• Home
  • /
  • Health & Fitness Travel
ក្មេងលេងហ្គេមក្នុងផ្ទះ មិនដែលសូវចេញទៅខាងក្រៅ

គន្លឹះសំខាន់ ដែលការបំបាត់ជាតិពុលឌីជីថល អាចធ្វើឱ្យអាកប្បកិរិយារបស់កូនអ្នកប្រសើរឡើង

ពិតណាស់ក្នុងពេលបច្ចុប្បន្ន មិនថាមនុស្សធំ ឬក្មេងនោះទេចំណាយពេលវេលាយ៉ាងច្រើនទៅលើអេក្រង់ ជាពិសេសអេក្រង់ទូរសព្ទ។ ខណៈដែលបច្ចេកវិទ្យាបាននិងកំពុងបន្តរីកចម្រើនឡើងឥតឈប់ឈរ អេក្រង់បានក្លាយទៅជាចំណែកមួយសម្រាប់ជីវិតអ្នកប្រចាំថ្ងៃ ហើយគ្រួសារខ្លះប្រឈមនឹងផលវិបាកក្នុងការសម្រេចចិត្ត ថាតើគួរកំណត់ពេលវេលាប៉ុន្មានសម្រាប់អោយកូនប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងអស់នោះ។ បើយោងតាមមតិយោបល់ក្នុងពេលកន្លងទៅ របស់វិទ្យាស្ថានឧត្តមសិក្សាគ្រូពេទ្យកុមារអាម៉េរិច American Academy of Pediatrics ក្មេងម្នាក់មិនគួរមើលអេក្រង់លើសពី ២ម៉ោងនោះទេ។ ប៉ុន្តែដោយមើលឃើញពីការរីកចម្រើន និងឥទ្ធិពលរបស់បច្ចេកវិទ្យា វាពិតជាពិបាកខ្លាំងណាស់ក្នុងការដាក់កំហិតទៅលើការកំណត់បែបនោះ។ ម្យ៉ាងវិញទៀតពួកគេក៏បានសម្រួលមតិយោបល់របស់ពួកគេផងដែរ។ សាមញ្ញបំផុត ចូរគិតទាំងអស់គ្នា ប្រសិនបើកូនរបស់អ្នកដែលមានអាយុ១២ឆ្នាំ មានទូរសព្ទក្នុងហោប៉ៅរបស់គាត់ តើអ្នកកំណត់ពេលវេលាសំរាប់គាត់មើលអេក្រង់យ៉ាងដូចម្តេច? ឬក៏កូនអាយុ៤ឆ្នាំរបស់អ្នក ដែលចាប់ផ្តើមចេះលេងហ្គេម ឬមើលយូថ្យូប (Youtube) តើអ្នកគួរតែដាក់ពេលកំណត់យ៉ាងដូចម្តេច? ភ្លេចៗខ្លួន គ្រួសារខ្លះចំណាយពេលវេលាយ៉ាងច្រើនទៅលើឧបករណ៍អេក្រង់។ រីឯ ក្មេងខំសម្លឹងមើលអេក្រង់ស្ទើរតែច្រមុះរបស់គេដល់អេក្រង់ក៏មាន ធ្វើអោយពួកគេខកខានមើលអ្វីជុំវិញខ្លួន និងការអភិវឌ្ឍខ្លួន។ លើសពីនេះទៅទៀត ពេលវេលាជួបជុំគ្រួសារ ម្នាក់ៗគិតតែអង្គុយឈ្ងោកមើលទូរសព្ទ សឹងតែមិនបាននិយាយរកគ្នាក៏មាន។…

ដំណើរកំសាន្តគ្រួសារឧទ្យានជាតិគិរីរម្យ

សារៈប្រយោជន៍នៃធម្មជាតិសំរាប់កុមារ

ឳពុកម្តាយគ្រប់រូបតែងតែចង់ឃើញកូនរាល់គ្នារស់នៅ សប្បាយរីករាយ សុខភាពល្អ និង រាងកាយរឹងមាំ។ ខណៈដែលអ្នកមមាញឹកនិងការងារសំរាប់ជីវិត វាពិតជាសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែចេះបង្កើតពេលវេលាដើម្បីជួយពួកគេបង្កើតទំលាប់ល្អសំរាប់ជីវិត ដោយផ្តោតទៅលើការរស់នៅប្រកបដោយភាពសុខសប្បាយ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះហើយ អ្នកអាចផ្តល់នូវអាហា​រូបត្ថម្ភល្អដល់ពួកគេ ចុះឈ្មោះហាត់ ការ៉ាតេដូ អៃគីដូ តៃខ្វ៉ាន់ដូ បាល់ទាត់ ឬ ហែលទឹក ជាដើម ដើម្បីសំរេចនូវគោលបំណងនោះ។ ពិតណាស់ថា សកម្មភាពទាំងនោះអាចមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់រូបសុខភាព និងរាងកាយរបស់ពួកគេ ប៉ុន្តែជាក់ស្តែង អំណោយដ៏មានអានុភាពបំផុតក្នុងចំណោមអំណោយទាំងឡាយ ដែលអ្នកអាចណែនាំដល់ពួកគេគឺ សកម្មភាពខាងក្រៅ មានន័យថា ផ្សារភ្ជាប់ជីវិតនៅនិង ពិភពធម្មជាតិ។ យោងតាមសៀវភៅដែលមានចំណងជើងថា Last Child in the Woods (Richard Louv, 2008,…

ទិវាអន្តរជាតិយូហ្គា លើកទី៤ នៅបរិវេណ មុខប្រាសាទអង្គរវត្ត

ទិវាអន្តរជាតិស្តីពីយូហ្គាលើកទី៥ (Fifth International Day of Yoga ) នៅ សៀមរាប មុខ ប្រាសារទអង្គរវត្ត និង ទីក្រុងផ្សេងៗទៀត

យូហ្គាត្រូវបានគេស្គាល់ថាជា ប្រភេទកីឡាមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ផ្នែករាងកាយ និង ផ្លូវចិត្ត តាមរយះកាយវិការសំបូរបែបនៃចលនារាងកាយ និង សមាធិ។ មនុស្សម្នាជាច្រើនលើសកលលោកងាកមកអនុវត្តយូហ្គាជាប្រចាំថ្ងៃរបស់ពួក ដើម្បីកាត់បន្ថយស្ត្រេស ការព្រួយបារម្ភ និង ភាពតានតឹងផ្សេងៗ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ យូហ្គាមានដើមកំណើតចេញពី ភាគខាងជើងនៃប្រទេសឥណ្ឌា ប្រហែលជា ៥០០០ ឆ្នាំមុន ហើយត្រូវបានកែរសំរួល និង អភិវឌ្ឍន៍បន្តិចម្តងៗ ។ យូហ្គាគឺជាគោលការណ៍ខាងផ្លូវចិត្តដ៏ពិសេស ដែលផ្តោតទៅលើការនាំយកមកនូវ ភាពសុីចង្វាក់គ្នារវាងរូបកាយ និង ចិត្ត រួមមានបច្ចេកទេសជាច្រើន ដូចជា ការយវិការ អាសានា (asana) និង ការហ្វឹកហ្វាត់លំហាត់ចលនាដង្ហើម (pranayama) និង សមាធិ។  ការអនុវត្តយូហ្គាបានក្លាយទៅរឿងសាមញ្ញសំរាប់អ្នកគោរពសាសនាផ្សេងៗ នៃឥណ្ឌាបុរាណ ដែលរួមមាន…

Back to Top