បាយ័ន ប៊ូទិក

Mapផ្លូវផ្សាររាត្រីអង្គរ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប ប្រទេសកម្ពុជា, Siem Reap, Cambodia

សេវាកម្មនិងសំភារះផ្សេងៗដែលពិសេស

  • Indoor Swimming Pool (Seasonal)
  • អាងហែលទឹក
  • កន្លែងហាត់ប្រាណ
  • Child Care Services
  • ម៉ាស្សា
  • មានចំណតរថយន្ត
  • មានទទួលពីចំណតរថយន្តក្រុង
  • មា៉សុីនត្រជាក់
  • Indoor Swimming Pool
  • Outdoor Swimming Pool (Seasonal)
  • 24/7 Care Services
  • ស្ប៉ា
  • មាន Wi-Fi

បាយ័ន ប៊ូទិក ត្រូវបានសាងសង់យ៉ាងល្អបំផុតសំរាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិដែលអញ្ជើញមកស្នាក់នៅតាមតំរូវការរបស់លោកអ្នក បែបខ្មែរជាមួយនិងស្ថាបត្យកម្មបែប ប្រាសាទបាយ័ន ។

ផ្លូវចូលមានកូនស្ពានដើរឆ្លងកាត់បៀបដូចជាបានឡើងឋានសួគ៌ មានផ្កាអ័រគីដេជាច្រើនតាមផ្លូវឆ្ពោះទៅកាត់ ព្រះដំរីដែលមានឈ្មោះថា Ganesha ស្វាគមន៍លោកអ្នក ជាមួយនិងទីសក្ការបូជា ដើម្បីអោយវិញ្ញាណសាកសិទ្ធទាំងឡាយតាមជួយថែរក្សារអស់លោកអ្នកដែលមកស្នាក់នៅទីនេះ ។ ផ្ទៃទាំងអស់ត្រូវបានក្រាល់ទៅដោយផ្ទាំងថ្មរហូតដល់ផ្លូវចូលភោជនីយដ្ឋាន ច្រកជ័យ និងអាងហែលទឹកដ៍ស្រស់ត្រកាលនាពេលថ្ងៃលិច ។

ការដាក់តាំងបង្ហាញសិល្បៈខ្មែរ ដែលបានតាំងបង្ហាញនូវស្នារដៃ វិចិត្រករក្នុងស្រុកជាច្រើន ។

ភោជនីយដ្ឋាន ច្រកជ័យ និងបារ ត្រូវបានដាក់ឈ្មោះទៅតាមច្រកចូលទិសខាងកើតទៅកាន់ទីក្រុងបុរាណអង្គរធំ ហើយមានមុខម្ហូបបែបអ៊ឺរ៉ុប និងខ្មែរ ដែលចំអិនដោយមេចុងភៅ សារត័្ន ។ បាយ័នបូទិក ប្រើប្រាស់គ្រឿងស្មូនក្នុងស្រុកដែលធ្វើឡើងពីសិប្បករខ្មែរ សម្រាប់ប្រើប្រាស់និងតាំងលំអ ដើម្បីលោកស្ទួយជីវភាពប្រជាជនខ្មែរ ។

មិនថាអ្នកមកម្នាក់ឯង មកពីនាក់ ជាលក្ខណៈគ្រួសារ ឬក៍ជាក្រុម លោកអ្នកនិងទទួលបាននូវកន្លែងស្នាក់នៅយ៉ាងល្អនិងមានផាកសុខភាព ។ គ្រប់បន្ទប់ទាំងអស់ មានរានហាលធំទូលាយមួយដែលអាចមើលឃើញអាងហែលទឹកនិងទេសភាពនានា ។ បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវត្រូវបានផ្ដាច់ចេញពីគ្នា ។ រូបថតទេសភាព ប្រាងប្រាសាទនានា ត្រូវបានថតពីជនបទ យកមកបិទនៅលើជញ្ជាំងតាមរបៀបខ្មែរ ។

បាយ័នប៊ូទិក យល់ច្បាស់អំពីបុគ្គលិករបស់ខ្លួនទៅលើភាពស្មោះត្រង់ និងភាពកក់ក្ដៅ ដើម្បីផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍ និងភាពរីករាយ ដល់លោកអ្នកដែលអញ្ជើញមកស្នាក់នៅទីនេះ ដោយក្ដីសោមនស្សរីករាយបំផុត ។

