ទិវាអន្តរជាតិយូហ្គា លើកទី៤ នៅបរិវេណ មុខប្រាសាទអង្គរវត្ត

ទិវាអន្តរជាតិស្តីពីយូហ្គាលើកទី៥ (Fifth International Day of Yoga ) នៅ សៀមរាប មុខ ប្រាសារទអង្គរវត្ត និង ទីក្រុងផ្សេងៗទៀត

យូហ្គាត្រូវបានគេស្គាល់ថាជា ប្រភេទកីឡាមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ផ្នែករាងកាយ និង ផ្លូវចិត្ត តាមរយះកាយវិការសំបូរបែបនៃចលនារាងកាយ និង សមាធិ។ មនុស្សម្នាជាច្រើនលើសកលលោកងាកមកអនុវត្តយូហ្គាជាប្រចាំថ្ងៃរបស់ពួក ដើម្បីកាត់បន្ថយស្ត្រេស ការព្រួយបារម្ភ និង ភាពតានតឹងផ្សេងៗ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ យូហ្គាមានដើមកំណើតចេញពី ភាគខាងជើងនៃប្រទេសឥណ្ឌា ប្រហែលជា ៥០០០ ឆ្នាំមុន ហើយត្រូវបានកែរសំរួល និង អភិវឌ្ឍន៍បន្តិចម្តងៗ ។ យូហ្គាគឺជាគោលការណ៍ខាងផ្លូវចិត្តដ៏ពិសេស ដែលផ្តោតទៅលើការនាំយកមកនូវ ភាពសុីចង្វាក់គ្នារវាងរូបកាយ និង ចិត្ត រួមមានបច្ចេកទេសជាច្រើន ដូចជា ការយវិការ អាសានា (asana) និង ការហ្វឹកហ្វាត់លំហាត់ចលនាដង្ហើម (pranayama) និង សមាធិ។  ការអនុវត្តយូហ្គាបានក្លាយទៅរឿងសាមញ្ញសំរាប់អ្នកគោរពសាសនាផ្សេងៗ នៃឥណ្ឌាបុរាណ ដែលរួមមាន…

Pool at Metta Residence & Spa

សណ្ឋាគារដ៏ល្អប្រណីត៥កន្លែង ក្រៅក្រុងសៀមរាប សម្រាប់លំហែរកាយជាមួយគ្រួសារ

ជាទូទៅអ្នកទេសចរណ៍ទាំងឡាយតែងតែចង់ស្នាក់នៅសណ្ឋាគារដែលនៅជិត ផាប់ស្ទ្រីត ដែលជាកន្លែងអ៊ូរអ៊រ ជុំវិញទៅដោយភោជនីយដ្ឋាន មីនីម៉ាត ក្លឹបកំសាន្ត និងហាងទំនិញផ្សេងៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើដំណើរកំសាន្តជាគ្រួសារ ដែលមានកូនតូចៗ អ្នកគួរជ្រើសរើសការស្នាក់នៅ កន្លែងដែលមិនមានសំលេងខ្លាំង ដែលអាចរំខានដល់ដំនេករបស់អ្នក និងកូនជាទីស្រលាញ់របស់អ្នកផងដែរ។ ការស្នាក់នៅឆ្ងាយពីទីប្រជុំជន ផ្តល់អោយអ្នកនូវអារម្មណ៍ស្រស់ស្រាយ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត ដោយសារសណ្ឋាគារ រឺ រីស៊តទាំងនោះមានទីធ្លាធំទូលាយ សួនច្បារ ហាងហែលទឹកធំទូលាយ និងខ្យល់អាកាសបរិសុទ្ធ សំរាប់អ្នកលំហែរកាយ។ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបែបនេះសំរាប់ដំណើរកំសាន្តជាគ្រួសាររបស់អ្នក យើងសូមណែនាំសណ្ឋាគារដ៏ល្អប្រណីតលក្ខណៈគ្រួសារ ៥កន្លែងដែលនៅឆ្ងាយពីទីក្រុង សៀមរាប៖ Memoire Palace Resort & Spa ជាសណ្ឋាគាររីស៊តថ្មីស្រលាងលើទឹកដីសៀមរាប អង្គរ ដែលមានម៉ូតអគារឆ្នាំ១៩៦០ និងរចនាបែបទំនើប។ លក្ខណះពិសេសគឺ វាមានអាងហែលទឹកដ៏ធំទូលាយដែលជាទីគាប់ចិត្តសំរាប់ក្មេងៗ ហើយនិងទីធ្លាសួនច្បារដ៏ធំ។…

A stressed business woman looks tired she answer telephones in her office

ធ្លាក់ប្រសិទ្ធភាពការងារ ទោះធ្វើការច្រើនយ៉ាងណាក៍ដោយ? តើដោយសារអ្វី?

