Category: Siem Reap

Recent Posts

ស្របពេលដែលកម្ពុជាកំពុងតែមានកំណើនភ្ញៀវទេសចរណ៍កាន់តែច្រើន​ វិស័យសណ្ឋាគារក៏កំពុងតែមានភាពរីកចម្រើន។ ក្នុងនោះផងដែរ​ គេសង្កេតឃើញថាសណ្ឋាគារ​ Treeline Urban Resort ដែលទើបតែបើកសម្ភោធថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើការរចនាបែបសិល្ប:ទំនើបដំបូងបង្អស់នៅក្រុងសៀមរាប។​ សិល្បៈ និងការរចនាម៉ូតជាចំណុចស្នូលរបស់សណ្ឋាគារ Treeline Urban Resort តែម្តងដោយរាប់ចាប់តាំងពីការរចនាភ្លើង និងកម្រិតពន្លឺនៅកន្លែងទទួលភ្ញៀវដែល មានការតុបតែងដោយប្រើសុទ្ធតែវត្ថុធាតុដើមនិងគ្រៀងសង្ហារឹមពីធម្មជាតិទាំងអស់។ នៅសណ្ឋាគារនេះ ភ្ញៀវដែលមកស្នាក់នៅទីនេះអាចមកមើលស្នាដៃសិល្បៈ ដែលមានកម្ពស់ខ្ពស់ៗដែលច្នៃឡើងដោយសិល្បៈករដ៏ល្បីឈ្មោះមួយរូបគឺលោក ពេជ្រ សុភាពនិងតាមរយៈជញ្ជាំងតុបតែងដោយប្រើដើមឬស្សីបែបត្បាញ និងទីធា្លជាប់សណ្ឋាគារដែលមានសុទ្ធតែផ្កាក្រអូបនិងចម្រុះពណ៌ស្រស់បំព្រងគួរជាទីគយគន់។ យោងតាមប្រសាសន៍របស់សិល្បករលំដាប់អន្តរជាតិ លោក ពេជ្រ សុភាព បានឱ្យដឹងថា «Treeline ជាសណ្ឋាគារដែលខុសពីកន្លែងផ្សេងៗមែន។ ការតុបតែងមើលទៅស៊ីគ្នារវាងសម្រស់រចនាបថខ្មែរជំនាន់មុន និងការបន្ថែមនូវការរចនាម៉ូតបែបសហម័យកាលយ៉ាងខ្លាំងដែលកំពុងតែពេញនិយមច្រើនឡើងៗក្នុងប្រទេសរបស់យើង»។ លោក បន្តទៀតថា៖ «ការសហការ ជាមួយសណ្ឋាគារ Treeline ក្នុងការបង្កើតនូវការប្រមូលផ្តុំដោយស្នាដៃសិល្បៈនេះជាបទពិសោធន៍មួយ ដ៏វិសេសវិសាលយ៉ាងខ្លាំងហើយខ្ញុំនឹងនៅតែទន្ទឹងរង់ចាំនូវការសហការជាបន្តបន្ទាប់ទៀតជាមួយពួកគេ ដើម្បីចែករំលែកសមិទ្ធិផលសិល្បៈរបស់យើងជាមួយភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ»។ ក្រៅពីការរចនាសំបូរបែប សណ្ឋាគារ Treeline ក៏មានការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានផងដែរ ដោយកំពុងខិតខំបន្តុះដាំដើមឈើឥតឈប់ឈរតាមបណ្តោយច្រាំងទន្លេព្រមទាំងហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកតែម្តង ដោយមិនមានការបោះចោលក្នុងបរិវេណសណ្ឋាគាររបស់ខ្លួននិងជ្រើសរើស សហការដោយសម្រិតសម្រាំងជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយណាដែលគិតគូរសម្រាប់បរិស្ថាន និងអេកូធម្មជាតិតែប៉ុណ្ណោះ។ លោក ហុក កាង ដែលជាស្ថាបនិកសណ្ឋាគារ Treeline Urban Resort បានបញ្ជាក់ផងដែរថា «ខ្ញុំចង់បង្កើតកន្លែងមួយបែបឧទ្យានដ៏ល្អ ដែលផ្សារភ្ជាប់ទៅនឹងធម្មជាតិស្របពេលដែលយើងរចនាបន្ថែមបញ្ចូលគ្នានូវ ចក្ខុវិស័យបែបសហសម័យកាលរបស់ខ្មែរយើងតែម្តង ដែលឆ្លុះបញ្ចាំងនូវការរចនាម៉ូតរបស់សណ្ឋាគារ Treeline ក្នុងផ្ទាំងរូបភាពសិល្បៈនានាដែលយើងបង្ហាញ និងសិល្បៈករដែលយើងចាប់ដៃ គូធ្វើការជាមួយផងដែរ» ៕ ទំនាក់ទំនងកក់៖ អ៊ីម៉ែល :

