សណ្ឋាគារប្រណីតលើគេហទំព័រ បាយ័នា

វិធីសាស្ត្រដើម្បីស្នាក់នៅសណ្ឋាគារប្រណីត នៅសៀមរាប ហើយតម្លៃសមរម្យ

សៀមរាបត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ល្បីល្បាញសំរាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយសាររឿងរ៉ាវប្រវត្ថិសាស្ត្រយ៉ាងសំបូរបែប ប្រាង្គប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ រមណីយដ្ឋានកំសាន្តនានា និង តំបន់រមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង ចាប់ពី តំបន់ទន្លេសាប រហូតដល់ តំបន់ភ្នំគូលេន។ ដោយសារកំនើនចំនួនភ្ញៀវទេសចរណ៍ ការផ្តត់ផ្គង់កន្លែងស្នាក់នៅជាច្រើនប្រភេទដូចជា ផ្ទះសំណាក់ ផ្ទះស្នាក់ homestay សណ្ឋាគារ hostel វីឡា អាផាត្មិន សណ្ឋាគារធម្មតា សណ្ឋាគារប៊ូទិក សណ្ឋាគារប្រណិត (ផ្កាយ ៤ និង ផ្កាយ ៥) និង រីស៊ត ក្នុងខេត្តសៀមរាប ក៏មានចំនួនកើនឡើងផងដែរ ដើម្បីឆ្លើយតបទៅនឹងតំរូវការ។ ប៉ុន្តែជាទូទៅ យើងទាំងអស់គ្នាតែងគិតថា សណ្ឋាគារបែបប្រណីតគឺ មានតំលៃខ្ពស់ ទោះបីជាយល់ឃើញថា កន្លែងប្រណីត…

Cambodian family at a temple in Siem Reap

នាំកូនរបស់អ្នកមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត និង ប្រាសាទល្បីនាៗផ្សេងទៀតក្នុងតំបន់អង្គរ មុនពេលពួកគេធំដឹងក្តី!

បុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវស្នាដៃសំណង់ប្រាសាទជាច្រើនសំរាប់កូនចៅជំនាន់ក្រោយ មានទាំងប្រាសាទលើផ្ទៃដីរាប និង លើកំពូលភ្នំ ដែលប្រាសាទទាំងនោះត្រូវបានកសាងឡើងដើម្បីឧទិសដល់អតិទេពនិង សាសនាតាមរជ្ជកាលនៃព្រះមហាក្សត្រនាសម័យនោះ។ ប្រាសាទទាំងអស់នោះបង្កប់នូវអាថ៍កំបាំង អត្ថន័យ និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនឥតគណនា រហូតដល់ ជនជាតិបរទេសមកពីគ្រប់ទិសទីនៃពិភពលោកទាំងក្មេង ទាំងចាស់ ធ្វើដំណើរចំងាយរាប់រយគីឡូម៉ែត្រមកទស្សនា ប្រាង្គប្រាសាទអច្ជរិយៈរបស់ដូនតាខ្មែរយើង។ នេះពិតជាមោទនជាតិសំរាប់ប្រទេសកម្ពុជា ដែលសំបូរដោយសម្បត្តិប្រវត្តិសាស្ត្រដ៏កំរទាំងនេះ។ កាលនៅពីក្មេង ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ គ្រាន់តែបានលឺពាក្យពេចន៍បែបនេះ គឺពិតជាមានអារម្មណ៍រំភើបញាប់ញ័រ រកអ្វីមកថ្លែងពុំបានឡើយ! ខ្ញុំធ្លាប់បានលឺថា ចាស់ៗមួយចំនួនមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជាដែលបានមកទស្សនាប្រាសាទបុរាណនេះហើយ ជាពិសេស ប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បានមកមើលឃើញផ្ទាល់ភ្នែកមួយដងក្នុងមួយជីវិតនេះ ស្លាប់ទៅវិញ បិទភ្នែកជិតហើយ។ ពិតណាស់ថា ការរុករកស្វែងយល់ ចង់ដឹង ចង់ឃើញ…

Cambodian family at a temple in Siem Reap

Travel with family in Cambodia

Traveling with children is becoming more and more easy, since hotels, travel agencies and airlines have discovered this market. Young couples take also advantage of lower rates for kids and massive discounts. Even countries like Cambodia are on the map…

