១០០១ រាត្រី សម្រាប់ ១០០១ កង់

ស្នាក់នៅសណ្ឋាគារីស៊តនៅសៀមរាប ដោយឥតគិតថ្លៃ ជាមួយយុទ្ធនាការ «១០០១ រាត្រី សម្រាប់ ១០០១ កង់»

ដោយមើលឃើញពីផលលំបាកធ្វើដំណើររបស់សិស្សានុសិស្សនៃសាលានៅជនបទ នៅ ខេត្តសៀមរាប សណ្ឋាគាររីស៊ត នៅ សៀមរាប eOcambo Resort ដែលជាដៃគូលើគេហទំព័របាយ័នា បានផ្តួចផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «១០០១ រាត្រី សម្រាប់ ១០០១ កង់» ។ ចំពោះយុទ្ធនាការនេះ លោកអ្នកគ្រាន់តែចូលវិភាគទាន ៥០ដុល្លារ សំរាប់ការទិញកង់ នោះលោកអ្នកនិងទទួលបាន ការស្នាក់នៅដោយឥតគិតថ្លៃចំនួនមួយយប់គ្រប់ប្រភេទបន្ទប់នៃសណ្ឋាគារខាងលើ (អា្រស័យលើបន្ទប់ទំនេរជាក់ស្តែងនៃកាលបរិច្ចេទស្នាក់នៅ) ការចុះតំលៃ២០%លើការស្នាក់នៅយប់បន្តបន្ទាប់ទៀត អាហារ និងភេសជ្ជៈ ហើយនិង ៣០% លើម៉ាស្សា។ យុទ្ធនាការនេះចាប់ផ្តើមចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ ថ្ងៃទី ៣១ តុលា ២០១៩ អាស្រ័យដូចនេះ សូមលោកអ្នកចូលរួមដោយសោមនស្សរីករាយ ។ លោកអ្នកអាចកក់តាមអនឡាញ eOcambo…

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ស្វែងយល់ពីទំនៀម​ប្រពៃណី និង​អត្ថន័យ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ទំនៀមប្រពៃណីចូលឆ្នាំ ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។ ពីសម័យបុរាណ​ក្រុង​នគរធំ​មក ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជា​សំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូល​កាន់​មេសរាសី ហើយ​​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​ភ្លាត់ ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤…

ហេតុអ្វីការហែលទឹកសំខាន់សំរាប់កូនតូចរបស់អ្នក?

ហេតុអ្វីការហែលទឹកសំខាន់សំរាប់កូនតូចរបស់អ្នក?

កីឡា និង លំហាត់ប្រាណនាំមកនូវសុខភាពទាំងរាងកាយ និងចិត្តសំរាប់មនុស្សគ្រប់វ័យ។ វាអាចជា ការជិះកង់ ការរត់ ការដើរយឺតៗ ការហាត់សិល្បៈការពារខ្លួន កីឡាបាល់ទាត់ កីឡាបាល់បោះ ការហាត់ប្រាណជាមួយឧបករណ៍នៅក្លឹបកីឡា រឺនៅផ្ទះ យូហ្គា ការរាំហាត់ប្រាណនៅតាមសួនច្បារសារធារណៈ ការលេងរ៉ាកែត និង ការហែលទឹកជាដើម។ អ្នកអាចធ្វើសកម្មភាពកីឡា រឺ លំហាត់ប្រាណតាមចំណង់ចំណូលចិត្ត និងតាមស្ថានភាពរាងកាយរបស់អ្នក។ ដោយលែក ប្រសិនបើអ្នកចង់ចាប់ផ្តើមនាំកូនៗរបស់អ្នក លេងកីឡា រឺ ហាត់ប្រាណការហែលទឹកគឺជាសកម្មភាពមួយមានអត្ថប្រយោជន៏ជាច្រើនសំរាប់ពួកគេ ដែលអ្នកអាចនាំពួកគេធ្វើវាបាន។ អត្ថប្រយោជន៍ទាំងផ្នែករាងកាយនិងស្មារតីដែលទទួលបានពីការហែលទឹកគឺត្រូវបានចងក្រងយ៉ាងល្អ។ វាគឺជាជំនាញប្រចាំជីវិតមួយ ដែលមានផ្តល់ដល់សុខភាពយ៉ាងល្អសំរាប់ជីវិត។ ខាងក្រោមនេះជាសារះប្រយោជន៍ផ្សេងៗពីក្រោយការនាំកូនៗរបស់អ្នកមកហែលទឹក៖ វាផ្តល់នូវលំហាត់ប្រាណពេញលេញមួយ ធ្វើអោយបេះដូង សួត និង ប្រពន្ធ័ដង្ហើម របស់កូនអ្នកមានភាពរឹងមាំ។ រៀនឆ្លើយតបទៅនឹងពាក្យគន្លឹះ ដែលធ្វើអោយស្មារតីកូនរបស់អ្នកមានភាពវាងវៃ…