Read More

បុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវស្នាដៃសំណង់ប្រាសាទជាច្រើនសំរាប់កូនចៅជំនាន់ក្រោយ មានទាំងប្រាសាទលើផ្ទៃដីរាប និង លើកំពូលភ្នំ ដែលប្រាសាទទាំងនោះត្រូវបានកសាងឡើងដើម្បីឧទិសដល់អតិទេពនិង សាសនាតាមរជ្ជកាលនៃព្រះមហាក្សត្រនាសម័យនោះ។ ប្រាសាទទាំងអស់នោះបង្កប់នូវអាថ៍កំបាំង អត្ថន័យ និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនឥតគណនា រហូតដល់ ជនជាតិបរទេសមកពីគ្រប់ទិសទីនៃពិភពលោកទាំងក្មេង ទាំងចាស់ ធ្វើដំណើរចំងាយរាប់រយគីឡូម៉ែត្រមកទស្សនា ប្រាង្គប្រាសាទអច្ជរិយៈរបស់ដូនតាខ្មែរយើង។ នេះពិតជាមោទនជាតិសំរាប់ប្រទេសកម្ពុជា ដែលសំបូរដោយសម្បត្តិប្រវត្តិសាស្ត្រដ៏កំរទាំងនេះ។ កាលនៅពីក្មេង ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ គ្រាន់តែបានលឺពាក្យពេចន៍បែបនេះ គឺពិតជាមានអារម្មណ៍រំភើបញាប់ញ័រ រកអ្វីមកថ្លែងពុំបានឡើយ! ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ ពិតណាស់ថា ការរុករកស្វែងយល់ ចង់ដឹង ចង់ឃើញ អំពីស្នាដៃដូនតាខ្មែរយើង គប្បីធ្វើឡើងតាំងពីនៅវ័យកុមារ មិនចាំបាច់ទាល់តែដល់ពេលធំនោះទេ។  មាតាបិតាគ្រប់រូបគួរគប្បី នាំកូនតូចៗរបស់ខ្លួនមកទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យទាំងនេះ ទាន់ពួកគេនៅក្មេង។ វាគឺជាអត្ថប្រយោជន៍ដ៏វិសេសវិសាល សំរាប់ពួកគាត់ ដើម្បីពង្រីកការច្នៃប្រឌិត និង ការស្រមើលស្រម៉ៃនាពេលអនាគត់។ ដើម្បីជាគន្លឹះក្នុងការដើរទស្សនាប្រាង្គប្រាសាទជាមួយកូនរបស់អ្នក ខ្ញុំសូមណែរនាំប្រាសាទទាំង១០ដូចខាងក្រោម៖ ១. ប្រាសាទអង្គរវត្ត ប្រាសា​ទ​អង្គរវត្តត្រូវ​បាន​កសាង​ឡើង​នៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំ​ចម្បង​អស្ចារ្យ​និងមានឈ្មោះ​ល្បី​ល្បាញ​រន្ទឺ​សុះសាយទៅគ្រប់ទិសទីលើពិភពលោក។ យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទនេះត្រូវបានបង្កើតឡើងដើម្បីឧទ្ទិសដល់ ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា តែក្រោយមក ពុទ្ធនិយម។ ដូច្នេះហើយបានជាគេឃើញមានរូបចំលាក់ ជាច្រើន សំរាប់ព្រហ្មញ្ញសាសនា