អាងហែលទឹកដ៏ធំនៃមេម័រផាលេស

អាងហែលទឹកល្អបំផុតនៅសណ្ឋាគារសំរាប់គ្រួសារអ្នក អំឡុងពេលគេចចេញពីទីក្រុង

មនុស្សធំប្រហែលជាបារម្មណ៍ច្រើនអំពីអនាម័យ និងគ្រឿងសំភារះតុបតែងផ្សេងៗនៅក្នុងបន្ទប់ ប៉ុន្តែ នៅពេលធ្វើដំណើរកំសាន្តមកស្នាក់នៅសណ្ឋាគារជាមួយកូនៗរបស់អ្នក សំនួរមួយដែលឪពុកម្តាយតែងសួរនាំ ថាតើ វាអាចផ្តល់នូវការស្នាក់ដ៏មានសេចក្តីសុខនៅសណ្ឋាគាររបស់ពួកគាត់ដែរឫអត់៖ តើមានអាងហែលទឹកដែរឫទេ? ចំពោះក្មេងៗ កន្លែងលេងទឹកគឺជារបស់សំខាន់បំផុតនៅសណ្ឋាគារ។ សណ្ឋាគារដែលជាជំរើសល្អ មិនត្រឹមតែមានអាងហេលទឹកប៉ុន្នោះទេ វាថែមទាំងមាន ពោងសំរាប់ក្មេងៗ ក្ងានតុក្តតាលើទឹក និងកន្លែងរកិលខ្លួនដើម។ ក្មេងៗតែងតែចង់លេងទឹករយះពេលយូរ ហើយនិងចូលចិត្តសកម្មភាពផ្សេងៗដែលពាក់ពន្ធនឹងទឹក។ សូមស្វាគមន៍រដូវក្តៅនៅអាងហែលទឹកនៃសណ្ឋាគារដ៏ប្រណីត ធានាថាវានិងធ្វើអោយគ្រប់សមាជិកគ្រួសារអ្នករីករាយ ជាមួយពិភពទឹក! សៀមរាប មេម័រផាលេស Memoire Palace Resort & Spa អាងហែលទឹកនៃសណ្ឋាគារប្រណីត មេម័រផាលេស សូមស្វាគមន៍គ្រួសាររបស់អ្នក អំឡុងពេលដំណើរកំសាន្តនារដូវក្តៅនេះ។ គេចពីកំដៅព្រះសុរិយា ដោយនៅក្នុងអាងហែលទឹកដ៏ត្រជាក់ចិត្ត តាមក្តីប្រាថ្នារបស់អ្នក ហើយនឹងរីករាយជាមួយភេសជ្ជះនៅក្នុងអាងហែលទឹកផ្ទាល់ផងដែរ។ ខណះក្មេងៗលេងទឹកយ៉ាងសប្បាយ ឪពុកម្តាយអាចរីករាយនឹងភេជ្ជះដូចជា ស្រាក្រឡុក ទឹកផ្លែឈើស្រស់…

