Category: Uncategorized

Recent Posts

តើអ្នកមានគំរោងសំរាប់ថ្ងៃឆ្លងឆ្នាំហើយរឺនៅ? តើឆ្នាំនេះមានបំណងទៅឆ្លងឆ្នាំនៅទីកន្លែងណាដែរ? ខាងក្រោមនេះគឺ ជាតំបន់មួយចំនួនដែលខ្ញុំសូមណែរនាំ បើសិនជាអ្នកមានបំណងចង់ទៅអបអររបុណ្យឆ្លងឆ្នាំខាងមុខនេះ៖ សៀមរាប អង្គរ តាមបណ្តាសណ្ឋាគារធំៗ និងកន្លែងកំសាន្តគ្រប់ទីកន្លែងនៅក្រុងសៀមរាប មានការរៀបចំនិងតុបតែងយ៉ាងស្រស់ស្អាត ជាពិសេសនៅទីតាំង ផាប់ស្ទ្រីត តែម្តងសំរាប់ ព្រឹត្តិការណ៍អបអរថ្ងៃឆ្លងឆ្នាំថ្មី។ គេរំពឹងថានឹងមានទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននិងមកចូលរួមយ៉ាងកុះករ។ សណ្ឋាគារមួយចំនួនធំគឺ ត្រូវបានកក់ស្ទើរតែពេញអស់ទៅហើយ បើគិតមកដល់ថ្ងៃនេះ។ បើមានបំណងធ្វើដំណើរកំសាន្តជាគ្រួសារ រឺជាមួយមិត្តភក្តិក្តី គួរតែរួសរាន់កក់សណ្ឋាគារចាប់ពីឥលូវនេះទៅ។ ការកក់សណ្ឋាគារឥលូវគឺកាន់តែងាយស្រួលជាមួយ គេហទំព័របាយ័នា បើសិនជាចង់គេងជុំមិត្តភក្តិក្នុងបន្ទប់តែមួយដល់ទៅ៥នាក់ ក៏អាចកក់បានតាមបាយ័នាផងដែរ។ កំពត ទីតាំងកំពតក៏មិនចាញ់សៀមរាបប៉ុន្មានដែរក្នុងបច្ចុប្បន្ន កំពតសំបូរទៅដោយរមណីយដ្ឋានជាច្រើន ដូចជាភ្នំបូកគោ ទឹកឈូរ ល្អាង​ភ្នំ​ឈ្ងោក ដូងទេរ រីវើផាក ជាដើម។ ដោយលែកក្នុងរាត្រីឆ្លងឆ្នាំផងដែរ ក្នុងទីក្រុងតាមដងព្រែក និងមានមនុស្សម្នាជាច្រើនមកអបអរបុណ្យឆ្នាំថ្មីនេះ។ កាំជ្រួញក៏និងត្រូវបានបាញ់ដើម្បីអបអរឆ្នាំថ្មីផងដែរ។ ចំពោះកន្លែងស្នាក់នៅវិញក៏ត្រូវបានកក់បណ្តើរៗហើយ ជាពិសេសភ្ញៀវបរទេស។ បើមិនចង់ពិបាករកកន្លែងគេងទេ គួរតែកក់ពីឥលូវនេះទៅ Hotel Five.S, Pippali Boutique Hotel, Kampot View Boutique Hotel ។ កែប ស្ថិតនៅមិនឆ្ងាយពីកំពតប៉ុន្មានទេ គឺត្រឹមតែ២០គីឡូម៉ែតតែប៉ុន្នោះ។ សំរាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ គឺជាជំរើសល្អបំផុត។ អ្នកអាចអបអរឆ្នាំថ្មីនៅនិងសណ្ឋាគាររីស៊តផ្ទាល់តែម្តង រឺនៅលើកោះទន្សាយ។ វាអាចជាកន្លែងសាកសមបំផុតសំរាប់គូរស្នេហ៍ និងគ្រួសារ។ អ្នកអាចស្នាក់នៅសណ្ឋាគារ Samanea Beach Resort &

Read More