Read More

ទំនៀមប្រពៃណីចូលឆ្នាំ ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។ ពីសម័យបុរាណ​ក្រុង​នគរធំ​មក ខ្មែរ​យើង​ប្រើ​ចន្ទគតិ (​វិធី​ដើរ​នៃ​ព្រះ​ចន្ទ​) ទើប​កំណត់​យក​ខែ​មិគសិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកត្តិក ជា​ខែ​ទី​១២ ។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយគតិ (​វិធី​ដើរ​នៃ​ព្រះអាទិត្យ​) ជា​សំខាន់​វិញ ហើយ​កំណត់​ចូល​ឆ្នាំ​ក្នុង​ខែចេត្រ (​ខែ​ទី​៥) ដែល​ព្រះអាទិត្យ​ចរ​ចេញពី​មីនរាសី​ចូល​កាន់​មេសរាសី ហើយ​​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី​១៣ នៃ​ខែមេសា (​ចេត្រ​) រៀង​រាល់​ឆ្នាំ ប៉ុន្តែ យូរ​ៗ​ទៅ​មាន​ភ្លាត់ ម្តង​ៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​សុរិយ​គតិ​មានឈ្មោះ​ថា «​សាមញ្ញ​សង្ក្រាន្ត​» (​ព្រះអាទិត្យ​ដើរ​ត្រង់​ពីលើ​ក្បាល​ជា​សង្ក្រាន្ត​) ។ មហាសង្ក្រាន្ត​ដែល​ប្រើ​របៀប​គន់គូរ​តាម​ចន្ទគតិ​ហៅ​ថា «​អា​យន្ត​សង្ក្រាន្ត​​» (ពេល​ដែល​ព្រះអាទិត្យ​ដើរ​បញ្ឆៀង​មិន​ត្រង់​ពីលើ​) ។ គេ​នៅ​ប្រើ​ចន្ទគតិ​អែប​គ្នា នឹង​សុរិយគតិ​ដែរ ព្រោះ​ចន្ទគតិ​មានការ​ទាក់ទង​នឹង​ពុទ្ធ​ប្បញ្ញត្តិ​ច្រើន ។ ចំណែកឯ​ថ្ងៃ​ចូល​ឆ្នាំ​តាម​ចន្ទគតិ​មិន​បាន​ទៀងទាត់​ជា​ថ្ងៃ​ណាមួយ​ទេ ជួនកាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ ។ តាមទំនៀមនៅ​ពេល​មុន​ចូល​ឆ្នាំ​

Read More

Traveling with children is becoming more and more easy, since hotels, travel agencies and airlines have discovered this market. Young couples take also advantage of lower rates for kids and massive discounts. Even countries like Cambodia are on the map now for family friendly traveling. One of the issues families have is to find the right hotels. When you have smaller kids, you want to stay together

