណ្ឋាគារទាំងនោះ មិនមានភាពងាយស្រួល និងទនុកចិត្តឡើយ ពីព្រោះ ពួកកាត់មិនបានដឹងអំពី គុណភាព តំលៃ និងសេវាកម្ម ដែលមានតម្លាភាព។ បច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាមានការរីកចំរើន ការស្វែងរកអ្វីមួយ និងប្រតិបត្តិការណ៍អ្វីមួយ គឺត្រូវបានធ្វើលើអនឡាញស្ទើរតែទាំងស្រុង។ ចំនែកឯ ការកក់សណ្ឋាគារក៏អញ្ចឹងដែរ គឺត្រូវបានប្រតិបត្តិការណ៍លើប្រពន្ធ័អិនធឺណិតទាំងស្រុង។ នៅប្រទេសកម្ពុជាយើងក៏កំពុងធ្វើដំណើរឆ្ពោះទៅកាន់ពិភពឌីហ្គីថលផងដែរ ហើយគេហទំព័រកក់សណ្ឋាគារតាមអនឡាញបាយ័នា ( www.bayonia.com ) ដែលបង្កើតឡើងដោយយុវជនខ្មែរយើង ក៏ជាចំនែកមួយចូលរួមលើកកំពស់ការរស់នៅរបស់ប្រជាជានខ្មែរយើង។ ដូច្នេះ ដើម្បីអោយប្រទេសខ្មែរយើងមានការជឿនលឿនដូចបណ្តាប្រទេសនៅក្បែរយើង…

Back to Top