• Home
  • /
  • Nature Retreats
ក្មេងលេងហ្គេមក្នុងផ្ទះ មិនដែលសូវចេញទៅខាងក្រៅ

គន្លឹះសំខាន់ ដែលការបំបាត់ជាតិពុលឌីជីថល អាចធ្វើឱ្យអាកប្បកិរិយារបស់កូនអ្នកប្រសើរឡើង

ពិតណាស់ក្នុងពេលបច្ចុប្បន្ន មិនថាមនុស្សធំ ឬក្មេងនោះទេចំណាយពេលវេលាយ៉ាងច្រើនទៅលើអេក្រង់ ជាពិសេសអេក្រង់ទូរសព្ទ។ ខណៈដែលបច្ចេកវិទ្យាបាននិងកំពុងបន្តរីកចម្រើនឡើងឥតឈប់ឈរ អេក្រង់បានក្លាយទៅជាចំណែកមួយសម្រាប់ជីវិតអ្នកប្រចាំថ្ងៃ ហើយគ្រួសារខ្លះប្រឈមនឹងផលវិបាកក្នុងការសម្រេចចិត្ត ថាតើគួរកំណត់ពេលវេលាប៉ុន្មានសម្រាប់អោយកូនប្រើប្រាស់គ្រឿងអេឡិចត្រូនិចទាំងអស់នោះ។ បើយោងតាមមតិយោបល់ក្នុងពេលកន្លងទៅ របស់វិទ្យាស្ថានឧត្តមសិក្សាគ្រូពេទ្យកុមារអាម៉េរិច American Academy of Pediatrics ក្មេងម្នាក់មិនគួរមើលអេក្រង់លើសពី ២ម៉ោងនោះទេ។ ប៉ុន្តែដោយមើលឃើញពីការរីកចម្រើន និងឥទ្ធិពលរបស់បច្ចេកវិទ្យា វាពិតជាពិបាកខ្លាំងណាស់ក្នុងការដាក់កំហិតទៅលើការកំណត់បែបនោះ។ ម្យ៉ាងវិញទៀតពួកគេក៏បានសម្រួលមតិយោបល់របស់ពួកគេផងដែរ។ សាមញ្ញបំផុត ចូរគិតទាំងអស់គ្នា ប្រសិនបើកូនរបស់អ្នកដែលមានអាយុ១២ឆ្នាំ មានទូរសព្ទក្នុងហោប៉ៅរបស់គាត់ តើអ្នកកំណត់ពេលវេលាសំរាប់គាត់មើលអេក្រង់យ៉ាងដូចម្តេច? ឬក៏កូនអាយុ៤ឆ្នាំរបស់អ្នក ដែលចាប់ផ្តើមចេះលេងហ្គេម ឬមើលយូថ្យូប (Youtube) តើអ្នកគួរតែដាក់ពេលកំណត់យ៉ាងដូចម្តេច? ភ្លេចៗខ្លួន គ្រួសារខ្លះចំណាយពេលវេលាយ៉ាងច្រើនទៅលើឧបករណ៍អេក្រង់។ រីឯ ក្មេងខំសម្លឹងមើលអេក្រង់ស្ទើរតែច្រមុះរបស់គេដល់អេក្រង់ក៏មាន ធ្វើអោយពួកគេខកខានមើលអ្វីជុំវិញខ្លួន និងការអភិវឌ្ឍខ្លួន។ លើសពីនេះទៅទៀត ពេលវេលាជួបជុំគ្រួសារ ម្នាក់ៗគិតតែអង្គុយឈ្ងោកមើលទូរសព្ទ សឹងតែមិនបាននិយាយរកគ្នាក៏មាន។…

Back to Top