Read More

មនុស្សធំប្រហែលជាបារម្មណ៍ច្រើនអំពីអនាម័យ និងគ្រឿងសំភារះតុបតែងផ្សេងៗនៅក្នុងបន្ទប់ ប៉ុន្តែ នៅពេលធ្វើដំណើរកំសាន្តមកស្នាក់នៅសណ្ឋាគារជាមួយកូនៗរបស់អ្នក សំនួរមួយដែលឪពុកម្តាយតែងសួរនាំ ថាតើ វាអាចផ្តល់នូវការស្នាក់ដ៏មានសេចក្តីសុខនៅសណ្ឋាគាររបស់ពួកគាត់ដែរឫអត់៖ តើមានអាងហែលទឹកដែរឫទេ? ចំពោះក្មេងៗ កន្លែងលេងទឹកគឺជារបស់សំខាន់បំផុតនៅសណ្ឋាគារ។ សណ្ឋាគារដែលជាជំរើសល្អ មិនត្រឹមតែមានអាងហេលទឹកប៉ុន្នោះទេ វាថែមទាំងមាន ពោងសំរាប់ក្មេងៗ ក្ងានតុក្តតាលើទឹក និងកន្លែងរកិលខ្លួនដើម។ ក្មេងៗតែងតែចង់លេងទឹករយះពេលយូរ ហើយនិងចូលចិត្តសកម្មភាពផ្សេងៗដែលពាក់ពន្ធនឹងទឹក។ សូមស្វាគមន៍រដូវក្តៅនៅអាងហែលទឹកនៃសណ្ឋាគារដ៏ប្រណីត ធានាថាវានិងធ្វើអោយគ្រប់សមាជិកគ្រួសារអ្នករីករាយ ជាមួយពិភពទឹក! សៀមរាប មេម័រផាលេស Memoire Palace Resort & Spa អាងហែលទឹកនៃសណ្ឋាគារប្រណីត មេម័រផាលេស សូមស្វាគមន៍គ្រួសាររបស់អ្នក អំឡុងពេលដំណើរកំសាន្តនារដូវក្តៅនេះ។ គេចពីកំដៅព្រះសុរិយា ដោយនៅក្នុងអាងហែលទឹកដ៏ត្រជាក់ចិត្ត តាមក្តីប្រាថ្នារបស់អ្នក ហើយនឹងរីករាយជាមួយភេសជ្ជះនៅក្នុងអាងហែលទឹកផ្ទាល់ផងដែរ។ ខណះក្មេងៗលេងទឹកយ៉ាងសប្បាយ ឪពុកម្តាយអាចរីករាយនឹងភេជ្ជះដូចជា ស្រាក្រឡុក ទឹកផ្លែឈើស្រស់ ដ៏ត្រជាក់ចិត្ត….ដើម្បីលំហែរអារម្មណ៍ អោយស្រស់ស្រាយ។ ប្រសិនបើអ្នកមានកូនតូចក្រោយអាយុ១ឆ្នាំ អ្នកអាចពិចារណាសាកល្បងអោយគាត់ លេងទឹកដោយប្រើពោងសំរាប់ក្មេង។ បន្ទប់ស្វ៊ីតគ្រួសារនៅទីនេះ មានបំរើជូនអ្នក គ្រួសារតូច (ឪពុកម្តាយនិងកូន២នាក់) និង គ្រួសារធំ (ឪពុកម្តាយ មនុស្សធំ២នាក់ និងកូន២នាក់)។ ស្ប៉ាបែបប្រណីតរៀបចំសំរាប់បន្ធូរអារម្មណ៍អារម្មណ៍តានតឹងរបស់ឪពុកម្តាយ។ → មើលនៅលើបាយ័នា! → មើលនៅលើបាយ័នា! សារ៉ាយរីស៊ត និង ស្ប៉ា Sarai Resort & Spa នៅពេលអ្នកចេញដំណើរឆ្ងាយពីទីក្រុង