ទឹកធ្លាក់ លើភ្នំគូលេន

ទីកន្លែងកំសាន្តសប្បាយៗ នៅសៀមរាប ដែលអ្នកគួរតែនាំគ្រួសាររបស់អ្នកទៅទស្សនា

សៀមរាប គឺជាទឹកដីសម្បូរទៅដោយ សម្បត្តិវប្បធម៌ សំណង់ប្រាសាទ​ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើិន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក។ ដូច្នេះហើយ ទីក្រុង​សៀមរាប ក្លាយ​ជា​គោលដៅ​ទេសចរណ៍ “​ត្រូវតែ​ទស្សនា​” សម្រាប់​ភ្ញៀវ​ជាតិ និងអន្តរជាតិទាំងអស់​ដែល​មក​ប្រទេស​កម្ពុជា​។ ប្រាង្គប្រាសាទអង្គរវត្ត ដ៏ស្គឹមស្គៃរបស់បុព្វបុរស់ខ្មែរ ដែលល្បីល្បាញលើសកលលោក គឺជាទិសដៅចំបងជាងគេ សំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយ រួមទាំងភ្ញៀវទេចរណ៍ជាមួយគ្រួសារដែលមានកូនតូចៗផងដែរ។  លើសពីនេះទៅទៀត សំរាប់អ្នកធ្វើដំណើរកំសាន្តជាមួយគ្រួសារ សៀមរាបក៏មានកន្លែងសប្បាយជាច្រើនដែលអ្នកអាចនាំកូនរបស់អ្នក ទៅកំសាន្តផងដែរ។ ១ ភូមិវប្បធម៌ កម្ពុជា ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ស្រុក​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​១៩​។ ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​…

Angkor Wat International Half Marathon - Credit: World's Marathon

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២៣

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​ ​អង្គរ ​លើក​ទី​២៣ និងត្រូវប្រារព្ធឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ នៅទឹកដីអង្គរ ខេត្តសៀមរាប ខាងមុខនេះហើយ។ អ្នករត់ទាំងឡាយមកពីគ្រប់ទិសទីជុំវិញពិភពលោកនិងមកចូលរួម ព្រឹត្តិការណ៍រត់ប្រណាំងនេះ ក្នុងបុព្វហេតុមនុស្សធម៌ផ្សេងៗ ដូចជា ការគាំទ្រជនរងគ្រោះដោយសារគ្រាប់មីន ការសិក្សាអប់រំ និងការការពារប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ជាដើម។ តើអ្នកបានត្រៀមហើយរឺនៅសំរាប់ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ? តើអ្នកនិងមកចូលរួមរត់ប្រណាំងជាមួយមិត្តភក្តិរបស់អ្នក? ហេតុអ្វីមិនស្នាក់នៅក្នុងបន្ទប់សណ្ឋាគារជាមួយគ្នា? យើងមានបន្ទប់សណ្ឋាគារធំទូលាយ សំរាប់អ្នកដែលអាចគេងបានរហូតដល់៥នាក់នៅលើ គេហទំព័របាយ័នា។ តោះចូលរួមរត់ទាំងអស់គ្នាដើម្បីសុខភាព! Please follow and like us:20

A stressed business woman looks tired she answer telephones in her office

ធ្លាក់ប្រសិទ្ធភាពការងារ ទោះធ្វើការច្រើនយ៉ាងណាក៍ដោយ? តើដោយសារអ្វី?