រវល់ខ្លាំងណាស់ ប៉ុន្តែលទ្ធផលការងារធ្លាក់ចុះ មិនគាប់ប្រសើរ តើអ្នកធ្លាប់ជួបប្រទះបញ្ហានេះដែររឺទេ? ពិតណាស់ថាយើងខិតខំបំពេញការងារទាំងនៅកន្លែងធ្វើការផង និងពេលខ្លះយកធ្វើនៅផ្ទះទៀត រហូតដល់យប់ជ្រៅទើបចូលគេង។ ព្រឺកឡើងត្រូវងើបទៅធ្វើការអោយទាន់ម៉ោងទៀត។ ទីបញ្ចប់បែរជាលទ្ធផលនៃការងារដូចជាមិនសូវល្អទាល់តែសោះ។ កត្តាទាំងនេះបណ្តាលមកពី ការធ្លាក់ចុះខ្សោយនៃប្រពន្ធ័ខួរក្បាលរបស់អ្នក ដោយសារអ្នកធ្វើការលើសកំណត់ គេងមិនគ្រប់គ្រាន់ ភ្នែករបស់អ្នកមានភាពនឿយហត់ខ្លាំងដោយសំលឹងកុំព្យូទ័រយូរពេក និងអង្គុយតែមួយកន្លែងជាច្រើនម៉ោង។ វាជាការចេះធ្វើការដ៏ឈ្លាសវៃ មិនមែនគិតតែខំប្រឹងធ្វើការខ្លាំង និងធ្វើការរាប់ម៉ោងអត់ដេកអត់ពួនតែមួយមុខនោះទេ បើមិនឆ្លៀតមានពេលសំរាកខ្លះទេ អ្នកនិងអាចកា្លយជាជនរងគ្រោះនៃជំងឺបាក់កំលាំង និង ធ្លាក់ទឹកចិត្ត។ អ្នកគួរតែមានពេលសំរាកលំហែរកាយ លំហែរខួរក្បាល និងធ្វើអោយអារម្មណ៍ស្រស់ស្រាយ ដើម្បីប្រសិទ្ធភាពការងាររបស់អ្នក។ ខាងក្រោមនេះ គឺជាមតិយោបល់មួយចំនួនស្តីពីទំនាក់ទំនងគ្នារវាង វិស្សមកាល រឺសំរាកពីការងារ និងប្រសិទ្ធភាពការងារ៖ ធ្វើការអំឡុងពេលវិស្សមកាលមិនធ្វើអោយរីកចំរើនប្រសិទ្ធភាពការងារនោះទេ ជាធម្មតា ពេលរដូវបុណ្យជាតិ រឺថ្ងៃឈប់សំរាកផ្សេងៗ គឺបុគ្គលិកភាគច្រើនត្រូវបានឈប់សំរាក។ តែផ្ទុយមកវិញអ្នកមានការងារច្រើនត្រូវបញ្ចប់ ដូច្នេះអ្នកត្រូវមកបំពេញការងារនៅការិយាល័យតែម្នាក់ឯង រឺធ្វើនៅគេហដ្ឋាន ដោយមិនបានធ្វើដំណើរកំសាន្តដូចគេ។…

Business trip to Siem Reap

គន្លឹះសំខាន់ៗសំរាប់អ្នកធ្វើដំណើរការងារមកកាន់ េខត្តសៀមរាប

ចប់ការងារពេលល្ងាច ហើយត្រូវរៀបចំអីវ៉ាន់សំរាប់ការធ្វើដំណើរការងារនៅថ្ងៃស្អែក អ្នកស្ថិតក្នុងសភាពប្រញាប់ប្រញាល់ និងនឿយហត់ ស្ទើរតែមិនបានត្រៀមអ្វីបានគ្រប់គ្រាន់ទាល់តែសោះ។ ពេលខ្លះអ្នកភ្លេចកក់សណ្ឋាគារសំរាប់ដំណើរដើម្បីការងារទុកជាមុនក៏មាន។ ជារឿយៗពេលចប់ភារកិច្ចការងារ កិច្ចពិភាក្សាការងារ កិច្ចប្រជុំ រឺ ជំនួបជាមួយអតិថិជន អ្នកតែងតែគិតថា គួរទៅទីកន្លែងណាបន្ត ហើយពេលល្ងាចគួរទៅញាុំនៅទីណា។ ទាំងអស់នេះគឺជាកង្វល់សំរាប់អ្នក។ ពេលអ្នកមានបេសកម្មការងារមកកាន់េខត្តសៀមរាប ខ្ញុំសូមណែរនាំពីគន្លឹះខ្លះៗ ដើម្បីជាជំនួយ ចំនេញពេលវេលា និងកាត់បន្ថយអារម្មណ៍តានតឹងដូចខាងក្រោម៖ ស្នាក់នៅសណ្ឋាគារ មាន WI-FI ល្បឿនលឿន និងមាន អាងហែលទឹក សំរាប់បន្ធូរអារម្មណ៍តានតឹង ពិតណាស់ថាពេលអ្នកធ្វើដំណើរការងារ អ្នកគួរគប្បីជ្រើសរើសយកសណ្ឋាគារណាដែលមានផ្តល់ WIFI ល្បឿនលឿនសំរាប់ការងាររបស់អ្នក ជៀសវាងភាពរអាក់រអួលដែលបណ្តាលអោយប៉ះពាល់ដល់ការងាររបស់អ្នក។ មិនតែប៉ុន្នោះ សណ្ឋាគារមានអាងហែលទឹកសំរាប់សំរាកលំហែរអារម្មណ៍បន្ទាប់ពីការងាររឹតតែប្រសើរ។ អ្នកគួរតែកក់សណ្ឋាគារទុកជាមុន ពីព្រោះសណ្ឋាគារភាគច្រើនគឺទទួលបំរើភ្ញៀវទេសចរណ៍បរទេស ដូចច្នេះហើយមានតំរូវការខ្ពស់។ ដើម្បីអោយមានភាពងាយស្រួល អ្នកអាចធ្វើការកក់តាមរយះគេហទំព័រ Bayonia…

Back to Top