Read More

ជាទូទៅអ្នកទេសចរណ៍ទាំងឡាយតែងតែចង់ស្នាក់នៅសណ្ឋាគារដែលនៅជិត ផាប់ស្ទ្រីត ដែលជាកន្លែងអ៊ូរអ៊រ ជុំវិញទៅដោយភោជនីយដ្ឋាន មីនីម៉ាត ក្លឹបកំសាន្ត និងហាងទំនិញផ្សេងៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើដំណើរកំសាន្តជាគ្រួសារ ដែលមានកូនតូចៗ អ្នកគួរជ្រើសរើសការស្នាក់នៅ កន្លែងដែលមិនមានសំលេងខ្លាំង ដែលអាចរំខានដល់ដំនេករបស់អ្នក និងកូនជាទីស្រលាញ់របស់អ្នកផងដែរ។ ការស្នាក់នៅឆ្ងាយពីទីប្រជុំជន ផ្តល់អោយអ្នកនូវអារម្មណ៍ស្រស់ស្រាយ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត ដោយសារសណ្ឋាគារ រឺ រីស៊តទាំងនោះមានទីធ្លាធំទូលាយ សួនច្បារ ហាងហែលទឹកធំទូលាយ និងខ្យល់អាកាសបរិសុទ្ធ សំរាប់អ្នកលំហែរកាយ។ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបែបនេះសំរាប់ដំណើរកំសាន្តជាគ្រួសាររបស់អ្នក យើងសូមណែនាំសណ្ឋាគារដ៏ល្អប្រណីតលក្ខណៈគ្រួសារ ៥កន្លែងដែលនៅឆ្ងាយពីទីក្រុង សៀមរាប៖ Memoire Palace Resort & Spa ជាសណ្ឋាគាររីស៊តថ្មីស្រលាងលើទឹកដីសៀមរាប អង្គរ ដែលមានម៉ូតអគារឆ្នាំ១៩៦០ និងរចនាបែបទំនើប។ លក្ខណះពិសេសគឺ វាមានអាងហែលទឹកដ៏ធំទូលាយដែលជាទីគាប់ចិត្តសំរាប់ក្មេងៗ ហើយនិងទីធ្លាសួនច្បារដ៏ធំ។ គ្រួសារអ្នកអាចរីករាយនិងសកម្មភាពផ្សេងៗនៅក្នុងសណ្ឋាគារផងដែរ ដូចជា ការជិះសុីក្លូ យូហ្គា ក្លឹបកីឡា ម៉ាស្សានិងស្ប៉ា។ល។ រីឯបន្ទប់វិញ មានការតុបតែងយ៉ាងទំនើប ដោយបរិក្ខារ និងរូបគំនូរបបែបខ្មែរ។ ចំណែកអាហារវិញមានរស់ជាតិឆ្ងាញ់ពិសារ មានជាច្រើនមុខសំរាប់តំរូវការរបស់អ្នក។ Hillocks Hotel & Spa ប្រសិនជាអ្នកចង់ស្វែងរកកន្លែងដែលគេចពីមនុស្សម្នា ហើយរីករាយនិងសម្រស់ធម្មជាតិស្រុកស្រែ Hillocks Hotel & Spa គឺជាជំរើសរបស់អ្នក។ ស្ថិតនៅចំងាយប្រហែលជា១គីឡូម៉ែតពីក្រុងសៀមរាប សណ្ឋាគារបែបរីស៊តមួយនេះ មានវីឡាជាបឹងហ្គាឡូដាច់ពីគ្នា លាតសន្ធឹងលើផ្ទៃដីជាច្រើនហិកតា