Pool at Metta Residence & Spa

សណ្ឋាគារដ៏ល្អប្រណីត៥កន្លែង ក្រៅក្រុងសៀមរាប សម្រាប់លំហែរកាយជាមួយគ្រួសារ

ជាទូទៅអ្នកទេសចរណ៍ទាំងឡាយតែងតែចង់ស្នាក់នៅសណ្ឋាគារដែលនៅជិត ផាប់ស្ទ្រីត ដែលជាកន្លែងអ៊ូរអ៊រ ជុំវិញទៅដោយភោជនីយដ្ឋាន មីនីម៉ាត ក្លឹបកំសាន្ត និងហាងទំនិញផ្សេងៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើដំណើរកំសាន្តជាគ្រួសារ ដែលមានកូនតូចៗ អ្នកគួរជ្រើសរើសការស្នាក់នៅ កន្លែងដែលមិនមានសំលេងខ្លាំង ដែលអាចរំខានដល់ដំនេករបស់អ្នក និងកូនជាទីស្រលាញ់របស់អ្នកផងដែរ។ ការស្នាក់នៅឆ្ងាយពីទីប្រជុំជន ផ្តល់អោយអ្នកនូវអារម្មណ៍ស្រស់ស្រាយ និងភាពស្ងប់ស្ងាត់ក្នុងចិត្ត ដោយសារសណ្ឋាគារ រឺ រីស៊តទាំងនោះមានទីធ្លាធំទូលាយ សួនច្បារ ហាងហែលទឹកធំទូលាយ និងខ្យល់អាកាសបរិសុទ្ធ សំរាប់អ្នកលំហែរកាយ។ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អបែបនេះសំរាប់ដំណើរកំសាន្តជាគ្រួសាររបស់អ្នក យើងសូមណែនាំសណ្ឋាគារដ៏ល្អប្រណីតលក្ខណៈគ្រួសារ ៥កន្លែងដែលនៅឆ្ងាយពីទីក្រុង សៀមរាប៖ Memoire Palace Resort & Spa ជាសណ្ឋាគាររីស៊តថ្មីស្រលាងលើទឹកដីសៀមរាប អង្គរ ដែលមានម៉ូតអគារឆ្នាំ១៩៦០ និងរចនាបែបទំនើប។ លក្ខណះពិសេសគឺ វាមានអាងហែលទឹកដ៏ធំទូលាយដែលជាទីគាប់ចិត្តសំរាប់ក្មេងៗ ហើយនិងទីធ្លាសួនច្បារដ៏ធំ។…

ទឹកធ្លាក់ លើភ្នំគូលេន

ទីកន្លែងកំសាន្តសប្បាយៗ នៅសៀមរាប ដែលអ្នកគួរតែនាំគ្រួសាររបស់អ្នកទៅទស្សនា

សៀមរាប គឺជាទឹកដីសម្បូរទៅដោយ សម្បត្តិវប្បធម៌ សំណង់ប្រាសាទ​ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើិន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក។ ដូច្នេះហើយ ទីក្រុង​សៀមរាប ក្លាយ​ជា​គោលដៅ​ទេសចរណ៍ “​ត្រូវតែ​ទស្សនា​” សម្រាប់​ភ្ញៀវ​ជាតិ និងអន្តរជាតិទាំងអស់​ដែល​មក​ប្រទេស​កម្ពុជា​។ ប្រាង្គប្រាសាទអង្គរវត្ត ដ៏ស្គឹមស្គៃរបស់បុព្វបុរស់ខ្មែរ ដែលល្បីល្បាញលើសកលលោក គឺជាទិសដៅចំបងជាងគេ សំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយ រួមទាំងភ្ញៀវទេចរណ៍ជាមួយគ្រួសារដែលមានកូនតូចៗផងដែរ។  លើសពីនេះទៅទៀត សំរាប់អ្នកធ្វើដំណើរកំសាន្តជាមួយគ្រួសារ សៀមរាបក៏មានកន្លែងសប្បាយជាច្រើនដែលអ្នកអាចនាំកូនរបស់អ្នក ទៅកំសាន្តផងដែរ។ ១ ភូមិវប្បធម៌ កម្ពុជា ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ស្រុក​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​១៩​។ ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​…

