Bali, Indonesia

Chapung Hotel មិនមែននៅខេត្ត កំពតទេ គឺនៅកោះបាលី

Chapung Hotel មិនមែននៅខេត្ត កំពតទេ គឺនៅកោះបាលី

មានការផុតរូប និងចែករំលែកតគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសបុកពីររូបថត មួយសន្លឹក ដោយធ្វើការដាក់ចំណងជើងថា Kampot Province ដែលនាំឱ្យមានការយល់ច្រលំយ៉ាងច្រើនថា សណ្ឋាគារប៊ូទិកនៅក្នុងរូបភាពមានទីតាំងនៅខេត្តកំពត ប្រហែលជាអ្នកផុសចង់បង្ហាញថា អនាគត អាចមានសណ្ឋាគារប៊ូទិក ប្រភេទនេះនៅក្នុងទឹកដីខេត្តកំពតមួយដែរ ទុកគ្រាន់ សំរាកលំហែកាយ ប្រភេទគ្រួសារ និងនាំមនុស្សជាទីស្រឡាញ់ ទៅហែលទឹកគយគន់សម្រស់ព្រៃព្រឹក្សា ពិសារអាហារ បែបរ៉ូមែនទិកនៅលើវេហា ដើម្បីបំបាត់ភាពស្ត្រេសនៃការងារនៅថ្ងៃឈប់សំរាក  ព្រោះខេត្តកំពត សម្បូរទីតាំងសម្រាប់សាងសង់សណ្ឋាគារប៊ូទិកប្រភេទនេះដែរ។

ថ្ងៃនេះ Bayonia និងនាំលោកអ្នកទៅស្គាល់សណ្ឋាគារប៊ូទិកនៅក្នុងរូបភាព ដើម្បីឱ្យអស់ចំងល់កុំឱ្យ មានការយល់ច្រលំតទៅទៀត។ រូបថតដែលបង្ហាញនៅក្នុងហ្វេសបុក គឺជារូបថតនៃផ្នែកមួយរបស់ Chapung Hotel ដែលគេតែងតែនិយមហៅកន្លែងកម្សាន្តខាងលើថាជា Jungle Fish សណ្ឋាគារ ប៊ូទិកខាងលើមានអសយដ្ឋាននៅផ្លូវ Raya Sebali – 80561 Keliki តំបន់ Ubud កោះ Bali។

ជា សណ្ឋាគារប៊ូទិកដែលមានលក្ខណៈល្អឥតខ្ចោះដែល រួមបញ្ចូលគ្នារវាងរចនាប័ទ្ម បែប ប្រពៃណីរបស់ ជនជាតិឥណ្ឌូនេស៊ីនៃកោះបាលី ជាមួយនិងរចនាបទ Scandinavian (រចនាបទរួមបញ្ជូលគ្នារបស់ ប្រទេសប្រាំគឺ៖ ប្រទេសដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស និងស៊ុយអែត)

ស្ថាបត្យកម្មសម័យទំនើបបានបង្ហាញពីការរចនាដ៏ល្អឥតខ្ចោះមួយដោយមានដាក់តាំងរូបគំនូរអរូបីគ្រឿងសង្ហារឹមដែលសំរិតសំរាំងម៉ូតយ៉ាងផ្ចិតផ្ចង់ និងប្រើប្រាស់សំភារះសម្រាប់ការសាងសង់យ៉ាង យកចិត្តទុកដាក់ ដោយជ្រើសរើសយ៉ាងប្រុងប្រយ័តន្ននៅ ប្រភេទឈើ ដែក ថ្មម៉ាបពណ៌ខ្មៅ ឥដ្ឋក្រហម និងបន្ទះកញ្ចក់ធំដែលអាចអោយពន្លឺថ្ងៃចូលដល់ផ្នែកខាងក្នុងបន្ទប់។

ជាសណ្ឋាគារដ៏ល្បីល្បាញមួយដែលសាងសង់ឡើងលាក់ខ្លួននៅលើដងភ្នំ កណ្តាលព្រៃព្រឹក្សាយ៉ាង ស្ងាប់ស្ងាត់ អបដោយសម្រស់ធម្មជាតិដ៏ស្រស់ស្អាត មានចម្ងាយតែ ១០នាទីប៉ុននោះសម្រាប់ការធ្វើ ដំណើរ ពីរទីក្រុង Ubud ទៅកាន់សណ្ឋាគារ។

នៅក្នុងសណ្ឋាគារប្រណីតនេះពោរពេញទៅដោយកន្លែងកម្សាន្ត រួមមាន បារសម្រាប់លំហែអារម្មណ៏ កន្លែងសំរាប់ស្ប៉ា អាងហែលទឹកគយគន់ព្រៃព្រឹក្សា និងភោជនីយដ្ឋានវេហាដ៏ល្បីល្បាញ ជាមួយ និងការបម្រើសេវាកម្មយ៉ាងល្អឥតខ្ចោះសម្រាប់អតិថិជន។

បន្ទប់សណ្ឋាគារត្រូវបានរចនាបទ និងតុបតែងយ៉ាងយកចិត្តទុកដាក់សម្រាប់បម្រើជូនអតិថិជននៅ ភាពរ៉ូម៉ែនទិកសម្រាប់គូស្នេហ៏ និងគ្រួសារ ដែលស្រឡាញ់ធម្មជាតិ និងភាពស្ងប់ស្ងាត់។ បន្ទប់ត្រូវ បានរចនាជាបន្ទប់គូស្នេហ៏ សម្រាប់មនុស្ស ២នាក់ និងបន្ទប់គ្រួសារសម្រាប់មនុស្ស ៤នាក់។

សម្រាប់លោកអ្នកដែលមានបំណងធ្វើដំណើរកម្សាន្តនៅលើកោះបាលី និង ចង់បានបទពិសោធន៏ នៃការស្នាក់នៅសណ្ឋាគារដ៏ប្រណិតខាងលើ សូមធ្វើការទំនាក់ទំនងមកកាន់ Bayonia ដើម្បីធ្វើការ កក់បន្ទប់ជូន ដើម្បីបានតម្លៃពិសេស។

ទំនាក់ទំនងកក់បន្ទប់ ៖  096 989 2979

អ៊ីម៉ែល ៖ [email protected]

ប្រភព៖ គេហទំព័រសណ្ឋាគារ

រូបថត៖ គេហទំព័រ និងហ្វេសបុកសណ្ឋាគារ

 

Leave a Reply

Your email address will not be published. Required fields are marked *