Read More

សៀមរាប គឺជាទឹកដីសម្បូរទៅដោយ សម្បត្តិវប្បធម៌ សំណង់ប្រាសាទ​ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើិន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក។ ដូច្នេះហើយ ទីក្រុង​សៀមរាប ក្លាយ​ជា​គោលដៅ​ទេសចរណ៍ “​ត្រូវតែ​ទស្សនា​” សម្រាប់​ភ្ញៀវ​ជាតិ និងអន្តរជាតិទាំងអស់​ដែល​មក​ប្រទេស​កម្ពុជា​។ ប្រាង្គប្រាសាទអង្គរវត្ត ដ៏ស្គឹមស្គៃរបស់បុព្វបុរស់ខ្មែរ ដែលល្បីល្បាញលើសកលលោក គឺជាទិសដៅចំបងជាងគេ សំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយ រួមទាំងភ្ញៀវទេចរណ៍ជាមួយគ្រួសារដែលមានកូនតូចៗផងដែរ។  លើសពីនេះទៅទៀត សំរាប់អ្នកធ្វើដំណើរកំសាន្តជាមួយគ្រួសារ សៀមរាបក៏មានកន្លែងសប្បាយជាច្រើនដែលអ្នកអាចនាំកូនរបស់អ្នក ទៅកំសាន្តផងដែរ។ ១ ភូមិវប្បធម៌ កម្ពុជា ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ស្រុក​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​១៩​។ ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​ កម្ពុជា និង អាច​ទស្សនា​ការ​សំដែង​អំពី​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌​របស់​ជនជាតិ​ខ្មែរ​។ នៅតាម​ភូមិ​និមួយ​ៗ អ្នក​ទេសចរណ៍​អាច​មើលឃើញ​អំពី​ការបង្ហាញ​អំពី​របៀប​ឆ្លាក់លើថ្ម លើឈើ ដំគ្រឿង​ប្រាក់ និង ឆ្នៃត្បូង​។ សណ្ឋាគារប៊ូទិក មានសេវាកម្មល្អ ក្បែរភូមិវប្បធម៌កម្ពុជា ២ អាតបក់ Art Box អាតបក់ គឺជាសារមន្ទីរគំនូរសិល្បៈ 3D ឆ្ពិនភ្នែក ដែលមានលក្ខណះរស់រវើក ដូចមានជីវិតពិតៗ។ អ្នកអាចផ្តិតយករូបភាពដ៏អស្ចារ្យជាង១៥០ប្រភេទជាមួយគ្រួសារ និង មិត្តភក្តិរបស់អ្នក។ តំលៃសំបុត្រចូលទស្សនាសំរាប់ខ្មែរយើង ៥ដុល្លារ

Read More

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង​ ​អង្គរ ​លើក​ទី​២៣ និងត្រូវប្រារព្ធឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ នៅទឹកដីអង្គរ ខេត្តសៀមរាប ខាងមុខនេះហើយ។ អ្នករត់ទាំងឡាយមកពីគ្រប់ទិសទីជុំវិញពិភពលោកនិងមកចូលរួម ព្រឹត្តិការណ៍រត់ប្រណាំងនេះ ក្នុងបុព្វហេតុមនុស្សធម៌ផ្សេងៗ ដូចជា ការគាំទ្រជនរងគ្រោះដោយសារគ្រាប់មីន ការសិក្សាអប់រំ និងការការពារប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ជាដើម។ តើអ្នកបានត្រៀមហើយរឺនៅសំរាប់ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ? តើអ្នកនិងមកចូលរួមរត់ប្រណាំងជាមួយមិត្តភក្តិរបស់អ្នក? ហេតុអ្វីមិនស្នាក់នៅក្នុងបន្ទប់សណ្ឋាគារជាមួយគ្នា? យើងមានបន្ទប់សណ្ឋាគារធំទូលាយ សំរាប់អ្នកដែលអាចគេងបានរហូតដល់៥នាក់នៅលើ គេហទំព័របាយ័នា។ តោះចូលរួមរត់ទាំងអស់គ្នាដើម្បីសុខភាព!