Family and group of people enjoy firework on New Year's Eve

ដំណោះស្រាយនិងគំនិត ឆ្នាំថ្មី ២០១៩

តើអ្នកបានគិតគូរអំពីការអភិវឌ្ឍន៍ខ្លួននៅក្នុងឆ្នាំថ្មី២០១៩ហើយ ឫនៅ?  រឺក៏អ្នកបានគិតថានិងប្រើប្រាស់ឆ្នាំថ្មី ដើម្បីលុបបំបាត់ទំលាប់អាក្រក់ៗចោល ហើយជ្រើសរើសយកទំលាប់ថ្មី។ តាមទំលាប់ ថ្ងៃឆ្លងឆ្នាំថ្មីគឺ ជាពេលវេលាល្អបំផុត ដើម្បីចាប់ផ្តើមទំព័រថ្មីនៃជីវិតរបស់អ្នក ហើយជាពេលដែលអ្នកត្រូវតែធ្វើអោយបាននូវដំដោះស្រាយ និងគំនិតឆ្នាំថ្មីសំខាន់ៗរបស់អ្នក។ ប៉ុន្តែ ចូរកុំកំណត់ខ្លួនឯងសំរាប់ការផ្លាស់ប្តូរដ៏ច្រើនលើសលប់ ដែលនាំអោយអ្នកនិងទទួលការបរាជ័យ។ ជាការពិតណាស់ វាពិតជាពិបាក។ ផ្ទុយមកវិញ ចូរសាកល្បងនូវចំណុចខាងក្រោម ដើម្បីអនុវត្តដំណោះស្រាយ និងគំនិតឆ្នាំថ្មីរបស់អ្នកទទួលបានជោគជ័យ៖ ជ្រើសរើសយកតែមួយចំណុចប៉ុន្នោះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នក ឫរបៀបរស់នៅរបស់អ្នក ចូរកុំព្យាយាមផ្លាស់ប្តូរទាំងស្រុងក្នុងពេលតែមួយ ព្រោះវានិងអាចដំណើរការឡើយ។ អ្នកគួរគប្បីសាកល្បងកែប្រែនូវចំណុចណាមួយនៃជីវិតរបស់អ្នក ដើម្បីជាការចាប់ផ្តើម។ អ្នកត្រូវតែកំណត់វាអោយបានច្បាស់លាស់ នូវអ្វីដែលនិងត្រូវគ្រោងធ្វើ។ ប្រសិនបើអ្នកទទួលបានជោគជ័យជាមួយការផ្លាស់ប្តូរលើកដំបូង អ្នកអាចបន្តទៅមុខទៀត ហើយចាប់ផ្តើមធ្វើការផ្លាស់ប្តូរបន្ទាប់ទៀត នៅខែបន្ទាប់ទៀត។ ការផ្លាស់ប្តូរពីចំណុចតូចៗ ពីមួយទៅមួយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនិងមានឱកាសដើម្បីក្លាយខ្លួនទៅជា មនុស្សថ្មីនៅអំឡុងពេលចុងឆ្នាំ២០១៩។ វាគឺ ជាវិធីសាស្ត្រដ៏ប្រាកដជាក់ស្តែងមួយ…

Pub Street Siem Reap

ទីតាំងសំខាន់ៗសំរាប់ដំណើរកំសាន្តនិងអបអរថ្ងៃបុណ្យឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ២០១៩

តើអ្នកមានគំរោងសំរាប់ថ្ងៃឆ្លងឆ្នាំហើយរឺនៅ? តើឆ្នាំនេះមានបំណងទៅឆ្លងឆ្នាំនៅទីកន្លែងណាដែរ? ខាងក្រោមនេះគឺ ជាតំបន់មួយចំនួនដែលខ្ញុំសូមណែរនាំ បើសិនជាអ្នកមានបំណងចង់ទៅអបអររបុណ្យឆ្លងឆ្នាំខាងមុខនេះ៖ សៀមរាប អង្គរ តាមបណ្តាសណ្ឋាគារធំៗ និងកន្លែងកំសាន្តគ្រប់ទីកន្លែងនៅក្រុងសៀមរាប មានការរៀបចំនិងតុបតែងយ៉ាងស្រស់ស្អាត ជាពិសេសនៅទីតាំង ផាប់ស្ទ្រីត តែម្តងសំរាប់ ព្រឹត្តិការណ៍អបអរថ្ងៃឆ្លងឆ្នាំថ្មី។ គេរំពឹងថានឹងមានទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននិងមកចូលរួមយ៉ាងកុះករ។ សណ្ឋាគារមួយចំនួនធំគឺ ត្រូវបានកក់ស្ទើរតែពេញអស់ទៅហើយ បើគិតមកដល់ថ្ងៃនេះ។ បើមានបំណងធ្វើដំណើរកំសាន្តជាគ្រួសារ រឺជាមួយមិត្តភក្តិក្តី គួរតែរួសរាន់កក់សណ្ឋាគារចាប់ពីឥលូវនេះទៅ។ ការកក់សណ្ឋាគារឥលូវគឺកាន់តែងាយស្រួលជាមួយ គេហទំព័របាយ័នា បើសិនជាចង់គេងជុំមិត្តភក្តិក្នុងបន្ទប់តែមួយដល់ទៅ៥នាក់ ក៏អាចកក់បានតាមបាយ័នាផងដែរ។ កំពត ទីតាំងកំពតក៏មិនចាញ់សៀមរាបប៉ុន្មានដែរក្នុងបច្ចុប្បន្ន កំពតសំបូរទៅដោយរមណីយដ្ឋានជាច្រើន ដូចជាភ្នំបូកគោ ទឹកឈូរ ល្អាង​ភ្នំ​ឈ្ងោក ដូងទេរ រីវើផាក ជាដើម។ ដោយលែកក្នុងរាត្រីឆ្លងឆ្នាំផងដែរ ក្នុងទីក្រុងតាមដងព្រែក និងមានមនុស្សម្នាជាច្រើនមកអបអរបុណ្យឆ្នាំថ្មីនេះ។ កាំជ្រួញក៏និងត្រូវបានបាញ់ដើម្បីអបអរឆ្នាំថ្មីផងដែរ។ ចំពោះកន្លែងស្នាក់នៅវិញក៏ត្រូវបានកក់បណ្តើរៗហើយ…

