• Home
  • /
  • family vacations
ក្មេងលេងហ្គេមក្នុងផ្ទះ មិនដែលសូវចេញទៅខាងក្រៅ

គន្លឹះសំខាន់ ដែលការបំបាត់ជាតិពុលឌីជីថល អាចធ្វើឱ្យអាកប្បកិរិយារបស់កូនអ្នកប្រសើរឡើង

ពិតណាស់ក្នុងពេលបច្ចុប្បន្ន មិនថាមនុស្សធំ ឬក្មេងនោះទេចំណាយពេលវេលាយ៉ាងច្រើនទៅលើអេក្រង់ ជាពិសេសអេក្រង់ទូរសព្ទ។ ខណៈដែលបច្ចេកវិទ្យាបាននិងកំពុងបន្តរីកចម្រើនឡើងឥតឈប់ឈរ អេក្រង់បានក្លាយទៅជាចំណែកមួយសម្រាប់ជីវិតអ្នកប្រចាំថ្ងៃ ហើយគ្រួសារខ្លះប្រឈមនឹងផលវិបាកក្នុងការសម្រេចចិត្ត ថាតើគួរកំណត់ពេលវេលាប៉ុន្មានសម្រាប់អោយកូនប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងអស់នោះ។ បើយោងតាមមតិយោបល់ក្នុងពេលកន្លងទៅ របស់វិទ្យាស្ថានឧត្តមសិក្សាគ្រូពេទ្យកុមារអាម៉េរិច American Academy of Pediatrics ក្មេងម្នាក់មិនគួរមើលអេក្រង់លើសពី ២ម៉ោងនោះទេ។ ប៉ុន្តែដោយមើលឃើញពីការរីកចម្រើន និងឥទ្ធិពលរបស់បច្ចេកវិទ្យា វាពិតជាពិបាកខ្លាំងណាស់ក្នុងការដាក់កំហិតទៅលើការកំណត់បែបនោះ។ ម្យ៉ាងវិញទៀតពួកគេក៏បានសម្រួលមតិយោបល់របស់ពួកគេផងដែរ។ សាមញ្ញបំផុត ចូរគិតទាំងអស់គ្នា ប្រសិនបើកូនរបស់អ្នកដែលមានអាយុ១២ឆ្នាំ មានទូរសព្ទក្នុងហោប៉ៅរបស់គាត់ តើអ្នកកំណត់ពេលវេលាសំរាប់គាត់មើលអេក្រង់យ៉ាងដូចម្តេច? ឬក៏កូនអាយុ៤ឆ្នាំរបស់អ្នក ដែលចាប់ផ្តើមចេះលេងហ្គេម ឬមើលយូថ្យូប (Youtube) តើអ្នកគួរតែដាក់ពេលកំណត់យ៉ាងដូចម្តេច? ភ្លេចៗខ្លួន គ្រួសារខ្លះចំណាយពេលវេលាយ៉ាងច្រើនទៅលើឧបករណ៍អេក្រង់។ រីឯ ក្មេងខំសម្លឹងមើលអេក្រង់ស្ទើរតែច្រមុះរបស់គេដល់អេក្រង់ក៏មាន ធ្វើអោយពួកគេខកខានមើលអ្វីជុំវិញខ្លួន និងការអភិវឌ្ឍខ្លួន។ លើសពីនេះទៅទៀត ពេលវេលាជួបជុំគ្រួសារ ម្នាក់ៗគិតតែអង្គុយឈ្ងោកមើលទូរសព្ទ សឹងតែមិនបាននិយាយរកគ្នាក៏មាន។…

សណ្ឋាគារប្រណីតលើគេហទំព័រ បាយ័នា

វិធីសាស្ត្រដើម្បីស្នាក់នៅសណ្ឋាគារប្រណីត នៅសៀមរាប ហើយតម្លៃសមរម្យ

សៀមរាបត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ល្បីល្បាញសំរាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយសាររឿងរ៉ាវប្រវត្ថិសាស្ត្រយ៉ាងសំបូរបែប ប្រាង្គប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ រមណីយដ្ឋានកំសាន្តនានា និង តំបន់រមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង ចាប់ពី តំបន់ទន្លេសាប រហូតដល់ តំបន់ភ្នំគូលេន។ ដោយសារកំនើនចំនួនភ្ញៀវទេសចរណ៍ ការផ្តត់ផ្គង់កន្លែងស្នាក់នៅជាច្រើនប្រភេទដូចជា ផ្ទះសំណាក់ ផ្ទះស្នាក់ homestay សណ្ឋាគារ hostel វីឡា អាផាត្មិន សណ្ឋាគារធម្មតា សណ្ឋាគារប៊ូទិក សណ្ឋាគារប្រណិត (ផ្កាយ ៤ និង ផ្កាយ ៥) និង រីស៊ត ក្នុងខេត្តសៀមរាប ក៏មានចំនួនកើនឡើងផងដែរ ដើម្បីឆ្លើយតបទៅនឹងតំរូវការ។ ប៉ុន្តែជាទូទៅ យើងទាំងអស់គ្នាតែងគិតថា សណ្ឋាគារបែបប្រណីតគឺ មានតំលៃខ្ពស់ ទោះបីជាយល់ឃើញថា កន្លែងប្រណីត…

Back to Top