ចប់ការងារពេលល្ងាច ហើយត្រូវរៀបចំអីវ៉ាន់សំរាប់ការធ្វើដំណើរការងារនៅថ្ងៃស្អែក អ្នកស្ថិតក្នុងសភាពប្រញាប់ប្រញាល់ និងនឿយហត់ ស្ទើរតែមិនបានត្រៀមអ្វីបានគ្រប់គ្រាន់ទាល់តែសោះ។ ពេលខ្លះអ្នកភ្លេចកក់សណ្ឋាគារសំរាប់ដំណើរដើម្បីការងារទុកជាមុនក៏មាន។ ជារឿយៗពេលចប់ភារកិច្ចការងារ កិច្ចពិភាក្សាការងារ កិច្ចប្រជុំ រឺ ជំនួបជាមួយអតិថិជន អ្នកតែងតែគិតថា គួរទៅទីកន្លែងណាបន្ត ហើយពេលល្ងាចគួរទៅញាុំនៅទីណា។ ទាំងអស់នេះគឺជាកង្វល់សំរាប់អ្នក។ ពេលអ្នកមានបេសកម្មការងារមកកាន់េខត្តសៀមរាប ខ្ញុំសូមណែរនាំពីគន្លឹះខ្លះៗ ដើម្បីជាជំនួយ ចំនេញពេលវេលា និងកាត់បន្ថយអារម្មណ៍តានតឹងដូចខាងក្រោម៖ ស្នាក់នៅសណ្ឋាគារ មាន WI-FI ល្បឿនលឿន និងមាន អាងហែលទឹក សំរាប់បន្ធូរអារម្មណ៍តានតឹង ពិតណាស់ថាពេលអ្នកធ្វើដំណើរការងារ អ្នកគួរគប្បីជ្រើសរើសយកសណ្ឋាគារណាដែលមានផ្តល់ WIFI ល្បឿនលឿនសំរាប់ការងាររបស់អ្នក ជៀសវាងភាពរអាក់រអួលដែលបណ្តាលអោយប៉ះពាល់ដល់ការងាររបស់អ្នក។ មិនតែប៉ុន្នោះ សណ្ឋាគារមានអាងហែលទឹកសំរាប់សំរាកលំហែរអារម្មណ៍បន្ទាប់ពីការងាររឹតតែប្រសើរ។ អ្នកគួរតែកក់សណ្ឋាគារទុកជាមុន ពីព្រោះសណ្ឋាគារភាគច្រើនគឺទទួលបំរើភ្ញៀវទេសចរណ៍បរទេស ដូចច្នេះហើយមានតំរូវការខ្ពស់។ ដើម្បីអោយមានភាពងាយស្រួល អ្នកអាចធ្វើការកក់តាមរយះគេហទំព័រ Bayonia ដែលសណ្ឋាគារនៅលើគេហទំព័រគឺត្រូវបានជ្រើសរើសពិសេស។ ខាងក្រោមនេះគឺសណ្ឋាគារចំនួន១០ដែលខ្ញុំសូមណែរនាំ៖ ១. La Residence Blanc D’Angkor ជាសណ្ឋាគារប៊ូទិចដ៏ស្រស់ស្អាត ប្រកបដោយផាសុខភាព ទីធ្លាធំទូលាយ មានរុក្ខជាតិបៃតង និង មានហាងហែលទឹកសំរាប់លំហែរអារម្មណ៍។ ជាពិសេសបន្ទប់មានតុបតែងដោយគំនូរគួរគយគន់។ ២. Apsara Residence Hotel បន្ទប់ធំទូលាយ មានផាសុខភាព បន្ទប់ខ្លះមាន អាងហែលទឹកជាឯកជន ក្នុងបន្ទប់តែម្តង។ ហាងហែលទឹកធំទូលាយ សំរាប់លំហែរកាយ។ ៣. Soria

