Category: Group Travel

Recent Posts

តើអ្នកបានគិតគូរអំពីការអភិវឌ្ឍន៍ខ្លួននៅក្នុងឆ្នាំថ្មី២០១៩ហើយ ឫនៅ?  រឺក៏អ្នកបានគិតថានិងប្រើប្រាស់ឆ្នាំថ្មី ដើម្បីលុបបំបាត់ទំលាប់អាក្រក់ៗចោល ហើយជ្រើសរើសយកទំលាប់ថ្មី។ តាមទំលាប់ ថ្ងៃឆ្លងឆ្នាំថ្មីគឺ ជាពេលវេលាល្អបំផុត ដើម្បីចាប់ផ្តើមទំព័រថ្មីនៃជីវិតរបស់អ្នក ហើយជាពេលដែលអ្នកត្រូវតែធ្វើអោយបាននូវដំដោះស្រាយ និងគំនិតឆ្នាំថ្មីសំខាន់ៗរបស់អ្នក។ ប៉ុន្តែ ចូរកុំកំណត់ខ្លួនឯងសំរាប់ការផ្លាស់ប្តូរដ៏ច្រើនលើសលប់ ដែលនាំអោយអ្នកនិងទទួលការបរាជ័យ។ ជាការពិតណាស់ វាពិតជាពិបាក។ ផ្ទុយមកវិញ ចូរសាកល្បងនូវចំណុចខាងក្រោម ដើម្បីអនុវត្តដំណោះស្រាយ និងគំនិតឆ្នាំថ្មីរបស់អ្នកទទួលបានជោគជ័យ៖ ជ្រើសរើសយកតែមួយចំណុចប៉ុន្នោះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នក ឫរបៀបរស់នៅរបស់អ្នក ចូរកុំព្យាយាមផ្លាស់ប្តូរទាំងស្រុងក្នុងពេលតែមួយ ព្រោះវានិងអាចដំណើរការឡើយ។ អ្នកគួរគប្បីសាកល្បងកែប្រែនូវចំណុចណាមួយនៃជីវិតរបស់អ្នក ដើម្បីជាការចាប់ផ្តើម។ អ្នកត្រូវតែកំណត់វាអោយបានច្បាស់លាស់ នូវអ្វីដែលនិងត្រូវគ្រោងធ្វើ។ ប្រសិនបើអ្នកទទួលបានជោគជ័យជាមួយការផ្លាស់ប្តូរលើកដំបូង អ្នកអាចបន្តទៅមុខទៀត ហើយចាប់ផ្តើមធ្វើការផ្លាស់ប្តូរបន្ទាប់ទៀត នៅខែបន្ទាប់ទៀត។ ការផ្លាស់ប្តូរពីចំណុចតូចៗ ពីមួយទៅមួយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនិងមានឱកាសដើម្បីក្លាយខ្លួនទៅជា មនុស្សថ្មីនៅអំឡុងពេលចុងឆ្នាំ២០១៩។ វាគឺ ជាវិធីសាស្ត្រដ៏ប្រាកដជាក់ស្តែងមួយ សំរាប់ការអនុវត្ត។ ចូរកុំចាប់ជ្រើសរើសយកនូវដំណោះស្រាយ និងគំនិតឆ្នាំថ្មីទាំងឡាយណាដែលវាមានកំរិតបរាជ័យខ្ពស់។ ឧទាហរណ៍ ការរត់ម៉ារ៉ាតុងចំងាយ១០គីឡូម៉ែត ប៉ុន្តែអ្នកមិនធ្លាប់រត់ពីមុនមកសោះ ហើយថែមទាំងលើសទំងន់ទៀត។ ប្រសិនបើអ្នកក្នុងករណីបែបនេះ អ្នកគួរតែដើររាល់ថ្ងៃជាប្រចាំ រឺរត់យឺតៗជាមុនសិន។ ពេលអ្នកមានទំលាប់ហើយ អ្នកអាចចាប់ផ្តើម សាកល្បងរត់ចំងាយ ៣គីឡូម៉ែ្រត ក្រោយមក ៥គីឡូម៉ែ្រត នៅខែក្រោយៗទៀត។ នៅចុងឆ្នាំ អ្នកនិងអាចរត់ចំងាយ១០គីឡូម៉ែត្របានដោយជោគជ័យ។ តើទំលាប់មួយណាអ្នកនិងជ្រើសរើសយកមកផ្លាស់ប្តូរ? រៀបចំផែនការណ៍ទុកជាមុន ដើម្បីធានាអោយបាននូវភាពជោគជ័យ អ្នកត្រូវតែស្រា​វជ្រាវការផ្លាស់ប្តូរដែលអ្នកនិងត្រូវធ្វើវា ហើយនឹងរៀបចំផែនការណ៍ទុកជាមុន ដូច្នេះហើយអ្នកមានធនធានគ្រប់គ្រាន់នៅពេលដែលអ្នកត្រូវការ។ នេះជាវិធានការ អ្នកគួរតែរៀបចំអោយមានជាប្រព័ន្ធរួចជាស្រេចសំរាប់ការផ្លាស់ប្តូររបស់អ្នក។

Read More