Category: Luxury Hotels

Recent Posts

Traveling with children is becoming more and more easy, since hotels, travel agencies and airlines have discovered this market. Young couples take also advantage of lower rates for kids and massive discounts. Even countries like Cambodia are on the map now for family friendly traveling. One of the issues families have is to find the right hotels. When you have smaller kids, you want to stay together

Read More

មនុស្សធំប្រហែលជាបារម្មណ៍ច្រើនអំពីអនាម័យ និងគ្រឿងសំភារះតុបតែងផ្សេងៗនៅក្នុងបន្ទប់ ប៉ុន្តែ នៅពេលធ្វើដំណើរកំសាន្តមកស្នាក់នៅសណ្ឋាគារជាមួយកូនៗរបស់អ្នក សំនួរមួយដែលឪពុកម្តាយតែងសួរនាំ ថាតើ វាអាចផ្តល់នូវការស្នាក់ដ៏មានសេចក្តីសុខនៅសណ្ឋាគាររបស់ពួកគាត់ដែរឫអត់៖ តើមានអាងហែលទឹកដែរឫទេ? ចំពោះក្មេងៗ កន្លែងលេងទឹកគឺជារបស់សំខាន់បំផុតនៅសណ្ឋាគារ។ សណ្ឋាគារដែលជាជំរើសល្អ មិនត្រឹមតែមានអាងហេលទឹកប៉ុន្នោះទេ វាថែមទាំងមាន ពោងសំរាប់ក្មេងៗ ក្ងានតុក្តតាលើទឹក និងកន្លែងរកិលខ្លួនដើម។ ក្មេងៗតែងតែចង់លេងទឹករយះពេលយូរ ហើយនិងចូលចិត្តសកម្មភាពផ្សេងៗដែលពាក់ពន្ធនឹងទឹក។ សូមស្វាគមន៍រដូវក្តៅនៅអាងហែលទឹកនៃសណ្ឋាគារដ៏ប្រណីត ធានាថាវានិងធ្វើអោយគ្រប់សមាជិកគ្រួសារអ្នករីករាយ ជាមួយពិភពទឹក! សៀមរាប មេម័រផាលេស Memoire Palace Resort & Spa អាងហែលទឹកនៃសណ្ឋាគារប្រណីត មេម័រផាលេស សូមស្វាគមន៍គ្រួសាររបស់អ្នក អំឡុងពេលដំណើរកំសាន្តនារដូវក្តៅនេះ។ គេចពីកំដៅព្រះសុរិយា ដោយនៅក្នុងអាងហែលទឹកដ៏ត្រជាក់ចិត្ត តាមក្តីប្រាថ្នារបស់អ្នក ហើយនឹងរីករាយជាមួយភេសជ្ជះនៅក្នុងអាងហែលទឹកផ្ទាល់ផងដែរ។ ខណះក្មេងៗលេងទឹកយ៉ាងសប្បាយ ឪពុកម្តាយអាចរីករាយនឹងភេជ្ជះដូចជា ស្រាក្រឡុក ទឹកផ្លែឈើស្រស់ ដ៏ត្រជាក់ចិត្ត….ដើម្បីលំហែរអារម្មណ៍ អោយស្រស់ស្រាយ។ ប្រសិនបើអ្នកមានកូនតូចក្រោយអាយុ១ឆ្នាំ អ្នកអាចពិចារណាសាកល្បងអោយគាត់ លេងទឹកដោយប្រើពោងសំរាប់ក្មេង។ បន្ទប់ស្វ៊ីតគ្រួសារនៅទីនេះ មានបំរើជូនអ្នក គ្រួសារតូច (ឪពុកម្តាយនិងកូន២នាក់) និង គ្រួសារធំ (ឪពុកម្តាយ មនុស្សធំ២នាក់ និងកូន២នាក់)។ ស្ប៉ាបែបប្រណីតរៀបចំសំរាប់បន្ធូរអារម្មណ៍អារម្មណ៍តានតឹងរបស់ឪពុកម្តាយ។ → មើលនៅលើបាយ័នា! → មើលនៅលើបាយ័នា! សារ៉ាយរីស៊ត និង ស្ប៉ា Sarai Resort & Spa នៅពេលអ្នកចេញដំណើរឆ្ងាយពីទីក្រុង