Read More

ការធ្វើដំណើរកំសាន្តជាគ្រួសារគឺ ជាបទពិសោធន៍ដ៏អស្ចារ្យសំរាប់សមាជិកគ្រួសារទាំងអស់។ ប៉ុន្តែ អ្វីដែលរំភើបបំផុតនោះគឺសំរាប់ក្មេងៗ។ ពួកគាត់ទន្ទឹងរង់ចាំ ការលែងកំសាន្ត និងការស្វែងរកជាមួយសមាជិកគ្រួសារទាំងអស់។ យើងដឹងហើយថា ការធ្វើដំណើរជាមួយក្មេងៗ ពិតណាស់វាមិនងាយស្រួលនោះទេ។ អ្នកត្រូវតែរៀបចំរបស់របរជាច្រើនសំរាប់ពួកគេ នៅពេលធ្វើដំណើរឆ្ងាយពីផ្ទះម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ វាមានអត្ថប្រយោជន៍ជាច្រើនសំរាប់ការធ្វើដំណើរកំសាន្តជាគ្រួសារ។ ខ្ញុំសូមបង្ហាញអត្ថប្រយោជន៍១៥យ៉ាងនៃការធ្វើដំណើរកំសាន្តជាគ្រួសារជាមួយកូនរបស់អ្នក៖ ១. ក្មេងធ្វើអោយអ្នកធ្វើដំណើរយឺតៗនិងទស្សនាបានច្រើន គុណសម្បត្តិចំបងមួយនៃការធ្វើដំណើរកំសាន្តជាមួយក្មេងៗ គឺពួកគេធ្វើអោយអ្នកដើរទស្សនាមួយៗ ដូច្នេះអ្នកនិងទស្សនាបានច្រើន និងមានពេលច្រើនរីករាយជាមួយទេសភាពដ៏ស្រស់បំព្រង។ ជាលទ្ធផល អ្នកនិងមើលឃើញអ្វីគ្រប់យ៉ាង ដែលរបស់ទាំងនោះអ្នកនិងមិនបានចាប់អារម្មណ៍ ហើយមើលរំលង ពេលដែលអ្នកធ្វើដំណើរកំសាន្តដោយគ្មានក្មេងៗ។ ២. ក្មេងជុំរុញទឹកចិត្តអ្នកអោយបង្កើតពេលវេលាមានតំលៃ ពេលខ្លះពេលធ្វើដំណើរកំសាន្ត អ្នកមានភាពនឿយហត់និងខ្ជិល ហើយចង់នៅសំរាកអានសៀវភៅ និងផឹកកាហ្វេពេញមួយព្រឹកក៏មាន។ ប៉ុន្តែ ក្មេងៗគឺពួកគេពោរពេញដោយកំលាំង ហើយពួកគេចូលចិត្តសកម្មភាពខាងក្រៅ ដូចជារត់លេង ក្នុងសួនកុមារ តាមមាត់សមុទ្រ ហែលទឹកក្នុងអាងហែលទឹកក្នុងសណ្ឋាគារ ជិះដំរី ជិះរទេះគោ ជិះសេះជាដើម។ អ្នកត្រូវតែទៅនិងលែងជាមួយពួកគេអោយបានច្រើន។ ទាំងនេះផ្តល់អោយអ្នកនូវពេលវេលាដ៏មានតំលៃជាមួយកូនរបស់អ្នក។ ៣. ក្មេងធ្វើអោយអ្នកមើលឃើញពិភពលោកបានទូលាយជាងមុន តើកូនរបស់អ្នកសួរអ្នកច្រើនដែររឺទេ ដូចជា នរណាគេ តើនោះជាអ្វី ពេលណា នៅទីកន្លែងណា ហេតុអ្វី តើដូចម្តេច ក្នុងអំឡុងពេលធ្វើដំណើរកំសាន្តរបស់អ្នក? ក្មេងៗធ្វើអោយឪពុកម្តាយរបស់ពួកគេ ដឹងរឿងច្រើនជាងមុនចំពោះរឿងរ៉ាវផ្សេងៗនៅជុំវីញពួកគេ។ ជារឿយៗពេលយើងធ្វើដំណើរកំសាន្ត យើងមិនបានចំណាយពេលដើម្បីឆ្លុះបញ្ចាំងនិងស្វែងយល់ពីខ្លួនឯង ដែលជាទូទៅដំណើរកំសាន្តវាបង្កើតអោយយើងដោយភាពអស្ចារ្យជាទីបំផុត។ ដោយការយកចិត្តទុកដាក់សង្កេតអ្វីជុំវិញខ្លួន និងឆ្លើយសំណួរជាច្រើនរាប់មិនអស់របស់កូនរបស់អ្នក អ្នកនិងក្លាយជាបុគ្គលពោរពេញដោយការយល់ដឹងចំពោះខ្លួនឯង និងមនុស្សទូទៅនៅក្នុងសង្គមដែលយើងរស់នៅ។ ៤. ក្មេងគឺជាអ្នកចាប់ផ្តើមការសន្ទនាទៅកាន់មនុស្សដ៏ទៃ ជាមួយក្មេងៗ

Read More