រវល់ខ្លាំងណាស់ ប៉ុន្តែលទ្ធផលការងារធ្លាក់ចុះ មិនគាប់ប្រសើរ តើអ្នកធ្លាប់ជួបប្រទះបញ្ហានេះដែររឺទេ? ពិតណាស់ថាយើងខិតខំបំពេញការងារទាំងនៅកន្លែងធ្វើការផង និងពេលខ្លះយកធ្វើនៅផ្ទះទៀត រហូតដល់យប់ជ្រៅទើបចូលគេង។ ព្រឺកឡើងត្រូវងើបទៅធ្វើការអោយទាន់ម៉ោងទៀត។ ទីបញ្ចប់បែរជាលទ្ធផលនៃការងារដូចជាមិនសូវល្អទាល់តែសោះ។ កត្តាទាំងនេះបណ្តាលមកពី ការធ្លាក់ចុះខ្សោយនៃប្រពន្ធ័ខួរក្បាលរបស់អ្នក ដោយសារអ្នកធ្វើការលើសកំណត់ គេងមិនគ្រប់គ្រាន់ ភ្នែករបស់អ្នកមានភាពនឿយហត់ខ្លាំងដោយសំលឹងកុំព្យូទ័រយូរពេក និងអង្គុយតែមួយកន្លែងជាច្រើនម៉ោង។ វាជាការចេះធ្វើការដ៏ឈ្លាសវៃ មិនមែនគិតតែខំប្រឹងធ្វើការខ្លាំង និងធ្វើការរាប់ម៉ោងអត់ដេកអត់ពួនតែមួយមុខនោះទេ បើមិនឆ្លៀតមានពេលសំរាកខ្លះទេ អ្នកនិងអាចកា្លយជាជនរងគ្រោះនៃជំងឺបាក់កំលាំង និង ធ្លាក់ទឹកចិត្ត។ អ្នកគួរតែមានពេលសំរាកលំហែរកាយ លំហែរខួរក្បាល និងធ្វើអោយអារម្មណ៍ស្រស់ស្រាយ ដើម្បីប្រសិទ្ធភាពការងាររបស់អ្នក។ ខាងក្រោមនេះ គឺជាមតិយោបល់មួយចំនួនស្តីពីទំនាក់ទំនងគ្នារវាង វិស្សមកាល រឺសំរាកពីការងារ និងប្រសិទ្ធភាពការងារ៖ ធ្វើការអំឡុងពេលវិស្សមកាលមិនធ្វើអោយរីកចំរើនប្រសិទ្ធភាពការងារនោះទេ ជាធម្មតា ពេលរដូវបុណ្យជាតិ រឺថ្ងៃឈប់សំរាកផ្សេងៗ គឺបុគ្គលិកភាគច្រើនត្រូវបានឈប់សំរាក។ តែផ្ទុយមកវិញអ្នកមានការងារច្រើនត្រូវបញ្ចប់ ដូច្នេះអ្នកត្រូវមកបំពេញការងារនៅការិយាល័យតែម្នាក់ឯង រឺធ្វើនៅគេហដ្ឋាន ដោយមិនបានធ្វើដំណើរកំសាន្តដូចគេ។…

Business trip to Siem Reap

គន្លឹះសំខាន់ៗសំរាប់អ្នកធ្វើដំណើរការងារមកកាន់ េខត្តសៀមរាប

ចប់ការងារពេលល្ងាច ហើយត្រូវរៀបចំអីវ៉ាន់សំរាប់ការធ្វើដំណើរការងារនៅថ្ងៃស្អែក អ្នកស្ថិតក្នុងសភាពប្រញាប់ប្រញាល់ និងនឿយហត់ ស្ទើរតែមិនបានត្រៀមអ្វីបានគ្រប់គ្រាន់ទាល់តែសោះ។ ពេលខ្លះអ្នកភ្លេចកក់សណ្ឋាគារសំរាប់ដំណើរដើម្បីការងារទុកជាមុនក៏មាន។ ជារឿយៗពេលចប់ភារកិច្ចការងារ កិច្ចពិភាក្សាការងារ កិច្ចប្រជុំ រឺ ជំនួបជាមួយអតិថិជន អ្នកតែងតែគិតថា គួរទៅទីកន្លែងណាបន្ត ហើយពេលល្ងាចគួរទៅញាុំនៅទីណា។ ទាំងអស់នេះគឺជាកង្វល់សំរាប់អ្នក។ ពេលអ្នកមានបេសកម្មការងារមកកាន់េខត្តសៀមរាប ខ្ញុំសូមណែរនាំពីគន្លឹះខ្លះៗ ដើម្បីជាជំនួយ ចំនេញពេលវេលា និងកាត់បន្ថយអារម្មណ៍តានតឹងដូចខាងក្រោម៖ ស្នាក់នៅសណ្ឋាគារ មាន WI-FI ល្បឿនលឿន និងមាន អាងហែលទឹក សំរាប់បន្ធូរអារម្មណ៍តានតឹង ពិតណាស់ថាពេលអ្នកធ្វើដំណើរការងារ អ្នកគួរគប្បីជ្រើសរើសយកសណ្ឋាគារណាដែលមានផ្តល់ WIFI ល្បឿនលឿនសំរាប់ការងាររបស់អ្នក ជៀសវាងភាពរអាក់រអួលដែលបណ្តាលអោយប៉ះពាល់ដល់ការងាររបស់អ្នក។ មិនតែប៉ុន្នោះ សណ្ឋាគារមានអាងហែលទឹកសំរាប់សំរាកលំហែរអារម្មណ៍បន្ទាប់ពីការងាររឹតតែប្រសើរ។ អ្នកគួរតែកក់សណ្ឋាគារទុកជាមុន ពីព្រោះសណ្ឋាគារភាគច្រើនគឺទទួលបំរើភ្ញៀវទេសចរណ៍បរទេស ដូចច្នេះហើយមានតំរូវការខ្ពស់។ ដើម្បីអោយមានភាពងាយស្រួល អ្នកអាចធ្វើការកក់តាមរយះគេហទំព័រ Bayonia…