Read More

ជាទូទៅអ្នកទេសចរណ៍ទាំងឡាយតែងតែចង់ស្នាក់នៅសណ្ឋាគារដែលនៅជិត ផាប់ស្ទ្រីត ដែលជាកន្លែងអ៊ូរអ៊រ ជុំវិញទៅដោយភោជនីយដ្ឋាន មីនីម៉ាត ក្លឹបកំសាន្ត និងហាងទំនិញផ្សេងៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើដំណើរកំសាន្តជាគ្រួសារ ដែលមានកូនតូចៗ អ្នកគួរជ្រើសរើសការស្នាក់នៅ កន្លែងដែលមិនមានសំលេងខ្លាំង ដែលអាចរំខានដល់ដំនេករបស់អ្នក និងកូនជាទីស្រលាញ់របស់អ្នកផងដែរ។ ការស្នាក់នៅឆ្ងាយពីទីប្រជុំជន ផ្តល់អោយអ្នកនូវអារម្មណ៍ស្រស់ស្រាយ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត ដោយសារសណ្ឋាគារ រឺ រីស៊តទាំងនោះមានទីធ្លាធំទូលាយ សួនច្បារ ហាងហែលទឹកធំទូលាយ និងខ្យល់អាកាសបរិសុទ្ធ សំរាប់អ្នកលំហែរកាយ។ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបែបនេះសំរាប់ដំណើរកំសាន្តជាគ្រួសាររបស់អ្នក យើងសូមណែនាំសណ្ឋាគារដ៏ល្អប្រណីតលក្ខណៈគ្រួសារ ៥កន្លែងដែលនៅឆ្ងាយពីទីក្រុង សៀមរាប៖ Memoire Palace Resort & Spa ជាសណ្ឋាគាររីស៊តថ្មីស្រលាងលើទឹកដីសៀមរាប អង្គរ ដែលមានម៉ូតអគារឆ្នាំ១៩៦០ និងរចនាបែបទំនើប។ លក្ខណះពិសេសគឺ វាមានអាងហែលទឹកដ៏ធំទូលាយដែលជាទីគាប់ចិត្តសំរាប់ក្មេងៗ ហើយនិងទីធ្លាសួនច្បារដ៏ធំ។ គ្រួសារអ្នកអាចរីករាយនិងសកម្មភាពផ្សេងៗនៅក្នុងសណ្ឋាគារផងដែរ ដូចជា ការជិះសុីក្លូ យូហ្គា ក្លឹបកីឡា ម៉ាស្សានិងស្ប៉ា។ល។ រីឯបន្ទប់វិញ មានការតុបតែងយ៉ាងទំនើប ដោយបរិក្ខារ និងរូបគំនូរបបែបខ្មែរ។ ចំណែកអាហារវិញមានរស់ជាតិឆ្ងាញ់ពិសារ មានជាច្រើនមុខសំរាប់តំរូវការរបស់អ្នក។ Hillocks Hotel & Spa ប្រសិនជាអ្នកចង់ស្វែងរកកន្លែងដែលគេចពីមនុស្សម្នា ហើយរីករាយនិងសម្រស់ធម្មជាតិស្រុកស្រែ Hillocks Hotel & Spa គឺជាជំរើសរបស់អ្នក។ ស្ថិតនៅចំងាយប្រហែលជា១គីឡូម៉ែតពីក្រុងសៀមរាប សណ្ឋាគារបែបរីស៊តមួយនេះ មានវីឡាជាបឹងហ្គាឡូដាច់ពីគ្នា លាតសន្ធឹងលើផ្ទៃដីជាច្រើនហិកតា

Read More