A stressed business woman looks tired she answer telephones in her office

ធ្លាក់ប្រសិទ្ធភាពការងារ ទោះធ្វើការច្រើនយ៉ាងណាក៍ដោយ? តើដោយសារអ្វី?

រវល់ខ្លាំងណាស់ ប៉ុន្តែលទ្ធផលការងារធ្លាក់ចុះ មិនគាប់ប្រសើរ តើអ្នកធ្លាប់ជួបប្រទះបញ្ហានេះដែររឺទេ? ពិតណាស់ថាយើងខិតខំបំពេញការងារទាំងនៅកន្លែងធ្វើការផង និងពេលខ្លះយកធ្វើនៅផ្ទះទៀត រហូតដល់យប់ជ្រៅទើបចូលគេង។ ព្រឺកឡើងត្រូវងើបទៅធ្វើការអោយទាន់ម៉ោងទៀត។ ទីបញ្ចប់បែរជាលទ្ធផលនៃការងារដូចជាមិនសូវល្អទាល់តែសោះ។ កត្តាទាំងនេះបណ្តាលមកពី ការធ្លាក់ចុះខ្សោយនៃប្រពន្ធ័ខួរក្បាលរបស់អ្នក ដោយសារអ្នកធ្វើការលើសកំណត់ គេងមិនគ្រប់គ្រាន់ ភ្នែករបស់អ្នកមានភាពនឿយហត់ខ្លាំងដោយសំលឹងកុំព្យូទ័រយូរពេក និងអង្គុយតែមួយកន្លែងជាច្រើនម៉ោង។ វាជាការចេះធ្វើការដ៏ឈ្លាសវៃ មិនមែនគិតតែខំប្រឹងធ្វើការខ្លាំង និងធ្វើការរាប់ម៉ោងអត់ដេកអត់ពួនតែមួយមុខនោះទេ បើមិនឆ្លៀតមានពេលសំរាកខ្លះទេ អ្នកនិងអាចកា្លយជាជនរងគ្រោះនៃជំងឺបាក់កំលាំង និង ធ្លាក់ទឹកចិត្ត។ អ្នកគួរតែមានពេលសំរាកលំហែរកាយ លំហែរខួរក្បាល និងធ្វើអោយអារម្មណ៍ស្រស់ស្រាយ ដើម្បីប្រសិទ្ធភាពការងាររបស់អ្នក។ ខាងក្រោមនេះ គឺជាមតិយោបល់មួយចំនួនស្តីពីទំនាក់ទំនងគ្នារវាង វិស្សមកាល រឺសំរាកពីការងារ និងប្រសិទ្ធភាពការងារ៖ ធ្វើការអំឡុងពេលវិស្សមកាលមិនធ្វើអោយរីកចំរើនប្រសិទ្ធភាពការងារនោះទេ ជាធម្មតា ពេលរដូវបុណ្យជាតិ រឺថ្ងៃឈប់សំរាកផ្សេងៗ គឺបុគ្គលិកភាគច្រើនត្រូវបានឈប់សំរាក។ តែផ្ទុយមកវិញអ្នកមានការងារច្រើនត្រូវបញ្ចប់ ដូច្នេះអ្នកត្រូវមកបំពេញការងារនៅការិយាល័យតែម្នាក់ឯង រឺធ្វើនៅគេហដ្ឋាន ដោយមិនបានធ្វើដំណើរកំសាន្តដូចគេ។…

Back to Top