បាយ័នប៊ូទិក ផ្ដល់ជូនលោកអ្នកនូវសេវាកម្មស្នាក់នៅ ដែលមិនធ្វើអោយលោកអ្នកខកបំណងឡើយ ។ បុគ្គលិកពួកយើងទាំងអស់រង់ចាំបម្រើភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិដែលអញ្ជើញមកកំសាន្តប្រកបដោយភាពសប្បាយរីករាយ និងធូរស្រាលពីការងារទាំងឡាយ ៕

Gift

បញ្ចូលគណនីដើម្បីទទួលបានការផ្តល់ជូនពិសេសបញ្ចូលគណនីឥលូវនេះ

បន្ទប់និងតម្លៃ

We're sorry, there are no rooms available matching your criteria. Please try to change dates, the number of persons per room, the number of rooms, or មើលទាំងអស់ Siem Reap hotels with availability

សេវាកម្មនិងសំភារះផ្សេងៗ

  • បន្ទប់គ្រួសារ
  • Smoking Area
  • ទទួល រឺយកទៅកាន់ព្រលានយន្តហោះដោយឥតគិតថ្លៃ
  • Bicycle Rental
  • Kid Pool
  • មាន Room Service
  • Bar
  • អាងហែលទឹក
  • មាន Wi-Fi នៅកន្លែងទីធ្លាសាធារណះ
  • មាន Wi-Fi
  • មា៉សុីនត្រជាក់
  • Multiligual Staff Available
  • Luggage Storage
  • Tour Service
  • Ticketing Service
  • Concierge Service
  • Private Check-in/Check-out
  • 24-hour Front Desk
  • Daily Maid Service
  • Laundry Service
  • Ironing Service
  • Dry Cleaning
  • Evening Entertainment
  • Restaurant
  • ម៉ាស្សា

គោលការណ៍សណ្ឋាគារ

កាលបរិច្ឆេទចូល
ចាប់ពី 14:00
កាលបរិច្ឆេទចេញ
រហូតដល់ 12:00
កុមារនិងគ្រែបន្ថែម
  • ក្មេងៗអាចស្នាក់នៅបាន។
  • កូនក្មេងតូចអាយុចាប់ពី ១ខែ ដល់ ៤ឆ្នាំ អាចស្នាក់នៅដោយមិនគិតថ្លៃ និងទទួលបានអាហារពេលព្រឹកដោយមិនគិតថ្លៃ។
  • ក្មេងអាយុចាប់ពី ៥ឆ្នាំ ដល់ ១១ឆ្នាំ អាចស្នាក់នៅដោយមិនគិតថ្លៃ ប៉ុន្តែអាហារពេលព្រឹកគិតថ្លៃ $5.00។
  • ក្មេងរឺមនុស្សធំនិងត្រូវគិតថ្លៃបន្ថែមសំរាប់ការស្នាក់នៅជាមួយគ្រែថែមតំលៃ $15.00 ក្នុងមួយយប់។
  • ចំនួនគ្រែអតិបរិមា 1 អាចដាក់បន្ថែមនៅក្នុងបន្ទប់។
  • សូមទំនាក់ទំនងទៅកាន់សណ្ឋាគារសំរាប់ការស្នើរសុំគ្រែបន្ថែមរឺ អង្រឹងកូនក្មេង។
  • ការកក់របស់លោកអ្នកមិនបូកបញ្ចូលតំលៃបន្ថែមផ្សេងៗទេ។ អ្នកត្រូវតែបង់ដាច់ដោយលែកអំឡុងពេលស្នាក់នៅរបស់លោកអ្នក។
សត្វចិញ្ចឹម
មិនអនុញ្ញាតអោយយកសត្វចូល។
អ្នកអាចទូទាត់ការស្នាក់នៅតាមរយះ

មតិវាយតម្លៃរបស់ភ្ញៀវ

ពិន្ទុសរុប
ផ្អែកទៅលើ 0 មតិវាយតម្លៃរបស់ភ្ញៀវ

ទីតាំង

សណ្ឋាគារស្រដៀងគ្នា