A family on holiday at Siem Reap

សារះប្រយោជន៍១៥យ៉ាងនៃដំណើរកំសាន្តជាមួយកូនរបស់អ្នក

ការធ្វើដំណើរកំសាន្តជាគ្រួសារគឺ ជាបទពិសោធន៍ដ៏អស្ចារ្យសំរាប់សមាជិកគ្រួសារទាំងអស់។ ប៉ុន្តែ អ្វីដែលរំភើបបំផុតនោះគឺសំរាប់ក្មេងៗ។ ពួកគាត់ទន្ទឹងរង់ចាំ ការលែងកំសាន្ត និងការស្វែងរកជាមួយសមាជិកគ្រួសារទាំងអស់។ យើងដឹងហើយថា ការធ្វើដំណើរជាមួយក្មេងៗ ពិតណាស់វាមិនងាយស្រួលនោះទេ។ អ្នកត្រូវតែរៀបចំរបស់របរជាច្រើនសំរាប់ពួកគេ នៅពេលធ្វើដំណើរឆ្ងាយពីផ្ទះម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ វាមានអត្ថប្រយោជន៍ជាច្រើនសំរាប់ការធ្វើដំណើរកំសាន្តជាគ្រួសារ។ ខ្ញុំសូមបង្ហាញអត្ថប្រយោជន៍១៥យ៉ាងនៃការធ្វើដំណើរកំសាន្តជាគ្រួសារជាមួយកូនរបស់អ្នក៖ ១. ក្មេងធ្វើអោយអ្នកធ្វើដំណើរយឺតៗនិងទស្សនាបានច្រើន គុណសម្បត្តិចំបងមួយនៃការធ្វើដំណើរកំសាន្តជាមួយក្មេងៗ គឺពួកគេធ្វើអោយអ្នកដើរទស្សនាមួយៗ ដូច្នេះអ្នកនិងទស្សនាបានច្រើន និងមានពេលច្រើនរីករាយជាមួយទេសភាពដ៏ស្រស់បំព្រង។ ជាលទ្ធផល អ្នកនិងមើលឃើញអ្វីគ្រប់យ៉ាង ដែលរបស់ទាំងនោះអ្នកនិងមិនបានចាប់អារម្មណ៍ ហើយមើលរំលង ពេលដែលអ្នកធ្វើដំណើរកំសាន្តដោយគ្មានក្មេងៗ។ ២. ក្មេងជុំរុញទឹកចិត្តអ្នកអោយបង្កើតពេលវេលាមានតំលៃ ពេលខ្លះពេលធ្វើដំណើរកំសាន្ត អ្នកមានភាពនឿយហត់និងខ្ជិល ហើយចង់នៅសំរាកអានសៀវភៅ និងផឹកកាហ្វេពេញមួយព្រឹកក៏មាន។ ប៉ុន្តែ ក្មេងៗគឺពួកគេពោរពេញដោយកំលាំង ហើយពួកគេចូលចិត្តសកម្មភាពខាងក្រៅ ដូចជារត់លេង ក្នុងសួនកុមារ តាមមាត់សមុទ្រ ហែលទឹកក្នុងអាងហែលទឹកក្នុងសណ្ឋាគារ ជិះដំរី…

Back to Top